CAMBODIA

ការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(អ្នកចុះឈ្មោះសមាជិក្នុងនាមជាបុគ្គលិក)
ការគណនាកំណត់ថ្លៃសេវាកម្មធានរ៉ាប់រងសុខភាព
ការគណនាកំណត់ថ្លៃសេវាកម្មធានរ៉ាប់រងប្រចាំខែ
- ចំនួនទឹកប្រាក់នៃថ្លៃសេវាកម្មធានរ៉ាប់រងសុខភាពប្រចាំខែរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវគណនាតាមវិធីដូចខាងក្រោម (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 69 កថាខ័ណ្ឌលេខ4)។
1. ថ្លៃសេវាកម្មធានរ៉ាប់រងសុខភាពតាមប្រាក់ឈ្នួលប្រចាំខែ: ប្រាក់ឈ្នួលប្រចាំខែX អត្រាថ្លៃធានារ៉ាប់រ
① ប្រាក់ឈ្នួលប្រចាំខែ
· គណនាអត្រានៃថ្លៃសេវាកម្មធានរ៉ាប់រងសុខភាព ដោយយោងទៅតាម ចំនួនប្រាក់ឈ្នួលប្រចាំខែរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា 70 កថាខ័ណ្ឌលេខ1,)។
· ថ្លៃសេវាកម្មធានរ៉ាប់រងសុខភាពតាមប្រាក់ឈ្នួលប្រចាំខែរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិកដែលមិនបានទទួលទាំងអស់ ឬ មួយផ្នែក ដោយសារការសម្រាកការងារ ឬ មូលហេតុផ្សេងណាមួយ នោះត្រូវគណនាដោយកំណត់យកប្រាក់ឈ្នួលប្រចាំខែក្នុងខែមុនពេលមូលហេតុកើតឡើងជាស្តង់ដា(「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា70 កថាខ័ណ្ឌលេខ2).
② អត្រាថ្លៃធាន
· អត្រាថ្ងៃធានារ៉ាប់រងគឺ 709/10,000 (“ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” មាត្រា 73(1)និងមាត្រា44(1) “អនុក្រឹតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” )
· សម្រាប់អត្រាថ្លៃធានារ៉ាប់រងរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ដែលកំពុងធ្វើការនៅបរទេស គឺ50/100 នៃអត្រាថ្លៃធានារ៉ាប់រងខាងលើ(“ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” មាត្រា 73(2))។
※ ដែនកំណត់នៃ “ប្រាក់ឈ្នួល”
- ប្រាក់ឈ្នួល គឺសំដៅលើទឹកប្រាក់(លើកលែងទឹកប្រាក់ដែលត្រូវអនុវត្តជាក់ស្តែង) ដែលបានទទួលពីម្ចាស់កន្លែងការងារ ស្ថាប័នថ្នាក់ជាតិ ឬ ថ្នាក់ខេត្ត ដែលជាប្រាក់ឈ្នួលនៃកំលាំងពលកម្ម ជាប្រាក់ខែ ប្រាក់បៀវតន៍ ប្រាក់ឈ្នួល ប្រាក់ប្រចាំឆ្នាំ ថ្លៃការងារ ប្រាក់លើកទឹកចិត្ត ប្រាក់ការងារគិតតាមម៉ោង ឬ ទឹកប្រាក់ផ្សេងៗដែលស្រដៀងនេះ តែលើកលែងចំណុចខាងក្រោមចេញ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 70 កថាខ័ណ្ឌលេខ3 កថាផ្នែកខាងមុខ និង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 33 កថាខ័ណ្ឌលេខ1)។
· ប្រាក់បំណាច់ឆ្នាំ
· ប្រាក់រង្វាន់, ថ្លៃបកប្រែ ឬ ថ្លៃឯកសារដើម
· ទឹកប្រាក់ដែលមិនមែនប្រាក់ចំណូលពលកម្មដោយអនុលោមតាម「ច្បាប់ស្តីពីពន្ធដាលើប្រាក់ចំណូល」 (លើកលែង ប្រាក់ចំណូលមិនជាប់ពន្ធដូចមានចែងក្នុង 「ច្បាប់ស្តីពីពន្ធដាលើប្រាក់ចំណូល」 មាត្រា 12 ចំណុច 3 j, m និង aa ចេញ)
-ករណីគ្មានឯកសារបញ្ជាក់ប្រាក់ឈ្នួល ឬ ករណីដែលរដ្ឋាករស្វ័យធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋពិនិត្យឃើញថាជាឯកសារដែលមិនអាចទុកចិត្តបានដោយពិចារណាលើប្រាក់ខែអប្បបរិមា នោះត្រូវយកចំនួនទឹកប្រាក់ដូចមានចែងក្នុង「បទដ្ឋានទទួលថ្លៃធានារ៉ាប់រងចំពោះពលករដែលគ្មានឯកសារពាក់ព័ន្ធនឹងប្រាក់ឈ្នួល」 (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 70 កថាខ័ណ្ឌលេខ3 កថាផ្នែកខាងក្រោយ និង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 33 កថាខ័ណ្ឌលេខ2)។
2. ថ្លៃសេវាកម្មធានរ៉ាប់រងសុខភាពតាមប្រាក់ចំណូលប្រចាំខែ: ប្រាក់ចំណូលប្រចាំខែX អត្រាថ្លៃធានារ៉ាប់រង
① ប្រាក់ចំណូលប្រចាំខែ
·ចំនួនទឹកប្រាក់ចំណូលប្រចាំខែគឺប្រាក់ចំណូលរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិកដែលដកប្រាក់ឈ្នួលដែលបានគណនាក្នុងប្រាក់ឈ្នួលប្រចាំខែចេញហើយប្រសិនបើប្រាក់ចំណូលសរុបប្រចាំឆ្នាំលើសពី 20លានវ៉នប្រាក់ចំណូលនឹងត្រូវបានគណនាដោយប្រើប្រាស់រូបមន្តខាងក្រោម (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា71កថាខ័ណ្ឌលេខ1 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 ផ្នែកផ្សេងក្រៅពីកថាខណ្ឌរងនីមួយៗអត្ថបទសំខាន់ផ្នែករងនីមួយៗ មាត្រា 41 (4)
√ (ចំណូលបន្ថែមប្រចាំឆ្នាំក្រៅពីប្រាក់បំណាច់- 20លានវ៉ន) x 1/12
※ ប៉ុន្តែ លើកលែងតែចំណូលដែលមិនជាប់ពន្ធប្រសិនបើចំណូលតាមមាត្រា 14 កថាខ័ណ្ឌលេខ3 (6) នៃ「ច្បាប់ស្តីពីប្រាក់ចំណូល」មានចំនួន 10 លានវ៉ុនឬតិចជាងនេះចំណូលការប្រាក់និងប្រាក់ចំណេញភាគលាភមិនត្រូវបានបន្ថែមទេ (មាត្រា 41 កថាខ័ណ្ឌលេខ1 នៃការអនុវត្តន៍) 「ក្រឹត្យនៃច្បាប់ធានារ៉ាប់រងសុខភាពជាតិ」) ការផ្តល់មួយផ្នែកក្រៅពីអនុកថាខណ្ឌនីមួយៗនៃកថាខណ្ឌទី 1 និងការផ្តល់មួយផ្នែកក្រៅពីកថាខណ្ឌរងនីមួយៗនៃមាត្រា 44 កថាខ័ណ្ឌលេខ1 នៃ បទបញ្ជាអនុវត្តនៃច្បាប់ធានារ៉ាប់រងសុខភាពជាតិ」។
② អត្រាថ្លៃធានារ៉ាប
· អត្រាថ្ងៃធានារ៉ាប់រងគឺ 709/10,000 (“ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” មាត្រា 73(1)និងមាត្រា44(1) “អនុក្រឹតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” )
· ម្រាប់អត្រាថ្លៃធានារ៉ាប់រងរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ដែលកំពុងធ្វើការនៅបរទេស គឺ 50/100 នៃអត្រាថ្លៃធានារ៉ាប់រងខាងលើ(“ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” មាត្រា 73(2))។
តម្លៃទាបបំផុតនិងខ្ពស់បំផុតនៃថ្លៃធានារ៉ាប់រងប្រចាំខែ
- តម្លៃទាបបំផុតនិងខ្ពស់បំផុតនៃថ្លៃធានារ៉ាប់រងប្រចាំខែមានលក្ខណៈដូចខាងក្រោម ((“ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” មាត្រា 69(6) “អនុក្រឹតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” មាត្រា32 និង “សេចក្តីប្រកាសអំពីតម្លៃទាបបំផុតនិងខ្ពស់បំផុតនៃថ្លៃធានារ៉ាប់រងប្រចាំខែ” មាត្រាទី 2 និងទី3 )
1. តម្លៃខ្ពស់បំផុត
· ថ្លៃធានារ៉ាប់រងសំណងប្រចាំខែ៖ 7,822,560 វ៉ុន
ថ្លៃធានារ៉ាប់រងប្រាក់ចំណូលប្រចាំខែ៖ 3,911,280 វ៉ុន
2. តម្លៃទាបបំផុត
· ថ្លៃធានារ៉ាប់រងសំណងប្រចាំខែ៖ 19,780 វ៉ុន
រយៈពេលបង់ថ្លៃធានារ៉ាប់រង
- អ្នកចុះត្រូវបានប្រមូលយកឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវបង់ថ្លៃសេវាកម្មធានារ៉ាប់ត្រូវបង់ចាប់ពីខែ បន្ទាប់ពីខ្លួនបានទទួលសិទ្ធិគ្រប់គ្រាន់ រហូតដល់មួយថ្ងៃមុនបាត់សិទ្ធិជាសមាជិកទៅវិញ។ ក្នុងករណីសមាជិកបានទទួលសិទ្ធិគ្រប់គ្រាន់ នៅថ្ងៃទី1 រៀងរាល់ខែ នោះឬប្រសិនបើជនមានសិទ្ធិសាកសមសម្រាប់ការការពារវេជ្ជសាស្ត្រ ដូចជាអស់អ្នកទាំងឡាយណាដែលសាកសមទិញយកបានស្ថានភាពអ្នកចុះឈ្មោះទិញការធានារ៉ាប់រងដោយដាក់ពាក្យសុំការរ៉ាប់រងដោយការធានារ៉ាប់រងសុខភាព (ចំណុច A នៃកឋាខ័ណ្ឌរង 2 នៃមាត្រាទី 5(1) នៃច្បាប់ធានារ៉ាប់រងសុខភាពជាតិ) ការបង់ប្រាក់ត្រូវធ្វើឡើងនៅខែបន្ទាប់ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 69 កថាខ័ណ្ឌលេខ2).