CAMBODIA

ការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(អ្នកចុះឈ្មោះសមាជិក្នុងនាមជាបុគ្គលិក)
កំហិតនៃការផ្តល់ប្រាក់ធានារ៉ាប់រងសុខភាព
កំហិតនៃការផ្តល់ប្រាក់ធានារ៉ាប់រងដោយចេតនា ឬ កំហុសធ្វេសប្រហែសធ្ងន់ធ្ងរ ជាដើម
- រដ្ឋាករស្វ័យធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(ខាងក្រោមហៅថា “រដ្ឋាករស្វ័យត”) អាចមិនផ្តល់ប្រាក់ធានារ៉ាប់រងដល់អ្នកដែលអាចទទួលប្រាក់នោះបានបើបុគ្គលនោះស្ថិតក្នុងករណីដូចខាងក្រោម (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 53 កថាខ័ណ្ឌលេខ1)។
· ក្នុងករណីដែលមូលហេតុនោះកើតឡើងដោយសារបទឧក្រិដ្ឋដែលកើតពីចេទនា ឬ កំហុសធ្វេសប្រហែសធ្ងន់ធ្ងរ ឬ ការបង្កើតឲ្យមានជាគ្រោះថ្នាក់ណាមួយដោយចេទនា
· ករណីមិនធ្វើតាមសេចក្តីណែនាំរបស់រដ្ឋាករស្វ័យត ឬ ស្ថាប័នមើលថែព្យាបាលជំងឺដោយចេទនា ឬ កំហុសធ្វេសប្រហែសធ្ងន់ធ្ងរ
· ករណីបដិសេធមិនផ្តល់ឯកសារអនុលោមតាម「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា 55 ឬ សម្ភារៈផ្សេងៗ ឬ គេចមិនឆ្លើយនឹងសំនួរ ឬ ការធ្វើរោគវិនិច្ឆ័យដោយច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ
· ករណីដែលជំងឺ របួស ឬ គ្រោះថ្នាក់ការងារដែលកើតឡើងក្នុងកន្លែងធ្វើការ ឬ កិច្ចការរដ្ឋ ហើយត្រូវទទួលប្រាក់ធានារ៉ាប់រង ប្រាក់សំណងបំណុល ឬ សំណងផ្លូវចិត្តដោយយោងតាមច្បាប់ដាច់ដោយឡែក។
- ក្នុងករណីដែលអ្នកអាចទទួលប្រាក់ធានារ៉ាប់រង បានទទួលប្រាក់ដែលមានតំលៃស្នើនឹងថ្លៃធានារ៉ាប់រង ឬ ប្រាក់ផ្សេងៗដែលស្នើនឹងថ្លៃធានារ៉ាប់រង ពីថ្នាក់ជាតិ ឬ ថ្នាក់ខេត្តដោយយោងតាមច្បាប់ដាច់ដោយឡែកណាមួយ នោះ រដ្ឋាករស្វ័យតមិនផ្តល់ថ្លៃធានារ៉ាប់រងដែលស្នើនឹងចំនួនទឹកប្រាក់នោះឡើយ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 53 កថាខ័ណ្ឌលេខ2)។
កំហិតនៃការផ្តល់ថ្លៃធានារ៉ាប់រងទៅតាមការយឺតបង់ថ្លៃធានារ៉ាប់រង
- ក្នុងករណីអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក មិនបានបង់ថ្លៃធានារ៉ាប់រងលើសពី1ខែ នោះ រដ្ឋាករស្វ័យតអាចអនុវត្តការមិនផ្តល់ប្រាក់ធានារ៉ាប់រងដល់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុក (សំដៅលើ ប្តី ឬប្រពន្ធ ញាតិសន្តាន ជាដើម។ ខាងក្រោមដូចគ្នា) រហូតដល់បង់ថ្លៃធានារ៉ាប់រងចប់រួចរាល់។ ប៉ុន្តែ ក្នុងករណីចំនួនមិនបង់ថ្លៃសេវាកម្មធានារ៉ាប់សរុបប្រចាំខែ (មិនរាប់ថ្លៃធានារ៉ាប់រងមិនទាន់បង់ ដែលបង់រួចបញ្ចូលឡើយ ហើយមិនគិតពីរយៈពេលដែលមិនបង់ប្រាក់ឡើយ) ក្រោម 6 ដង ឬ ក្នុងករណីស្ថិតនៅក្រោមបទដ្ឋានដែលកំណត់នៅក្នុង 「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា 26 ដែលចែងអំពីប្រាក់ចំណូល និង ទ្រព្យសម្បត្តិរបស់សមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុក នោះការផ្តល់ប្រាក់ធានារ៉ាប់រង់មិនត្រូវជាប់កំហិតឡើយ។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 53 (3) ចំណុច 1 មាត្រា 69 (4)ចំណុច 2 និង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 26)។
- ក្នុងករណីដែលម្ចាស់កន្លែងការងារដែលជាប់កាតព្វកិច្ចបង់ ជាអ្នកយឺតក្នុងការបង់ថ្លៃសេវាកម្មធានរ៉ាប់រងប្រចាំខែ ហើយ អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក មានមូលហេតុសមស្របតាមផ្លូវច្បាប់ នោះរដ្ឋាករស្វ័យតអាចមិនអនុវត្តការផ្តល់ប្រាក់ធានារ៉ាប់រងដល់ អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុកបាន។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 53 កថាខ័ណ្ឌលេខ4)។
- តែ ទោះបីជាមានបទបញ្ញតិដូចខាងលើក្តី ប្រសិនក្នុងករណីដែលបានទទួលបានការអនុញ្ញាតិបង់ជាដំណាក់កាលនៃថ្លៃធានារ៉ាប់រងដែលមិនទាន់បង់ពីរដ្ឋាករស្វ័យត ហើយបានបង់ថ្លៃសេវាកម្មធានារ៉ាប់រង់នោះ លើសពី 1ដង គឺអាចទទួលប្រាក់ធានារ៉ាប់រងបាន។ យ៉ាងណាម៉ិញ អត្ថប្រយោជន៍អាចត្រូវបានផ្អាក បើសិនជាបុគ្គលដែលត្រូវបានយល់ព្រមឱ្យបង់រំលស់ មិនអាចទូទាត់សង 5 ដង ឬលើសពីនេះ នៃការបង់រំលស់ (「បើសិនជាចំនួនដងនៃការបង់រំលស់ដែលបានអនុម័តក្រោម」មាត្រា 53 កថាខ័ណ្ឌលេខ1 នៃច្បាប់ធានារ៉ាប់រងសុខភាពជាតិមានចំនួនតិចជាងប្រាំដង ត្រូវយោងតាមចំនួនដងនៃការបង់រំលស់នោះ)។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 53 កថាខ័ណ្ឌលេខ5)។
- ប្រាក់ធានារ៉ាប់រងដែលបានទទយល ក្នុងរយៈពេលដែលមិនផ្តល់ប្រាក់ធានារ៉ាប់រង(ខាងក្រោមហៅថា “រយៈពេលកំហិតប្រាក់ធានារ៉ាប់រង”) អាចយកជាបានការបាន ក្នុងករណីណាមួយដូចខាងក្រោមប៉ុណ្ណោះ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 53 កថាខ័ណ្ឌលេខ6)។
· ករណីបង់ថ្លៃធានារ៉ាប់រងដែលមិនទាន់បង់ក្នុងកំឡុងពេលខែទី2 ក្រោយពេលដែលរដ្ឋាករស្វ័យតបានប្រកាសពត៌មានប្រាប់ដល់សមាជិកថា បានទទួលប្រាក់ធានារ៉ាប់រងក្នុងរយៈពេលកំហិតប្រាក់ធានារ៉ាប់រង
· ករណីបង់ថ្លៃធានារ៉ាប់រងដែលមិនទាន់បង់ ក្រោយពេលទទួលការអនុញ្ញាតិបង់ជាដំណាក់កាលលើសពី 1ដង ក្នុងកំឡុងពេលខែទី2 ក្រោយពេលដែលរដ្ឋាករស្វ័យតបានប្រកាសពត៌មានប្រាប់ដល់សមាជិកថា បានទទួលប្រាក់ធានារ៉ាប់រងក្នុងរយៈពេលកំហិតប្រាក់ធានារ៉ាប់រង (ប៉ុន្តែ,លើកលែង បុគ្គលដែលបានទទួលការអនុញ្ញាតិបង់ជាដំណាក់កាល មិនបានបង់ថ្លៃសេវាកម្មធានរ៉ាប់រងដែលបានទទួលការអនុញ្ញាតិនោះលើសពី 5ដង ដោយគ្មានមូលហេតុច្បាស់លាស់ចេញ)