អ្នកដែលអាចទទួល និង អាចដាក់ពាក្យសុំថ្លៃព្យាបាលសម្រាប់ការមានផ្ទៃពោះ ការសម្រាលកូន និង ការរំលូតកូន ជាដើម

អ្នកដែលអាចទទួលថ្លៃព្យាបាលដូចជាការមានផ្ទៃពោះ និង ការសម្រាលកូន ជាដើម
- ប្រសិនអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុកដែលមានផ្ទៃពោះ ឬ សម្រាលកូន(បូកបញ្ជូលទាំងការរំលូតកូន និង ទារកស្លាប់ក្នុងផ្ទៃ។ ខាងក្រោមដូចគ្នា) ដាក់លិខិតបញ្ជាក់ពីការមានផ្ទៃពោះ ឬ ការសម្រាលកូន បុគ្គលនោះអាចទទួលថ្លៃព្យាបាលសម្រាប់ការមានផ្ទៃពោះ និង ការសម្រាលកូនបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 50, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 23 (1)។ និង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 24 (1)។

របៀបដាក់ពាក្យស្នើសុំថ្លៃព្យាបាលសម្រាប់ការមានផ្ទៃពោះ ការសម្រាលកូនជាដើម
- ស្តី្រមានផ្ទៃពោះ ឬ អ្នកតំណាងផ្លូវច្បាប់សម្រាប់ទារកអាយុក្រោម 2 ឆ្នាំ (ខាងក្រោមហៅថា “ស្រ្តីមានផ្ទៃពោះ ជាដើម”) ដែលចង់ដាក់ពាក្យស្នើសុំថ្លៃព្យាបាលសម្រាប់ការមានផ្ទៃពោះ ការសម្រាលកូនជាដើម ត្រូវដាក់ពាក្យស្នើសុំថ្លៃព្យាបាលសម្រាប់ការមានផ្ទៃពោះការសម្រាលកូនជាដើម នៃការធានារ៉ាប់រងសុខភាព ដល់រដ្ឋាករស្វ័យធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(ខាងក្រោមហៅថា “រដ្ឋាករស្វ័យត”) ឬ ការិយាល័យគមនាគមន៍ [「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 23(4) នៃ「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 24 (1) និងចំណុច 1 នៃមាត្រា 64 (3) នៃ「ស្តង់ដាពាក់ព័ន្ធនឹងការផ្តល់ថ្លៃព្យាបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងការសម្រាលកូន」 និងមាត្រា 3 (1) និងកថាខណ្ឌរង 1 នៃឧបសម្ព័ន 1]។
※ អ្នកអាចដាក់ពាក្យស្នើសុំថ្លៃព្យាបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និង ការសម្រាលកូនតាមរយៈ< គេហទំព័រ មជ្ឈមណ្ឌលសេវាកម្មសាធារណៈ ធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(
www.nhis.or.kr) >បាន។
ការគាំពារថ្លៃព្យាបាលសម្រាប់ស្ត្រីមានផ្ទៃពោះ ការសម្រាលកូន និង ការរំលូតកូនជាដើម

តើកាតប្រើប្រាស់(កាតសុភមង្គប្រជាពលរដ្ឋ)គឺជាអ្វី?
- “កាតប្រើប្រាស់”គឺសំដៅលើលិខិតបញ្ជាក់ជាទ្រង់ទ្រាយនៃកាតឥណទាន ឬ កាតទឹកប្រាក់តាមការស្នើសុំថ្លៃព្យាបាលស្ត្រីមានផ្ទៃពោះនិងទិញថ្នាំ និងសម្ភារព្យាបាលដោយកត់ត្រាតាមប្រព័ន្ធអេឡិចត្រូនិចនូវចំនួនទឹកប្រាក់ដែលប្រើប្រាស់ដើម្បីឲ្យជននោះអាចប្រើប្រាស់សំរាប់ជាថ្លៃព្យាបាលពាក់ព័ន្ធនឹងការព្យាបាលស្ត្រីមានផ្ទៃពោះ និងទារកអាយុក្រោមពីរឆ្នាំអតិថិជនធានារ៉ាប់រងសុខភាពជាតិ ឬអ្នកអាស្រ័យ និងថ្លៃជាវថ្នាំដែលពាក់ព័ន្ធនឹងការព្យាបាលនោះបាន(「ស្តង់ដាពាក់ព័ន្ធនឹងការផ្តល់ថ្លៃព្យាបាលចេញវេជ្ជបញ្ជា សម្រាប់ស្ត្រីមានផ្ទៃពោះអាចប្រើបាននិងការសម្រាលកូន」 កថាខណ្ឌរង 2 នៃ មាត្រា 2)

ការចេញកាតប្រើប្រាស់ (កាតសុភមង្គលប្រជាពលរដ្ឋ)
- រដ្ឋាករស្វ័យតត្រូវតែចេញកាតប្រើប្រាស់(កាតសុភមង្គលប្រជាពលរដ្ឋ) ដែលអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុកដែលមានផ្ទៃពោះ ហើយបានដាក់ពាក្យស្នើសុំដោយឆ្លងកាត់ការពិនិត្យ សិទ្ធិគ្រប់គ្រាន់របស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុក ដែលមានផ្ទៃពោះ ឬ សម្រាលកូន (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 23 (5)។

ចំនួនទឹកប្រាក់ឧបត្ថម្ភ
- ចំនួនទឹកប្រាក់អតិបរិមាដែលអាចទូទាត់ដោយប្រើកាតប្រើប្រាស់ (កាតសុភមង្គលប្រជាពលរដ្ឋ) អាស្រ័យទៅតាមចំណុចដូចខាងក្រោម។ ប៉ុន្តែ ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង សុខុមាលភាពសង្គមពិនិត្យឃើញថា ត្រូវការ នោះអាចទូទាត់លើសចំនួនអតិបរិមាបាន។ (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 23(7))។
· សម្រាប់ការមានផ្ទៃពោះនៃទារកម្នាក់៖1 លានវ៉ុន
· សម្រាប់ការមានផ្ទៃពោះនៃទារកលើសពីពីរនាក់៖ 1.4 លានវ៉ុន

របៀបប្រើប្រាស់ និង រយៈពេលប្រើកាតប្រើប្រាស់(កាតសុភមង្គលប្រជាពលរដ្ឋ)
- ករណីដែលអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុកដែលមានផ្ទៃពោះ ឬ សម្រាលកូនបានទទួលការព្យាបាលទាក់ទងនឹងការមានផ្ទៃពោះ ឬ សម្រាលកូន ហើយចង់ទទួលប្រាក់ឧបត្ថម្ភថ្លៃព្យាបាលការមានផ្ទៃពោះ និង សម្រាលកូននេះ បុគ្គលនោះ ត្រូវតែបង្ហាញកាតប្រើប្រាស់ (កាតសុភមង្គលប្រជាពលរដ្ឋ) ទៅកាន់ស្ថាប័នមើលថែព្យាបាលជំងឺនោះ (ស្ថាប័នមើលថែព្យាបាលជំងឺដែលទទួលកាតប្រើប្រាស់នោះ (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 24 (2))
- កាតប្រើប្រាស់ដែលទទួលបាន នឹងមានសម្រាប់ការប្រើប្រាស់រហូតដល់ពីរឆ្នាំឆ្លងផុតពីកាលបរិច្ឆេទសម្រាលកូនដោយនិយោជិតដែលធានារ៉ាប់រងដែលមានផ្ទៃពោះ ឬសម្រាល ឬអ្នកនៅក្នុងបន្ទុករបស់គាត់ (សម្រាប់ការរលូតកូន ឬទារកស្លាប់ក្នុងផ្ទៃពោះ កាលបរិច្ឆេទដែលពាក់ព័ន្ធ) ឬគិតចាប់ពីកាលបរិច្ឆេទសម្រាលដែលអាយុទារក តិចជាងពីរឆ្នាំ (មាត្រា 23 (6) នៃ「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」)។