CAMBODIA

ការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(អ្នកចុះឈ្មោះសមាជិក្នុងនាមជាបុគ្គលិក)
ប្រាក់មើលថែព្យាបាលជំងឺ
អ្នកទទួលប្រាក់មើលថែព្យាបាលជំងឺ
- អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុកសំដៅលើ ប្តី ឬប្រពន្ធ ញាតិសន្តាន ជាដើម។ ខាងក្រោមដូចគ្នា) អាចទទួលប្រាក់ព្យាបាលជំងឺបានក្នុងករណីដូចជា មានជំងឺ ត្រូវរបួស ឬ សម្រាលកូនជាដើម។ល។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 41 កថាខ័ណ្ឌលេខ1)
· ការព្យាបាល•ការពិនិត្យ
· ការបង់ប្រាក់សម្រាប់ថ្នាំពេទ្យ•សម្ភារៈព្យាបាល
· ការមើលថែ និង វះកាត់ផ្សេងៗ
· ការទប់ស្កាត់•ការធ្វើឲ្យល្អប្រសើរឡើងវិញ
· ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
· ការមើលថែ
· ការដឹកជញ្ជូន
※ ដែនកំណត់នៃស្ថាប័នមើលថែព្យាបាលជំងឺ
- ប្រាក់មើលថែព្យាបាលជំងឺ(លើកលែងថ្លៃគិលានុបដ្ឋាយិកា និង ការដឹកជញ្ជូនចេញ) អនុវត្តនៅក្នុងស្ថាប័នមើលថែព្យាបាលជំងឺដូចខាងក្រោម (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 42 កថាខ័ណ្ឌលេខ1 កថាផ្នែកខាងមុខ)។
· ស្ថាប័នវេជ្ជសាស្រ្តដែលបើកអនុលោមតាម「ច្បាប់វេជ្ជសាស្រ្ត」
· ឧសថស្ថានដែលចុះបញ្ជីអនុលោមតាម「ច្បាប់ស្តីពីកិច្ចការឧសថស្ថាន」
· មជ្ឈមណ្ឌលឧសថកម្រកូរ៉េដែលបង្កើតឡើងដោយអនុលោមតាម「ច្បាប់ស្តីពីកិច្ចការឧសថស្ថាន」
· មណ្ឌលសុភាព វិទ្យាស្ថានវេជ្ជសាស្រ្តសុខភាព និង សាខាមណ្ឌលសុខភាពដែលអនុលោមតាម「ច្បាប់ស្តីពីសុខភាពតំបន់」
· ការិយាល័យព្យាបាលសុខភាពដែលបង្កើតឡើងអនុលោមតាម 「ច្បាប់ស្តីពីវិធានពិសេសសម្រាប់វេជ្ជសាស្រ្តខុសភាពសម្រាប់ប្រជាកសិករនេសាទនៅជបទ」
- ប៉ុន្តែ ក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង សង្គមកិច្ចទទួលស្គាល់ថាមិនសមជាស្ថាប័នវេជ្ជសាស្រ្ត ដោយផ្អែកលើអត្ថប្រយោជន៍សាធារណៈ ឬ គោលនយោបាយជាតិ នោះស្ថាប័នវេជ្ជសាស្រ្ត ឬ ឧសថស្ថានដែលដូចនឹងចំណុចក្រោម អាចត្រូវដកចេញស្ថាប័នមើលថែព្យាបាលជំងឺបាន។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 42 កថាខ័ណ្ឌលេខ1 កថាផ្នែកខាងក្រោយ និង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា 18 កថាខ័ណ្ឌលេខ1)។
· ស្ថាប័នវេជ្ជសាស្ត្រចំណុះដែលបង្កើតឡើងអនុលោមតាម「ច្បាប់វេជ្ជសាស្រ្ត」
· ស្ថាប័នវេជ្ជសាស្រ្តដែលបង្កើតឡើងក្នុងគោលដៅព្យាបាលដល់បុគ្គលដែលត្រូវមកព្យាបាលក្នុងស្ថាប័នសុខុមាលភាពសង្គមដែលអនុលោមតាម「ច្បាប់ស្តីពីគម្រោងសុខុមាលភាពសង្គម」
· ស្ថាប័នវេជ្ជសាស្រ្តដែលមិនទទួលប្រាក់ដែលសាមីខ្លួនត្រូវទទួលបន្ទុក ឬ តាមវិធីសាស្រ្តដោយទទួលប្រាក់តិចជាងតំលៃពិតប្រាកដ ក្នុងបុព្វហេតុទាក់ទាញអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុក ឬក៏ព្យាបាលដោយទារថ្លៃព្យាបាលច្រើនហួសកំណត់ដោយខុសច្បាប់ ហើយត្រូវទទួលសេចក្តីបង្គាប់ពីតុលាការឲ្យផ្អាកការងារ ដូចមានក្នុងលក្ខខ័ណ្ឌណាមួយខាងក្រោម
√ ស្ថាប័នដែលទទួលសេចក្តីបង្គាប់ឲ្យផ្អាកដំណើរ ឬ ទោសទទួលតំលៃបន្ថែមដោយអនុលោមតាម「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 លើសពី 2ដង ក្នុងរយៈពេល 5ឆ្នាំ។
√ ស្ថាប័នវេជ្ជសាស្រ្តដែលបើក និង ដំណើរការដោយវេជ្ជបណ្ឌិតដែលទទួលទោសបញ្ចប់អាជ្ញាបណ្ណអនុលោមតាម 「ច្បាប់វេជ្ជសាស្ត្រ」លើសពី 2ដង ក្នុងរយៈពេល 5ឆ្នាំ។
· ស្ថាប័នវេជ្ជសាស្រ្ត ឬ ឧសថដ្ឋានដែលបើកដោយ ស្ថាបនិកស្ថាប័នមើលថែព្យាបាលជំងឺដែលកំពុងស្ថិតក្នុងនីតិវិធីផ្អាកការងារ ឬ ទទួលទោសផ្អាកការងារដែលអនុលោមតាម「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」