ការធ្វើសៀវភៅធានារ៉ាប់រងសុខភាព

ការធ្វើសៀវភៅធានារ៉ាប់រងសុខភាព
- រដ្ឋាករស្វ័យធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(ខាងក្រោមហៅថា “រដ្ឋាករស្វ័យត”) ត្រូវតែចេញសៀវភៅធានារ៉ាប់រងសុខភាពដល់អ្នកចុះឈ្មោះឬអ្នកប្រើប្រាស់ដោយឥតបង្អង់ឡើយ ក្នុងករណីដែលបានទទួលការដាក់ពាក្យសុំទទួលសិទ្ធិ ឬ រាយការណ៍ពត៌មានផ្លាស់ប្តូររបស់ អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុក(សំដៅលើ ប្តី ឬប្រពន្ធ ញាតិសន្តាន ជាដើម។ ខាងក្រោមដូចគ្នា) (មាត្រាទី 12 (1) នៃ “ច្បាប់ស្តីពីធានារ៉ាប់រងសុខភាពជាតិ” មាត្រាទី 5(1) និង(2) និងសំណុំបែបបទភ្ជាប់ លេខ 10, 11 និង 11-2 នៃ “វិធានអនុវត្តច្បាប់ស្តីពីធានារ៉ាប់រងសុខភាពជាតិ”)។
ការដាក់សៀវភៅធានារ៉ាប់រងសុខភាព

ការដាក់សៀវភៅធានារ៉ាប់រងសុខភាព
- ក្នុងករណីដែលអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុក ទទួលប្រាក់មើលថែព្យាបាលជំងឺ ត្រូវតែដាក់សៀវភៅធានារ៉ាប់រងសុខភាពទៅកាន់ស្ថាប័នមើលថែព្យាបាលជំងឺនោះ លើកលែងមានឧបទ្ទវហេតុធម្មជាតិ ឬ មានមូលហេតុជាយថាហេតុផ្សេងណាមួយ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 12 កថាខ័ណ្ឌលេខ2)។
- ប៉ុន្តែ ក្នុងករណីដែលស្ថាប័នមើលថែព្យាបាលជំងឺអាចបញ្ជាក់អត្តសញ្ញារបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុកតាមរយៈលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណដូចជា កាតអត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬ លិខិតឆ្លងដែន នោះមិនចាំបាច់បង្ហាញសៀវភៅធានារ៉ាប់រងក៏បានដែរ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា 12 កថាខ័ណ្ឌលេខ3)។
បំរាមស្តីពីការទទួលប្រាក់ធានារ៉ាប់រងសុខភាពខុសច្បាប់

បំរាមនៃការទទួលប្រាក់ខុសច្បាប់
- អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុកមិនត្រូវប្រើប្រាស់ឯកសារដែលធ្លាប់ប្រើបញ្ជាក់សិទ្ធិគ្រប់គ្រាន់ដើម្បីទទួលប្រាក់ធានារ៉ាប់រងក្រោយពេលដកសិទ្ធិនោះឡើយ។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 12 កថាខ័ណ្ឌលេខ5)។
- អ្នកណាក៏ដោយ មិនត្រូវឲ្យសៀវភៅធានារ៉ាប់រងសុខភាពឬ លិខិតបញ្ជាក់អត្តសញ្ញាណដល់ អ្នកដទៃ ឬ ឲ្យខ្ចីដើម្បីទទយលប្រាក់ធានារ៉ាប់រងឡើយ ហើយក៏មិនត្រូវទទួលឬ ខ្ចីសៀវភៅរបស់អ្នកដទៃមកប្រើដើម្បីទទួលប្រាក់ធានារ៉ាបរ៉ងដែរ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 12 កថាខ័ណ្ឌលេខ6 និង កថាខ័ណ្ឌលេខ7)។

ទោសពិន័យនៅពេលល្មើស
- ក្នុងករណីទទួលប្រាក់ធានារ៉ាប់រង ដោយការនិយាយកុហក ដោយប្រើតាមវិធីខុសច្បាប់ ឬ ឲ្យអ្នកដទៃប្រើដើម្បីទទួលប្រាក់ធានារ៉ាប់រងដែលល្មើសនឹងសេចក្តីនេះ នឹងត្រូវជាប់ពន្ធធនាគារក្រោម2ឆ្នាំ និងបង់ប្រាក់ពិន័យក្រោម 20លានវ៉ុន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា 115 កថាខ័ណ្ឌលេខ4)។