អ្នកចុះឈ្មោះបន្តដោយសេរី

ប្រព័ន្ធចុះឈ្មោះបន្តដោយសេរី

បុគ្គលដែលអាចចុះឈ្មោះបន្តដោយសេរី
- ក្នុងចំណោមអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក បុគ្គលដែលបានរក្សាសិទ្ធិជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក18ខែជាធម្មតាលើសពី1ឆ្នាំមុនពេលបញ្ចប់ទំនាក់ទំនងប្រើប្រាស់ ក្រោយប្តូរសមាសភាពជាអ្នកចុះឈ្មោះជាសមាជិកក្នុងតំបន់ សាមីខ្លួនអាចដាក់ពាក្យស្នើសុំ រក្សាសិទ្ធិជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិកបានក្នុងកំឡុងពេល 2ខែ ដោយគិតចាប់ពីថ្ងៃដែលបានទទួលលិខិតបង់ប្រាក់ធានារ៉ាបរង់ក្នុងតំបន់ជាលើកដំបូង ទៅកាន់រដ្ឋាករស្វ័យតធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(ខាងក្រោមហៅថា “រដ្ឋាករស្វ័យត”) បាន។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 110 កថាខ័ណ្ឌលេខ1 និង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 62)។

រយៈពេលអនុវត្ត អ្នកចុះឈ្មោះបន្តដោយសេរី
- អ្នកចុះឈ្មោះបន្តដោយសេរី អាចរក្សាសិទ្ធិគ្រប់គ្រាន់ជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក បានរហូតដល់រយៈពេលទៅតាមបំណែងចែកខាងក្រោម ដែលមិនលើសពី 36ខែ ដោយរាប់គិតចាប់ពី មួយថ្ងៃបន្ទាប់ពីទំនាក់ទំនាក់ការងារចាស់បានបញ្ចប់។ ប៉ុន្តែ ក្រោយពេលដាក់ពាក្យរួច។ក្នុងករណីដែលមិនបានបង់ថ្លៃធានារ៉ាប់រងអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្នុងរយេះពេល 2ខែ ដោយគិតចាប់ពីថ្ងៃផុតកំណត់ត្រូវបង់ នោះមិនអាចរក្សាសិទ្ធិជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិកបានឡើយ។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា110 កថាខ័ណ្ឌលេខ2 និង「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 77(1))។
· រយៈពេលដែលគិតដល់ថ្ងៃមុនពេលដែលអ្នកចុះឈ្មោះបន្តដោយសេរីផ្លាស់ប្តូរសិទ្ធិដោយយោងទៅមាត្រាទី9(1) លេខ 2「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」
· រយៈពេលដែលគិតដល់ថ្ងៃមុនពេលដែលអ្នកចុះឈ្មោះបន្តដោយសេរីផ្លាស់បាត់បង់សិទ្ធិដោយយោងទៅមាត្រាទី10(1)「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」
- អ្នកចុះឈ្មោះបន្តដោយសេរីដែលស្ថិតនៅក្នុងឋានៈជាអ្នកមានសិទ្ធិទទួលជំនួយផ្នែកវេជ្ជសាស្ត្រដោយផ្អែកលើ“ច្បាប់ជំនួយផ្នែកវេជ្ជសាស្ត្រ” មាត្រាទី3(1) លេខ2 ហើយបាត់បង់ឋានៈជាអ្នកចុះឈ្មោះក្នុងនាមបុគ្គលិកបានទទួលសិទ្ធិចុះឈ្មោះសារជាថ្មីដោយផ្អែកលើ “ច្បាប់ជំនួយផ្នែកវេជ្ជសាស្ត្រ” មាត្រាទី8(1) លេខ1 ចាប់ពីថ្ងៃបន្ទាប់ពីថ្ងៃដែលទំនាក់ទំនងប្រើប្រាស់ត្រូវបានបញ្ចប់ដរាបណាសិត្ថក្នុងកំឡុងពេល 36ឆ្នាំអាចដាក់ពាក្យដើម្បីសុំចុះឈ្មោះបន្តដោយសេរីបាននៅក្នុងរយៈពេលដែលកំនត់ដោយរដ្ឋករស្វយ័ត (មាត្រា77(2) នៃ “ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ”)
· នៅក្នុងករណីនេះអ្នកចុះឈ្មោះនឹងរក្សាឋានៈជាអ្នកចុះឈ្មោះបន្តដោយសេរីក្នុងកំឡុងពេលខាងលើចាប់ពីថ្ងៃដែលទទួលបានសិទ្ធិសារជាថ្មី(មាត្រា77(2) កឋាខណ្ឌក្រោយនៃ “ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ”)។

ថ្លៃធានារ៉ាប់រង
- ប្រាក់ឈ្នួលប្រចាំខែរបស់អ្នកចុះឈ្មោះបន្តដោយសេរី គឺកំណត់យកចំនួនទឹកប្រាក់មធ្យមនៃប្រាក់ចំណូលប្រចាំខែដែលបានគិតថ្លៃធានារ៉ាប់រងរយៈពេល 12ខែចុងក្រោយ ហើយ ថ្លៃធានារ៉ាប់រងនៃប្រាក់ប្រចាំខែ គឺអ្នកចុះឈ្មោះបន្តដោយសេរីត្រូវបង់ ដោយទទួលបន្ទុកទាំងស្រុង (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 110 កថាខ័ណ្ឌលេខ3 និង កថាខ័ណ្ឌលេខ5)។
ការចុះឈ្មោះ និង ការចាកចេញពីសមាជិកបន្តដោយសេរី

ការចុះឈ្មោះបន្តដោយសេរី
- អ្នកដែលចង់ក្លាយជាអ្នកចុះឈ្មោះបន្តដោយសេរី ត្រូវដាក់សំណើរទៅរដ្ឋាករស្វ័យត ដោយភ្ជាប់នូវឯកសារដូចខាងក្រោមទៅតាមមូលហេតុរៀងខ្លួន ជាមួយនឹងពាក្យស្នើរសុំ។ (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 2 កថាខ័ណ្ឌលេខ4 ចំណុច1 • 2 • 3, មាត្រា 61 កថាខ័ណ្ឌលេខ1 ចំណុច1 •2, មាត្រា 63 កថាខ័ណ្ឌលេខ1 និង ឧបសម្ព័ន្ធ សំណុំបែបបទលេខ 39)។
មូលហេតុដែលត្រូវភ្ជាប់ឯកសារ
|
ឯកសារ
|
ក្នុងករណីដែលមិនអាចបញ្ជាក់ពីទំនាក់ទំនងរបស់សមាជិកក្នុង បន្ទុក តាមស្តង់ដាសមាជិក ក្នុងបន្ទុក (អនុក្រិតនៃច្បាប់ ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ មាត្រា2(1))
|
លិខិតបញ្ជាក់សៀវភៅចុះបញ្ជីទំនាក់ទំនងគ្រួសារ 1ច្បាប់
|
ករណីសមាជិកក្នុងបន្ទុកគឺជា ជនពិការ ឬ អតីតយុទ្ធិជាតិ ជាដើម ឬ ជាបុគ្គលដែលបានរង្វាន់ត្រូវទទួកការមើលថែរក្សា។
|
លិខិតបញ្ជាក់ ជនពិការដែលបានចុះបញ្ជីដោយយោង「ច្បាប់ស្តីពីសុខុមាលភាពជនពិការ」, ជនដែលបានទទួលសាលសម្រេចជាអតីតយុទ្ធជនជាតិដែលមានកំរិតនៃពិការភាព អនុលោមតាម 「ច្បាប់ទាក់ទងនឹងការថែទាំ ឬ គាំពារសម្រាប់អតីតយុទ្ធជនជាតិ」ឬ ជនដែលទទួលបានសាលសម្រេចដោយមានកម្រិតនៃពិការភាព ហើយជាបុគ្គលដែលត្រូវទទួលការមើលថែ អនុលោមតាម 「ច្បាប់ស្តីពីការគាំពារដល់ជនដែលបានរង្វាន់ត្រូវមើលថែ」 1ច្បាប់
|
ក្នុងករណីដែល សមាជិកក្នុងបន្ទុកចង់ឲ្យគេទទួលស្គាល់ដូចមានចែងក្នុងឧបសម្ព័ន្ធ 1(2) Cលេខ2 នៃ「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」
|
ឯកសារដែលរដ្ឋាករស្វ័យតទាមទារ ដើម្បីបញ្ជាក់ការពិតដូចមានចែងក្នង ឧបសម្ព័ន្ធ 1(2) លេខ2 ចំណុច គ នៃ 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 (ឬ សេចក្តីចំលងប័ណ្ណប៉ាតង់នៃការសាងសង់លំនៅដ្ឋានឡើងវិញដោយអនុលោមតាម「ច្បាប់ស្តីពីការគ្រប់គ្រងបរិស្ថានទីក្រុងនិង លំនៅដ្ឋាន )
|
ជនជាតិកូរ៉េរស់នៅបរទេស
|
សេចក្តីចម្លងច្បាប់ដើមនៃសៀវភៅចុះបញ្ជីប្រជាពលរដ្ឋ 1ច្បាប
|
ជនបរទេស
|
ជនជាតិកូរ៉េសញ្ជាតិបរទេស
|
សេចក្តីចម្លើងលិខិតបញ្ជាក់ការរាយការណ៍កន្លែងស្នាក់នៅក្នុងស្រុក ឬ លិខិតបញ្ជាក់ការរាយការណ៍កន្លែងស្នាក់នៅក្នុងស្រុក 1ច្បាប់
|
ជនបរទេសផ្សេងៗ
|
សេចក្តីចម្លើងកាតជនបរទេស ឬ លិខិតបញ្ជាក់ ការចុះបញ្ជីជនបរទេស 1ច្បាប់
|

ការចាកចេញពីសមាជិកបន្តដោយសេរី
- បុគ្គលដែលមិនចង់បន្តរក្សាភាពជាសមាជិកបន្តដោយសេរីក្នុងនាមជាអ្នកដែលបានចុះឈ្មោះជាសមាជិកបន្តដោយសេរីរួច ត្រូវតែដាក់លិខិតសុំចាកចេញពីសមាជិកភាពបន្តដោយសេរីទៅកាន់រដ្ឋាករស្វ័យត (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 63 កថាខ័ណ្ឌលេខ2និង ឧបសម្ព័ន្ធ សំណុំបែបបទលេខ 39)។