ការប្រែប្រួលនៃសិទ្ធិគ្រប់គ្រាន់ជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក

មូលហេតុនៃការប្រែប្រួលសិទ្ធិគ្រប់គ្រាន់ជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
- សិទ្ធិគ្រប់គ្រាន់របស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិកនឹងត្រូវប្រែប្រួលនៅក្នុងថ្ងៃបរិច្ឆេទដែលត្រូវនឹងចំណុចណាមួយខាងក្រោម(「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 9 កថាខ័ណ្ឌលេខ1 ពីចំណុច1 ដល់ 4, មាត្រា 7 ចំណុច2)។
· ថ្ងៃដែលអ្នកចុះឈ្មោះជាសមាជិកក្នុងតំបន់ ក្លាយជាម្ចាស់សហគ្រាសដែលត្រូវទទួលការអនុវត្តន៍ ឬ ក្លាយជា ពលករ មន្ត្រីរាជការ ឬ គ្រូបង្រៀន(ខាងក្រោមហៅថា “ពលករ ជាដើម”)។
· ថ្ងៃដែល អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្លាយទៅជាម្ចាស់នៃកន្លែងការងារដែលត្រូវអនុវត្តថ្មី ឬ ថ្ងៃដែលបានចូលធ្វើការជា ពលករ ជាដើម។
· ថ្ងៃបន្ទាប់ ពីថ្ងៃដែលទំនាក់ទំនង ដូចជា ពលករ ជាដើម ដែលជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវបានបញ្ចប់
· ថ្ងៃបន្ទាប់ពី ថ្ងៃដែលកន្លែងការងារត្រូវអនុវត្តជួបមូលហេតុដែលត្រូវផ្អាក ឬ បិទកន្លែងការងារ

ការរាយការណ៍ពីការប្រែប្រួលសិទ្ធិគ្រប់គ្រាន់នៃអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
- ក្នុងករណីដែលសិទ្ធិគ្រប់គ្រាន់របស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក មានការប្រែប្រួល ម្ចាស់នៃអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក និង ម្ចាស់នៃអ្នកដែលចុះឈ្មោះជាសមាជិកក្នុងតំបន់ ត្រូវធ្វើការរាយការណ៍ ទៅកាន់រដ្ឋាករស្វ័យតធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(ខាងក្រោមហៅថា “រដ្ឋាករស្វ័យត) ក្នុងកំឡុងពេល 14ថ្ងៃ ក្រោយពេលប្រែប្រួល ជាមួយពត៌មានលំអិតនីមួយៗ ទៅតាមផ្នែកដូចខាងក្រោម (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 9 កថា ខ័ណ្ឌលេខ2, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 4 កថាខ័ណ្ឌលេខ1 និង កថាខ័ណ្ឌលេខ2)។
មូលហេតុនៃការប្រែប្រួលសិទ្ធិ
|
អ្នករាយការណ៍
|
ឯកសារដែលត្រូវដាក់
|
ករណីដែលអ្នកចុះឈ្មោះជាសមាជិកក្នុងតំបន់ ក្លាយជាម្ចាស់សហគ្រាសដែលត្រូវទទួលការអនុវត្តន៍ ឬ ក្លាយជា ពលករ ជាដើម
|
ម្ចាស់នៃអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
|
▪ លិខិតរាយការណ៍ពីការទទួលបានសិទ្ធិគ្រប់គ្រាន់ជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 ឧបសម្ព័ន្ធ សំណុំបែបបទលេខ 6) ▪ លិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារ 1ច្បាប់ (ក្នុងករណីដែលមិនអាចបញ្ជាក់ពីទំនាក់ទំនងរបស់សមាជិកក្នុងបន្ទុកជាមួយអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្នុងលិខិតចុះបញ្ជីប្រជាពលរដ្ឋ ប៉ុណ្ណោះ)
|
ករណីដែលអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្លាយទៅជាម្ចាស់នៃកន្លែងការងារដែលត្រូវអនុវត្តថ្មី ឬ ថ្ងៃដែលបានចូលធ្វើការជា ពលករ ជាដើម
|
ករណីដែលទំនាក់ទំនង ដូចជា ពលករ ជាដើម ដែលជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវបានបញ្ចប់
|
ម្ចាស់ផ្ទះនៃអ្នកចុះឈ្មោះជាសមាជិកក្នុងតំបន់
|
▪ លិខិតរាយការណ៍ពីការទទយល ឬ ការប្រែប្រួលនៃសិទ្ធិគ្រប់គ្រាន់របស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 ឧបសម្ព័ន្ធ សំណុំបែបបទលេខ 5) ▪ ឯកសារបញ្ជាក់កាត់បន្ថយថ្លៃបង់ធានារ៉ាប់រង ※ ប៉ុន្តែ ក្នុងករណីដែលម្ចាស់កន្លែងការងារ បានដាក់ពាក្យរាយការណ៍ ការបាត់បង់សិទ្ធិក្នុងនាមជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 ឧបសម្ព័ន្ធ សំណុំបែបបទលេខ 8)ទៅកាន់ រដ្ឋាករស្វយ័ត នោះត្រូវចាត់ទុកថាបានដាក់ឯកសាររាយការណ៍ពីការទទួល ឬ ការប្រែប្រួលសិទ្ធិគ្រប់គ្រាន់ក្នុងការចុះឈ្មោះជាសមាជិកក្នុងតំបន់បាន។
|
ករណីដែលកន្លែងការងារដែលត្រូវអនុវត្តជួបមូលហេតុដែលត្រូវផ្អាក ឬ បិទកន្លែងការងារ
|
ការបាត់បង់សិទ្ធិជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក

រយៈពេលនៃការបាត់បង់សិទ្ធិជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
- អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវបាត់បង់សិទ្ធិក្នុងកាលបរិច្ឆេទណាមួយ ដូចខាងក្រោម (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា10 កថាខ័ណ្ឌលេខ1 ចំណុច 1, 2, 5 និង 6)
· មួយថ្ងៃបន្ទាប់ពីទទួលមរណភាព
· មួយថ្ងៃបន្ទាប់ពីបាត់សញ្ជាតិ
· ថ្ងៃដែលបានក្លាយជាអ្នកទទួលថ្លៃព្យាបាលដែលអនុលោមតាម「ច្បាប់ស្តីពីថ្ងៃព្យាបាល」
· ថ្ងៃដែលបុគ្គលដែលធ្លាប់ទទួលការអនុវត្តការធានារ៉ាប់រង ហើយបានក្លាយមកជាបុគ្គលដែលត្រូវទទួលការការពារវេជ្ជសាស្ត្រដោយអនុលោមតាម「ច្បាប់ទាក់ទងនឹងយុទ្ធជនដើម្បីឯករាជ្យ」និង「ច្បាប់ទាក់ទងនឹងការថែទាំ ឬ គាំពារសម្រាប់អតីតយុទ្ធជនជាតិ」ហើយបាន ស្នើសុំបដិសេធអនុវត្តន៍ការធានារ៉ាប់រងសុខភាពដល់អ្នកធានារ៉ាប់រង។

ការរាយការណ៍ពីការបាត់បង់សិទ្ធិជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
- ក្នុងករណីដែលបាត់បង់សិទ្ធិជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវដាក់លិខិតរាយការណ៍ទៅកាន់រដ្ឋាករស្វ័យត ក្នុងកំឡុងពេល 14ថ្ងៃក្រោយពេលបាត់បង់សិទ្ធិ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា10 កថាខ័ណ្ឌលេខ2, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា4 កថាខ័ណ្ឌលេខ4 ចំណុច2 និង ឧបសម្ព័ន្ធ សំណុំបែបបទលេខ 8)។