សិទ្ធិគ្រប់គ្រាន់នៃអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្នុងការធានារ៉ាប់សុខភាពប្រជាពលរដ្ឋ

ដែនកំណត់នៃអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
- ពលករ និង ម្ចាស់កន្លែងការងារន្ត្រីរាជការ និង គ្រូបង្រៀនទាំងអស់គឺជាសមាជិកចុះឈ្មោះក្នុងនាមបុគ្គលិក (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា6 កថាខ័ណ្ឌលេខ2 កថាតួសេចក្តី).
- ប៉ុន្តែ ក្នុងករណីដែលជនណាស្ថិតក្នុងលក្ខខ័ណ្ឌណាមួយដូចខាងក្រោម មិនអាចក្លាយជាអ្នកចុះឈ្មោះសមាជិកក្នុងនាមបុគ្គលិក បានឡើយ។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 6 កថាខ័ណ្ឌលេខ2 កថាលើកលែង និង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 9)
· ពលករធ្វើការគិតជាថ្ងៃដែលមានរយៈពេលធ្វើការក្រោម 1ខែ
· ទាហានកំពុងបំពេញបេសកកម្ម(បូករួមទាំងបុគ្គលិក ដែលចាត់តាំង មិនមែនដោយស្ម័គ្រចិត្ត)ដោយអនុលោមតាម「ច្បាប់ស្តីពីសេវាកម្មយោធា」, ជនដែលផ្លាស់ប្តូរមកសេវាកម្មសាធារណេៈ និង បេក្ខភាពមន្ត្រីជាន់ខ្ពស់ក្នុងវិស័យយោធា
· បុគ្គលជាមន្ត្រីដែលជាប់ឈ្មោះក្នុងការបោះឆ្នោតតែមិនទទួលប្រាក់ឈ្នួលប្រចាំខែ ឬ ប្រាក់ខែដែលត្រូវនឹងប្រាក់ឈ្នួលនោះ។
· ពលករដែលធ្វើការក្រៅម៉ោង ឬ ពលកររយៈពេលខ្លី ដោយរយៈពេលនៃការធ្វើការក្នុង 1ខែ ក្រោម 60ម៉ោង
· គ្រូបង្រៀនក្រៅម៉ោង, គ្រូ ឬ មន្ត្រីគិតប្រាក់បៀវត្សជាម៉ោង ដែលទទួលប្រាក់រយៈពេលនៃការធ្វើការប្រចាំខែ ក្រោម 60ម៉ោង
· ពលករ ឬ ម្ចាស់កន្លែងការងារដែលធ្វើការនៅក្នុងកន្លែងការងារដែលគ្មានអាស័យដ្ឋានច្បាស់លាស់
· ម្ចាស់កន្លែងការងារដែលគ្មានពលករធ្វើការ ឬ មានតែពលករក្រៅម៉ោង ឬ ពលកររយៈខ្លីដែលធ្វើការក្រោម 60ម៉ោង ក្នុងរយៈពេល 1ខែ។
បើពិចារណាលើគោលដៅ និង បុព្វហេតុនៃការបង្កើតច្បាប់ចាស់នៃច្បាប់ស្តីពីការធានាសុខភាពប្រជាពលរដ្ឋ(2011. 12. 31. ច្បាប់លេខ 11141ទាំងស្រុង មុនពេលធ្វើវិសោធនកម្ម, ខាងក្រោមហៅថា ‘ច្បាប់’) និង តាមការពិចារណាលើអត្ថន័យនៃដែនកំណត់របស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក និង កន្លែងការងារដូចមានចែងក្នុងច្បាប់ យើងឃើញថា ពលករធ្វើការគិតជាថ្ងៃនៅក្នុងការដ្ឋានសំណង់ជាច្រើន ត្រូវបានធ្វើការដោយគិតប្រាក់ជាថ្ងៃ ហើយប្រសិនបើក្រុមហ៊ុនសំណង់ឲ្យពលករធ្វើការនៅការដ្ឋានជាច្រើន ដោយការដ្ឋានមួយកន្លែងមានរយៈពេលក្រោម 1ខែក៏ដោយ តែប្រើសិនបើរយៈពេលធ្វើការសរុបមានរយៈពេលលើសពី1ខែ នោះទោះបីជាពលករនោះជាពលករគិតប្រាក់ជាថ្ងៃក៏ដោយ តែដោយរយៈពេលនៃទំនាក់ទំនងការងារមានរយៈពេលលើសពី1 ខែ ដូច្នេះហើយ ពលករនោះត្រូវរាប់ជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក នៅក្នុងផ្លូវច្បាប់គឺជាការសមស្រប។
ការទទួលបានសិទ្ធិគ្រប់គ្រាន់ជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក

ថេរវេលាដើម្បីទទួលបានសិទ្ធិគ្រប់គ្រាន់ជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
- អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក មានសិទ្ធិគ្រប់គ្រាន់ដើម្បីចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក បាន នៅក្នុងថ្ងៃដែលស្នាក់នៅក្នុងប្រទេសកូរ៉េ។ ប៉ុន្តែ ជនណាដែលស្ថិតក្នុងលក្ខខ័ណ្ឌដូចខាងក្រោម នោះនឹងទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងថ្ងៃដែលត្រូវនឹងចំណុចនោះ។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា 8 កថាខ័ណ្ឌលេខ1)
· បុគ្គលដែលធ្លាប់បានទទួលថ្លៃព្យាបាលដោយអនុលោមតាម「ច្បាប់ស្តីពីថ្លៃព្យាបាល」: ថ្ងៃដែលលុបឈ្មោះចេញពីបុគ្គលដែលត្រូវទទួល
· បុគ្គលដែលធ្លាប់ជាសមាជិកក្នុងបន្ទុក(សំដៅលើ ប្តី ឬប្រពន្ធ ញាតិសន្តាន ជាដើម។ ខាងក្រោមដូចគ្នា) របស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក : ថ្ងៃដែលអស់សិទ្ធិជាសមាជិកក្នុងបន្ទុក
· បុគ្គលដែលធ្លាប់បានទទួលការការពារវេជ្ជសាស្រ្ត ដោយអនុលោមតាម「ច្បាប់ទាក់ទងនឹងយុទ្ធជនដើម្បីឯករាជ្យ」និង「ច្បាប់ទាក់ទងនឹងការថែទាំ ឬ គាំពារសម្រាប់អតីតយុទ្ធជនជាតិ : ថ្ងៃដែលបានលុបឈ្មោះចេញពីអ្នកដែលត្រូវទទួល
· ជនក្នុងចំណោមបុគ្គលដែលត្រូវទទួលការការពារវេជ្ជសាស្ត្រដែលមានដូចជាអតីតយុទ្ធជន គឺជាបុគ្គលដែលបានដាក់ពាក្យស្នើរសុំទៅអ្នកធានារ៉ាប់រង : ថ្ងៃដែលបានដាក់ពាក្យ

ការរាយការណ៍ពីការទទួលបានសិទ្ធិគ្រប់គ្រាន់ជាអ្នកចុះឈ្មោះសមាជិកក្នុងនាមបុគ្គលិក
- ក្នុងករណីដែលពលករ មន្ត្រី ឬ គ្រូបង្រៀននៅកន្លែងការងារនោះ ស្ថិតក្នុងលក្ខខ័ណ្ឌណាមួយដូចខាងក្រោម ម្ចាស់កន្លែងការងាររបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវរាយការណ៍ពីការទទួលបានសិទ្ធិគ្រប់គ្រាន់របស់អ្នកចុះឈ្មោះជាសមាជិក ក្នុងនាមបុគ្គលិក ទៅកាន់រដ្ឋាករស្វ័យតធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(ខាងក្រោមហៅថា “រដ្ឋាករស្វ័យត” ក្នុងរយៈពេល 14ថ្ងៃ គិតតាំងពីថ្ងៃដែលបុគ្គលនោះបានទទួលសិទ្ធិគ្រប់គ្រាន់។(「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 8 កថាខ័ណ្ឌលេខ2, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 4 កថាខ័ណ្ឌលេខ2 កថាផ្នែកខាងមុខ និង ឧបសម្ព័ន្ធ សំណុំបែបបទលេខ 6)។
· បុគ្គលដែលពុំមែនជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក បានក្លាយជាពលករ ម្ចាស់កន្លែងការងារន្ត្រី ឬ គ្រូ ដែលជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមជាបុគ្គលិក ។
· ពលករ និង ម្ចាស់កន្លែងការងារក្លាយជា អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្នុងកន្លែងការងារផ្សេងទៀត ឬ ក្លាយជា មន្ត្រី ឬ គ្រូដេលជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
· មន្ត្រីរាជការ ឬ គ្រូបង្រៀនដែលជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ដែលក្លាយជា ពលករ ឬ ម្ចាស់កន្លែងការងារដែលជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ ក្នុងករណីដែលត្រូវបញ្ជូនទៅកាន់ស្ថាប័នផ្សេងដែលមានប្រធានស្ថាប័ន ខុសពីមុន។
- ករណីដែលមិនអាចបញ្ជាក់ពីទំនាក់ទំនងរបស់សមាជិកក្នុងបន្ទុកជាមួយអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិកក្នុងលិខិតចុះបញ្ជីប្រជាពលរដ្ឋ នោះត្រូវភ្ជាប់លិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារ 1ច្បាប់ (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 4 កថាខ័ណ្ឌលេខ2 កថាផ្នែកខាងក្រោយ).
- ក្នុងករណីមានការប្រែប្រួលខ្លឹមសាររបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ដែលបានរាយការណ៍ទៅកាន់រដ្ឋាករស្វ័យត នោះម្ចាស់កន្លែងការងារត្រូវតែដាក់ឯកសាររាយការណ៍ពីខ្លឹមសារប្រែប្រួលនោះទៅរដ្ឋាករស្វ័យតក្នុងកំឡុងពេល 14ថ្ងៃ ក្រោយពេលមានការប្រែប្រួល (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 4 កថាខ័ណ្ឌលេខ5 និង ឧបសម្ព័ន្ធ សំណុំបែបបទ លេខ 9)