និយមន័យនៃការធានារ៉ាប់រង់សុខភាពប្រជាពលរដ្ឋ

ទស្សនគំនិតនៃប្រព័ន្ធធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ
“ប្រព័ន្ធធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” គឺជាប្រព័ន្ធធានាសង្គមដើម្បីទប់ស្កាត់នូវបន្ទុកដ៏ធ្ងន់ធ្ងរក្នុងការចំណាយលើថ្លៃព្យាបាលខ្ពស់ដោយសារជំងឺ ឬ ការរងរបួស ដោយផ្តល់ប្រាក់ធានារ៉ាប់រងដែលស្ថិតក្រោមការគ្រប់គ្រង និងការប្រតិបត្តិរបស់រដ្ឋាករស្វ័យតធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋក្នុងករណីដល់បុគ្គលដែលបានបង់ថ្លៃធានារ៉ាប់រងជាប្រចាំ ក្នុងគោលបំណងបែង ចែកនូវហានិភ័យនៃបន្ទុករវាងបុគ្គល និង បុគ្គល ដើម្បីឲ្យអ្នកជំងឺអាចទទួល បាននូវសេវាកម្មព្យាបាលដែលចាំបាច់នោះ។ (គេហទំព័ររបស់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពជាតិ។ - មជ្ឈមណ្ឌលគោលនយោបាយ – ធានារ៉ាប់រងសុខភាពជាតិ)។

លក្ខណៈពិសេសនៃការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ
- កាតព្វកិច្ចនៃការចុះជាសមាជិកធានារ៉ាប់រង និង ការបង់ថ្លៃធានារ៉ាប់រង
· ប្រសិនបើបង្កើតប្រព័ន្ធដែលប្រជាពលរដ្ឋអាចគេចវេសពីការចុះជាសមាជិកធានារ៉ាប់រង នោះមានតែអ្នកជំងឺធ្ងន់ធ្ងរប៉ុណ្ណោះនឹងចុះឈ្មោះជាសមាជិកដែលជាហេតុបណ្តាលឲ្យ យើងមិនអាចអនុវត្តគោលដៅនៃប្រព័ន្ធធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋដែលជាដំណោះស្រាយរួមលើការបែងចែកកម្រិតហានិភ័យ និង ថ្លៃព្យាបាលជំងឺជាក់ស្តែងបានឡើយ ដោយហេតុនេះ ប្រសិនបើមានកត្តាគ្រប់គ្រាន់ ដែលកំណត់ដោយច្បាប់ នោះប្រជាជនទាំងអស់ត្រូវបង្ខំឲ្យចុះឈ្មោះជាសមាជិកក្នុងសេវាកម្មធានារ៉ាប់រង ហើយជាប់កាតព្វកិច្ចក្នុងការបង់ថ្លៃសេវាធានារ៉ាប់រងផងដែរ។ (គេហទំព័ររបស់សាជីវកម្មធានារ៉ាប់រងសុខភាពជាតិ - មជ្ឈមណ្ឌលគោលនយោបាយ – ធានារ៉ាប់រងសុខភាពជាតិ)។
- ការបង់ថ្លៃធានារ៉ាប់រងបន្ថែមដោយយោងតាមសមត្ថភាពនៃការបង់ប្រាក់
· ការធានារ៉ាប់រងរបស់វិស័យឯកជន គឺត្រូវបង់ថ្លៃធានារ៉ាប់រងទៅតាមដែនកំណត់នៃការធានា កម្រិតហានិភ័យនៃជំងឺ និង ខ្លឹមសារនៃកិច្ចសន្យា ជាដើម។ល។ ប៉ុន្តែ ការធានារ៉ាប់រងសុខភាពដែលប្រតិបត្តិការតាមរបៀបនៃការធានាសង្គម គឺជាប្រព័ន្ធបង្កើតឡើងក្នុងគោលដៅដោះស្រាយបញ្ហាថ្លៃព្យាបាលជំងឺ ដោយផ្អែកយកសាមគ្គីភាពសង្គមជាមូលដ្ឋាន ដូច្នេះហើយគឺតម្រូវឲ្យបង់ថ្លៃធានារ៉ាប់រងតាមសមត្ថភាពនៃការបង់ប្រាក់ដោយមើលលើកម្រិតនៃប្រាក់ចំណូលជាដើម។ (គេហទំព័ររបស់សាជីវកម្មធានារ៉ាប់រង សុខភាពជាតិ -មជ្ឈមណ្ឌលគោលនយោបាយ– ធានារ៉ាប់រងសុខភាពជាតិ)។
- ការធានាដែលស្មើភាព
· ការធានារ៉ាប់រង់របស់វិស័យឯកជន គឺផ្តល់ការធានាសម្រាប់បុគ្គលម្នាក់ៗខុសគ្នា ដោយផ្អែកលើកម្រិតនៃការបង់ប្រាក់ធានារ៉ាប់រង និង ខ្លឹមសារនៃកិច្ចសន្យា។ ប៉ុន្តែ ការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋដែលជាការធានារ៉ាប់រងសង្គម គឺផ្តល់ថ្លៃធានារ៉ាប់រងស្មើគ្នា ដោយយោងទៅតាមច្បាប់ពាក់ព័ន្ធ ពុំមែនផ្អែកលើកម្រិតនៃការបង់ប្រាក់ធានារ៉ាប់រងឡើយ។ (គេហទំព័ររបស់សាជីវកម្មធានារ៉ាប់រង សុខភាពជាតិ - – ធានារ៉ាប់រងសុខភាពជាតិ)។
បុគ្គលដែលត្រូវអនុវត្តការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ

បុគ្គលដែលត្រូវអនុវត្ត
- ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកូរ៉េ ត្រូវក្លាយជាអ្នកចុះឈ្មោះជាសមាជិកធានារ៉ាប់រងសុខភាព(ខាងក្រោមហៅថា “សមាជិកចុះឈ្មោះ”) ឬ សមាជិកក្នុងបន្ទុក ក្នុងករណីដែលមានដូចលក្ខខ័ណ្ឌខាងក្រោម។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា5 កថាខ័ណ្ឌលេខ1)
· បុគ្គលដែលទទួលថ្លៃព្យាបាលដោយអនុលោមតាម「ច្បាប់ស្តីពីការទទួលថ្លៃព្យាបាល」
· បុគ្គលដែលទទួលការការពារវេជ្ជសាស្រ្ត(ខាងក្រោមហៅថា “បុគ្គលដែលត្រូវទទួលការការពារវេជ្ជសាស្រ្តនៃអតីតយុទ្ធជនជាតិ) ដោយអនុលោមតាម「ច្បាប់ទាក់ទងនឹងយុទ្ធជនដើម្បីឯករាជ្យ」និង「ច្បាប់ទាក់ទងនឹងការថែទាំ ឬ គាំពារសម្រាប់អតីតយុទ្ធជនជាតិ」។ ប៉ុន្តែ ប្រសិនបើបុគ្គលណាមួយស្ថិតក្នុងលក្ខខ័ណ្ឌដូចខាងក្រោម នោះនឹងត្រូវក្លាយជាសមាជិកចុះឈ្មោះ ឬ សមាជិកក្នុងបន្ទុក។
√ ក្នុងចំណោមបុគ្គលដែលត្រូវទទួលការការពារវេជ្ជសាស្ត្រដែលមានដូចជាអតីតយុទ្ធជន គឺជាបុគ្គលដែលបានដាក់ពាក្យស្នើរសុំទៅអ្នកធានារ៉ាប់រង ដោយអនុវត្តការធានារ៉ាប់រងសុខភាព។
√ បុគ្គលដែលធ្លាប់ទទួលការអនុវត្តការធានារ៉ាប់រង ហើយបានក្លាយមកជាបុគ្គលដែលត្រូវទទួលការការពារវេជ្ជសាស្ត្រដែលមានដូចជាអតីតយុទ្ធជន ប៉ុន្តែមិនបានស្នើសុំបដិសេធអនុវត្តន៍ការធានារ៉ាប់រងសុខភាពដល់អ្នកធានារ៉ាប់រង។
※ តើសមាជិកក្នុងបន្ទុកគឺជាអ្វី?
- “សមាជិកក្នុងបន្ទុក” គឺសំដៅលើជនដែលស្ថិតក្នុងបន្ទុករបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា5 កថាខ័ណ្ឌលេខ2).
· ប្តី ឬ ប្រពន្ធរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
· ញាតិសន្តានដូនតារបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក(បូកបញ្ចូលទាំងញាតិសន្តានដូនតារបស់ប្តី ឬ ប្រពន្ធ)
· ញាតិសន្តានកូនចៅរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក (បូកបញ្ចូលទាំងញាតិសន្តានកូនចៅរបស់ប្តី ឬ ប្រពន្ធ) និង ប្តី ឬ ប្រពន្ធគេ
· បងប្អូនប្រុសស្រីរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក
- ដើម្បីអាចក្លាយជាសមាជិកក្នុងបន្ទុកលុះត្រាមានលក្ខខ័ណ្ឌដូចខាងក្រោមទាំងអស់។ 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 2 កថាខ័ណ្ឌលេខ1)
· ស្ថិតក្នុងលក្ខខ័ណ្ឌនៃការចិញ្ចឹមបីបាច់ដោយអនុលោមតាម 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 ឧបសម្ព័ន្ធ 1
· ស្ថិតក្នុងលក្ខខ័ណ្ឌនៃប្រាក់ចំណូលនិងទ្រព្យសម្បត្តិដោយអនុលោមតាម「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」ឧបសម្ព័ន្ធ1(2)