CAMBODIA

កិច្ចសន្យាជួលផ្ទះ
ប្រភេទនៃការប្រើប្រាស់ផ្ទះរបស់អ្នកដទៃ
កិច្ចសន្យាជួល
- ក្នុងករណី “កិច្ចសន្យាជួល” ភាគី 1 នៃភាគីនានាយល់ព្រមអនុញ្ញាតឱ្យភាគីផ្សេងទៀត ប្រើប្រាស់វត្ថុ និងទទួលបានប្រាក់ចំណេញពីកិច្ចសន្យាជួល ហើយក្រោយមកយល់ព្រមបង់ថ្លៃជួលផ្ទះ។ ជាទូទៅការជួលនេះ រាប់បញ្ចូលទាំងកិច្ចសន្យាសម្រាប់ការជួលផ្ទះតាមគោលការណ៍ប្រាក់កក់ និងកិច្ចសន្យាជួលប្រចាំខែ គឺជាប្រភេទនៃកិច្ចព្រមព្រៀងជួលទូទៅដោយគ្មានការចុះបញ្ជី ដ្យេអូនសេកវ៉ុន jeonsegwon (សិទ្ធិជួលផ្ទះតាមគោលការណ៍ប្រាក់កក់) ដែលស្ថិតក្រោមច្បាប់រដ្ឋប្បវេណី (សំដៅចំពោះមាត្រា 618 នៃច្បាប់រដ្ឋប្បវេណី) ។
- កិច្ចសន្យាជួលផ្ទះសំដៅលើការជួលទាំងអស់ ឬការជួលផ្នែកនៃអាគារសម្រាប់ការស្នាក់នៅ។ ច្បាប់របស់ប្រទេសកូរ៉េ មានលក្ខណៈពិសេសការពារអ្នកជួលនានា ដែលស្ថិតក្រោមច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ (មាត្រា 2 នៃច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ)។