CAMBODIA

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
ការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ
បុគ្គលដែលមានសិទ្ធិអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ និងការលើកលែងពីការអនុញ្ញាតបែបនេះ
- បុគ្គលដែលមានសិទ្ធិអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ
· ប្រសិនបើជនបរទេសដែលបានចុះបញ្ជីឈ្មោះជនបរទេស ឬត្រូវបានលើកលែងពីការចុះបញ្ជីឈ្មោះបែបនេះ មានបំណងចូលសាធារណរដ្ឋកូរ៉េឡើងវិញ ក្រោយពីការចាកចេញដំណើរទៅប្រទេសបរទេសផ្សេងទៀត ឬប្រទេសក្រៅដទៃទៀតនៅអំឡុងពេលស្នាក់នៅដែលបានអនុញ្ញាតនោះ គាត់ត្រូវទទួលបានលិខិតអនុញ្ញាតពី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (ប្រយោគសំខាន់ៗនៃមាត្រា 30 (1) នៃច្បាប់អន្តោប្រវេសន៍) ។
- ការលើកលែងពីការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ
· ជនណាមួយដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដើម្បីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងមានហេតុផលគ្រប់គ្រាន់ដើម្បីត្រូវបានលើកលែងពីការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ ដែលមាន មានលក្ខណៈសម្បត្តិ្គគ្រប់គ្រាន់ណាមួយដូចខាងក្រោមនេះ ជននោះអាចត្រូវបានលើកលែងពីការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (លក្ខខណ្ឌក្នុងកិច្ចសន្យា មាត្រា 30(1) នៃច្បាប់អន្តោប្រវេសន៍ និងកថាខណ្ឌចម្បងរបស់មាត្រា 44-2 (1) នៃបទបញ្ជាអនុវត្តច្បាប់អន្តោប្រវេសន៍)៖
√ ជនដែលមានប្រភេទទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ (F-5) ដែលមានភ្ជាប់នៅក្នុងតារាង 1-3របស់បទញ្ជាអនុវត្តច្បាប់អន្តោប្រវេសន៍
√ ជនដែលមានសិទ្ធិរស់នៅសម្រាប់ 1.មន្ត្រីការទូត (A-1) តាមរយៈ 25.ភរិយាឬស្វាមី/កូន (F-3)ឬ 27. ជនអន្តោប្រវេសន៍បានរៀបការ (F-6)តាមរយៈ (F-6)តាមរយៈ 30. ផ្សេងទៀត (G-1)ដែលមានភ្ជាប់នោក្នុងតារាង 1-2របស់បទបញ្ជាអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលមានបំណងចូលសាធារណៈរដ្ឋកូរ៉េឡើងវិញ ក្នុងរយៈពេល 1 ឆ្នាំ (រយៈពេលនៅសល់នៃការស្នាក់នៅ បើរយៈពេលបែបនេះ មានតិចជាង 1 ឆ្នាំ) បន្ទាប់ពីកាលបរិច្ឆេទនៃការចាកចេញ។
※ ជនបរទេសត្រូវបានហាត់ឃាត់មិនឱ្យ ចូលសាធារណរដ្ឋកូរ៉េដែលបានបញ្ជាក់នៅក្នុងច្បាប់អន្តោប្រវេសន៍ មាត្រាទី 11និងជនដែលបានបញ្ជាក់នៅក្នុងអនុកថាខណ្ឌរបស់មាត្រាទី 10របស់បទបញ្ជាអនុវត្តច្បាប់អន្ដោប្រវេសន៍ នឹងមិនអាចលើកលើងបានទេ។
ការដាក់ពាក្យសុំអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ
- ជនបរទេសដែលមានបំណងទទួលបានការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ(ទម្រង់បែបបទ34 ។ទម្រង់បែបបទពាក្យសុំតាមបទបញ្ជាអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍) ជូនទៅប្រធានមន្ទីរអន្តោប្រវេសន៍និងបរទេសប្រធានការិយាល័យអន្តោប្រវេសន៍និងជនបរទេសឬប្រធានសាខានៃស្ថាប័ននោះដោយភ្ជាប់ឯកសារនានាដែលពន្យល់អំពីហេតុផល(មាត្រា39-6 (1) នៃបទបញ្ជាអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
- រយៈពេលចូលប្រទេសឡើងវិញ ត្រូវបានកំណត់ក្នុងរយៈពេលមិនលើសពីរយៈពេលស្នាក់នៅដែលបាន អនុញ្ញាតពីមុន (មាត្រា 39-6 (3) នៃបទបញ្ជាអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
- នៅពេលជនបរទេសទទួលបានលិខិតអនុញ្ញាតឱ្យចូលប្រទេសឡើងវិញនោះ ការបោះត្រាលើលិខិតអនុញ្ញាតឱ្យ ចូលប្រទេសឡើងវិញ និងរយៈពេលចូលប្រទេសឡើងវិញដែលបានអនុញ្ញាត ត្រូវបោះត្រាលើលិខិតអនុញ្ញាត និងសរសេរក្នុងលិខិតឆ្លងដែន ឬបិទស្ទិកឃ័រលើលិខិតអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (មាត្រា 39-6 (4) នៃបទបញ្ជាអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
ការដាក់ពាក្យសុំពន្យារពេលដែលបានអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ
- ហេតុផលនានាចំពោះការពន្យារពេល
· ប្រសិនបើជនបរទេសមិនអាចចូលប្រទេសឡើងវិញនៅអំឡុងពេលដែលបានអនុញ្ញាត ដោយសារជំងឺ ឬស្ថានភាពសម្រាលទោសណាមួយផ្សេងទៀតនោះ ជនបរទេសនេះត្រូវទទួលបានការពន្យារពេលដែលបានអនុញ្ញាតឱ្យចូលប្រទេសឡើងវិញពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មុនពេលផុតកំណត់រយៈពេលដែលបានអនុញ្ញាត (មាត្រា 30 (3) នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍) ។
- ការដាក់ពាក្យសុំពន្យារពេល
· ជនបរទេសដែលមានបំណងទទួលបានការពន្យារពេលដែលបានអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ ត្រូវដាក់ពាក្យសុំពន្យារពេលដែលបានអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (ទម្រង់បែបបទ 61 នៃ បទបញ្ជាអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍) ជូនទៅប្រធានបេសកកម្មការទូត ដោយ ភ្ជាប់ឯកសារដែលពន្យល់អំពី ហេតុផល (មាត្រា 39-7 (1) នៃបទបញ្ជាអនុវត្តច្បាប់ត្រួតពិនិត្យ អន្តោប្រវេសន៍)។