ការចូលប្រទេសមានទិដ្ឋាការ

ការដាក់ពាក្យសុំចេញទិដ្ឋាការ
- សមាជិកគ្រួសារ ឬសាច់ញាតិរបស់ជនបរទេសដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ត្រូវដាក់ពាក្យសុំចេញទិដ្ឋាការដែលមានបេសកកម្មការទូត (សំដៅចំពោះស្ថានទូត និងស្ថានកុងស៊ុលនៃ សាធារណរដ្ឋកូរ៉េ; តាមន័យនេះ មានដូចគ្នាដែលត្រូវអនុវត្ត) ដើម្បីចូលសាធារណរដ្ឋកូរ៉េ។ ជនបរទេសដែល មានបំណងចូលសាធារណរដ្ឋកូរ៉េ សម្រាប់គោលបំណងទេសចរណ៍ ឬដំណើរទស្សនកិច្ចទៅជួបសាច់ញាតិ របស់ខ្លួន ត្រូវបានចេញទិដ្ឋាការទស្សនកិច្ចរយៈពេលខ្លី (C-3) ដែលអនុញ្ញាតឱ្យគាត់ស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េ រយៈពេលរហូតដល់ 3 ខែ។
- អ្នកដាក់ពាក្យសុំអាចត្រូវបានគេចេញទិដ្ឋាការទស្សនកិច្ចរយៈពេលខ្លី (C-3) យ៉ាងងាយស្រួលថែមទៀត តាមរយៈ ការដាក់ជូនលិខិតអញ្ជើញ ឯកសារយោង (បានបញ្ជាក់នៅសាធារណរដ្ឋកូរ៉េ) ជាដើម ដែលបង្ហាញ ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ខ្លួន ដែលផ្តល់ដោយជនបរទេសនៅសាធារណរដ្ឋកូរ៉េ នៅពេលចុះបញ្ជីឈ្មោះសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការ។

ឯកសារត្រូវដាក់ជូន
ឯកសារដែលត្រូវការសម្រាប់ការចេញទិដ្ឋាការប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយដូច្នេះអ្នកអាចស្វែងយល់បន្ថែមតាមរយៈស្ថានទូតនៃប្រទេសដែលដាក់ពាក្យសុំ។

ការប្រុងប្រយ័ត្នចំពោះការចេញទិដ្ឋាការ
- ក្នុងករណីអ្នកដាក់ពាក្យសុំមានបំណងទទួលបានទិដ្ឋាការក្រោយពេលផុតកំណត់រយៈពេល 3 ខែ ដោយគិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យសុំទិដ្ឋាការនោះ គាត់ត្រូវដាក់ពាក្យសុំថ្មីមួយសម្រាប់ការចេញទិដ្ឋាការម្តងទៀត (មាត្រា 12 (3) នៃបទបញ្ជាអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
ការហាមឃាត់ចំពោះលិខិតអញ្ជើញក្លែងក្លាយ
គ្មាននរណាម្នាក់អាចចូលរួមក្នុងការប្រព្រឹត្តណាមួយដូចខាងក្រោមនេះ ដើម្បីអនុញ្ញាតឱ្យជនបរទេសចូលក្នុង សាធារណរដ្ឋកូរ៉េ (មាត្រា 7-2 នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)៖
1. ការអញ្ជើញជនបរទេសតាមមធ្យោបាយខុសច្បាប់ ដូចជាការធ្វើរបាយការណ៍ក្លែងបន្លំ ឬការផ្តល់ឯកសារយោង ក្លែងក្លាយ ឬការជួយដល់ការប្រព្រឹត្តទង្វើបែបនេះ។
2. ការដាក់ពាក្យសុំទិដ្ឋាការ ឬលិខិតបញ្ជាក់ការចេញសុំទិដ្ឋាការដោយក្លែងបន្លំ ឬការជួយដល់ការប្រព្រឹត្តទង្វើបែបនេះ។
បុគ្គលណាដែលរំលោភបំពានលើបទបញ្ញត្តិបែបនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារដោយមានការងាររយៈពេល មិនលើសពី 3 ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី 30 លាន KRW (វ៉ុន) (កថាខណ្ឌរង 3 មាត្រា 94 នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។