CAMBODIA

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
ការធានារ៉ាប់រងសុខភាពថ្នាក់ជាតិ
ការទិញសេវាកម្មធានារ៉ាប់រងសុខភាពថ្នាក់ជាតិរបស់ជនបរទេស
- តម្រូវការទាមទារសម្រាប់ជនបរទេស ដើម្បីក្លាយជានិយោជិតដែលមានធានារ៉ាប់រង
· ជនបរទេសដែលរស់នៅសាធារណរដ្ឋកូរ៉េ (តាមន័យនេះសំដៅចំពោះ "ជនបរទេស") ដែលជានិយោជិត មន្ត្រីសាធារណៈ ឬបុគ្គលិកសាលារៀននៅកន្លែងធ្វើការរបស់បុគ្គលមានសិទ្ធិស្របច្បាប់ និង ① ត្រូវបានចុះបញ្ជីឈ្មោះស្របតាមកថាខណ្ឌរង 3 មាត្រា 6 (1) នៃច្បាប់ស្តីពីការចុះបញ្ជីឈ្មោះអ្នកស្នាក់នៅ ② បានរាយការណ៍អំពីទីកន្លែងរស់នៅរបស់ពួកគេនៅក្នុងប្រទេសកូរ៉េ ដោយស្របតាមមាត្រា 6 នៃច្បាប់អន្តោប្រវេសន៍ និងឋានៈស្របច្បាប់នៃជនជាតិកូរ៉េនៅបរទេស ឬ ③ បានដាក់ពាក្យសុំចុះបញ្ជីឈ្មោះ ជនបរទេសស្របតាមមាត្រា 31 នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍ ត្រូវជានិយោជិតដែលមានធានារ៉ាប់រង (មាត្រា 109 (2) នៃច្បាប់ធានារ៉ាប់រងសុខភាពថ្នាក់ជាតិ)។
· ទោះជាយ៉ាងណាក៏ដោយ ក៏បុគ្គលណាម្នាក់នៃបុគ្គលខាងក្រោមនេះ មិនអាចជានិយោជិតដែលមានធានារ៉ាប់រងឡើយ (មាត្រា 6 (2) និង 109 (2) នៃច្បាប់ធានារ៉ាប់រងសុខភាពថ្នាក់ជាតិ និងមាត្រា 9 នៃសេចក្តីសម្រេចអនុវត្តច្បាប់ធានារ៉ាប់រងសុខភាពថ្នាក់ជាតិ)៖
1. បុគ្គលិកដែលទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ ដែលជួលឱ្យបម្រើការងាររយៈពេលតិចជាង 1 ខែ;
2. មន្រ្តីសាធារណៈដែលទទួលបន្ទុកការិយាល័យតាមរយៈការឈ្នះបោះឆ្នោត ហើយដែលមិនទទួលបាន ប្រាក់ឈ្នួលប្រចាំខែ ឬប្រាក់បៀវត្សដែលមានសមមូល;
3. បុគ្គលិកធ្វើការបណ្តោះអាសន្ន ឬបុគ្គលិកធ្វើការក្រៅម៉ោង ដែលមានចំនួនម៉ោងធ្វើការតាម កិច្ចសន្យារបស់ពួកគេ មានតិចជាង 60 ម៉ោងក្នុងមួយខែ;
4. គ្រូបង្រៀ​​ន និងបុគ្គលិកធ្វើការបណ្តោះអាសន្ន ឬមន្រ្តីសាធារណៈធ្វើការក្រៅម៉ោង និងគ្រូបង្រៀ​ននិងបុគ្គលិក ធ្វើការក្រៅម៉ោង ដែលមានចំនួនម៉ោងធ្វើការតាមកិច្ចសន្យារបស់ពួកគេ មានតិចជាង 60 ម៉ោងក្នុងមួយខែ;
5. បុគ្គលិក និងនិយោជកនានានៅទីកន្លែងសា្ថប័នជំនួញ ដែលក្នុងនោះទីតាំងមិនត្រូវបានកំណត់;
6. និយោជកនានាដែលមិនជួលបុគ្គលិកឱ្យបម្រើការងារ ឬអ្នកទាំងនោះដែលស្ថិតក្រោមកថាខណ្ឌរង 3 តែប៉ុណ្ណោះ។
- តម្រូវការទាមទារសម្រាប់ជនបរទេស ដើម្បីក្លាយជានិយោជិត ដែលមានធានារ៉ាប់រងដោយខ្លួនឯង
· ករណីជនបរទេសស្នាក់នៅក្នុងប្រទេសកូរ៉េ ដែលមិនមែនជានិយោជិតដែលមានធានារ៉ាប់រង ដែលបំពេញតាម តម្រូវការទាមទារទាំងអស់ដូចខាងក្រោមនេះ ប្រសិនបើជនបរទេសបំពេញតាមតម្រូវការដូចខាងក្រោម អ្នកនឹងក្លាយជាអតិថិជនក្នុងស្រុក(តាមន័យនេះសំដៅចំពោះ "NHIS") (មាត្រា109 (3) នៃច្បាប់ធានារ៉ាប់រង សុខភាពថ្នាក់ជាតិ និង នៃបទបញ្ជាអនុវត្ត ច្បាប់ធានារ៉ាប់រងសុខភាពថ្នាក់ជាតិ) មាត្រា 61-2 (1) និង (2) និងតារាងភ្ជាប់ 9 និង「លក្ខណៈវិនិច្ឆ័យនៃការដាក់ពាក្យធានារ៉ាប់រងសុខភាពសម្រាប់ជនជាតិកូរ៉េនិងជនបរទេសនៅបរទេសរយៈពេលវែង」)មាត្រា 4 (3)
√ បុគ្គលដែលពាក់ព័ន្ធ ត្រូវចាត់ទុកការកំណត់ខាងក្រោមថា គាត់បានរស់នៅប្រទេសកូរ៉េយ៉ាងតិច 6ខែ ឬត្រូវបានរំពឹងទុកថានឹងរស់នៅទីនោះជាបន្តយ៉ាងតិច 6ខែ៖ ហើយស្ថិតនៅក្រោមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
1. ករណីទទួលសិទ្ធិរស់នៅអចិន្ត្រៃយ៍ ដោយអនុលោមតាម 「ច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេស្តន៍」 មាត្រា 10 លេខ2
2. ករណីទទួលសិទ្ធរស់នៅជា អ្នកបំរើការងារមិនមែនអាជីព (E-9) អនុលោមតាម「អនុក្រិត្យនៃ ច្បាប់ច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេស្តន៍」 ឧបសម្ព័ន្ធ 1-2 លេខ21
3. នៅពេលជនបរទេស ទទួលបានឋានៈ ស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍ដែល រៀបអាពាហ៍ពិពាហ៍ អនុលោមតាម「អនុក្រិត្យនៃ ច្បាប់ច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេស្តន៍」 ឧបសម្ព័ន្ធ 1-2 លេខ 27
4. សិក្សានៅក្នុងប្រទេស ដើម្បីទទួលបានការអប់រំ ឬការស្រាវជ្រាវ [ជនជាតិបរទេស ឬស្ថានភាពនៃការរស់នៅបរទេស គឺមានសិទ្ធិទទួលបានឋានៈស្នាក់នៅ(D-2) អនុលោមតាម「អនុក្រិត្យនៃ ច្បាប់ច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេស្តន៍」 ឧបសម្ព័ន្ធ 1-2 លេខ 5 ឬក៏ជនបរទេសដែលជាជនជាតិកូរ៉េនៅក្រៅប្រទេស(F-4)]
5. សិក្សានៅក្នុងប្រទេស ដើម្បីទទួលបានការអប់រំមតាមមាត្រា 2 នៃ 「ច្បាប់ស្តីពីការអប់រំបឋមសិក្សានិងមធ្យមសិក្សា 」 [ជនជាតិបរទេស ឬស្ថានភាពនៃការរស់នៅបរទេស គឺមានសិទ្ធិទទួលបានឋានៈស្នាក់នៅ(D-2) ក្នុងឧបសម្ព័ន្ធ 1-2(5) នៃ ក្រឹត្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងជនអន្តោប្រវេសន៍」 ឬក៏ជនបរទេសដែលជាជនជាតិកូរ៉េនៅក្រៅប្រទេស(F-4)]