CAMBODIA

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
សោធននិវត្តន៍ឬប្រាក់ចូលនិវត្តន៍ថ្នាក់ជាតិ
ការទទួលបានរបស់ជនបរទេសនៃឋានៈដែលមានធានារ៉ាប់រងពីផែនការសោធននិវត្តន៍ថ្នាក់ជាតិ
- ពលរដ្ឋកូរ៉េដែលរស់នៅសាធារណរដ្ឋកូរ៉េ ដែលមានអាយុចាប់ពី 18 ឆ្នាំ និងអាយុក្រោម 60 ឆ្នាំ ត្រូវមានសិទ្ធិចូលរួមក្នុងផែនការសោធននិវត្តន៍ថ្នាក់ជាតិ។ ជនបរទេសដែលធ្វើការនៅកន្លែងធ្វើការដែលគ្រប់គ្រងដោយច្បាប់នេះ ឬរស់នៅក្នុងសាធារណរដ្ឋកូរ៉េ ក្រៅពីបុគ្គលដែលត្រូវបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិ ជាបុគ្គលដែលមានធានារ៉ាប់រងតាមកន្លែងធ្វើការ ឬជាបុគ្គលដែលមានធានារ៉ាប់រងជាលក្ខណៈបុគ្គលតាម ការជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ ក៏តាមគោលការណ៍នៃការធ្វើសម្បទានទៅវិញទៅមកនោះ ជនបរទេសអាចចូលរួម ឬមិនចូលរួមក្នុងផែនការសោធននិវត្តន៍ថ្នាក់ជាតិដែលស្របតាមច្បាប់ពាក់ព័ន្ធនឹងប្រទេសរបស់ខ្លួន (មាត្រា 6 និង 126 (1) នៃច្បាប់សោធននិវត្តន៍ថា្នក់ជាតិ)។
ប្រភេទ និងព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍នៃសោធននិវត្តន៍ឬប្រាក់ចូលនិវត្តន៍
- អត្ថប្រយោជន៍នៃសោធននិវត្តន៍ឬប្រាក់ចូលនិវត្តន៍ អាចត្រូវបែងចែកទៅជាប្រាក់ចូលនិវត្តន៍ជរាភាព ប្រាក់ចូលនិវត្តន៍ជនពិការ ប្រាក់ចូលនិវត្តន៍អ្នកនៅរស់ក្រោយពីគ្រោះថ្នាក់អ្វីមួយ និងប្រាក់សំណងសរុបដែលអាស្រ័យលើប្រភេទគ្រោះថ្នាក់ និងការធានារ៉ាប់រង (មាត្រា 49 នៃច្បាប់សោធននិវត្តន៍ ថ្នាក់ជាតិ)។
※ សូមចូលទៅគេហទំព័រសេវាកម្មសោធននិវត្តន៍ថ្នាក់ជាតិ (http://www.nps.or.kr) ហើយសម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានឋានៈដែលមានធានារ៉ាប់រងនៃផែនការសោធននិវត្តន៍ថ្នាក់ជាតិ សូមចូលទៅកិច្ចព្រមព្រៀងស្តីពីការធានារ៉ាប់រងសង្គមកិច្ច ។