ការលះបង់ចោលសញ្ជាតិបរទេស

កាតព្វកិច្ចរបស់បុគ្គលទាំងឡាយ ដែលទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ឱ្យលះបង់ចោលសញ្ជាតិបរទេស
- ករណីទូទៅ
· ជនបរទេសដែលបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ត្រូវលះបង់ចោលសញ្ជាតិបរទេសក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ។ ប្រសិនបើជនបរទេសដែលខកខានលះបង់ចោល សញ្ជាតិបរទេសនៅអំឡុងពេលដែលបានកំណត់នោះ ជនបរទេសនោះត្រូវបាត់បង់សញ្ជាតិនៃ សាធារណរដ្ឋកូរ៉េ នៅរយៈពេលផុតកំណត់របស់ខ្លួន (មាត្រា 10 (1) និង (3) នៃច្បាប់សញ្ជាតិ)។
- ករណីលើកលែង
· ទោះបីជាមានកាតព្វកិច្ចលះបង់ចោលសញ្ជាតិបរទេសក្នុងរយៈពេលមួយឆ្នាំក៏ដោយ ក៏បុគ្គលណាម្នាក់ដូចខាងក្រោម ត្រូវលះបង់ចោលសញ្ជាតិបរទេស ឬប្តេជ្ញាថាគោលបំណងរបស់ខ្លួន មិនត្រូវអនុវត្តចំពោះសញ្ជាតិបរទេសរបស់ខ្លួននៅក្នុងសាធារណរដ្ឋកូរ៉េ ជូនទៅរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ផងដែរ ដូចដែលបានកំណត់ដោយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌នៅក្នុងរយៈពេលមួយឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលជនបរទេសបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីរក្សាសញ្ជាតិកូរ៉េរបស់ខ្លួន (មាត្រាទី 2 នៃច្បាប់សញ្ជាតិ និងមាត្រា 13 នៃសេចក្តីសម្រេចអនុវត្តច្បាប់សញ្ជាតិ)។
1. បុគ្គលដែលមានការកំណត់វិធានណាមួយ ដែលស្ថិតនៅក្រោមករណីណាមួយដូចខាងក្រោម នៅពេលគាត់ បានទទួលលិខិតអនុញ្ញាតឱ្យចូលសញ្ជាតិ;
A. អ្នកដាក់ពាក្យសុំត្រូវមានការស្នាក់អាស្រ័យនៅក្នុងសាធារណរដ្ឋកូរ៉េ ដែលមានរយៈពេលយ៉ាងតិច 2 ឆ្នាំជាប់ៗគ្នា ដោយបានរៀបការជាប្តីប្រពន្ធជនជាតិកូរ៉េរបស់ខ្លួន;
B. បុគ្គលដែលបានរៀបការជាប្តីប្រពន្ធជនជាតិកូរ៉េ ដែលមានរយៈពេល 3 ឆ្នាំកន្លងផុតទៅ ដែលមានការស្នាក់អាស្រ័យនៅក្នុងសាធារណរដ្ឋកូរ៉េយ៉ាងតិច 1 ឆ្នាំជាប់ៗគ្នា។
2. បុគ្គលដែលយល់ឃើញថា មិនអាចប្រព្រឹត្តទៅបានចំពោះការលះបង់ចោលសញ្ជាតិបរទេស ដោយសារតែ ច្បាប់និងស្ថាប័ននៅប្រទេសក្រៅ ឬបុគ្គលដែលត្រូវបានគេចាត់ទុកថា ស្ថិតនៅ ក្នុងស្ថានភាពនានាដែល ពាក់ព័ន្ធនេះ;
3. បុគ្គលដែលបានដាក់ជូនឯកសារបញ្ជាក់អំពីការលំបាកនានាដែលទាក់ទងនឹងស្ថានភាពក្នុង ការអនុវត្តនីតិវិធីនៃការលះបង់ចោលសញ្ជាតិក្នុងរយៈពេលដែលមានចែងក្នុងមាត្រា 10 (1) នៃច្បាប់ ជូនទៅរដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ដោយសារតែច្បាប់និងផែនការនៅប្រទេសក្រៅដែលពាក់ព័ន្ធទោះបីជាគាត់បានចាប់ផ្តើមនីតិវិធីនៃ ការលះបង់ចោលសញ្ជាតិបរទេសដែលពាក់ព័ន្ធ ដោយមិនពន្យារពេលវេលាក្រោយពីការទទួលបានសញ្ជាតិ នៃសាធារណរដ្ឋកូរ៉េក៏ដោយ។
· បុគ្គលណាដែលមានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ និងសញ្ជាតិបរទេស (តាមន័យនេះសំដៅចំពោះ “បុគ្គលដែលមានសញ្ជាតិច្រើន”) ត្រូវចាត់ទុកថាជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅក្នុង ការអនុវត្តច្បាប់និងបទបញ្ញត្តិនៃសាធារណរដ្ឋកូរ៉េ (មាត្រា 11-2 (1) នៃច្បាប់សញ្ជាតិ)។
· ករណីបុគ្គលដែលមានសញ្ជាតិច្រើន មានបំណងចូលរួមក្នុងវិស័យ ដែលក្នុងនោះគាត់មិនត្រូវបានអនុញ្ញាតឱ្យ បំពេញមុខងារជាផ្លូវការឡើយ នៅខណៈពេលរក្សាសញ្ជាតិបរទេសតាមច្បាប់ និងបទបញ្ញត្តិដែលពាក់ព័ន្ធ បុគ្គលនោះត្រូវលះបោះបង់ចោលសញ្ជាតិបរទេស (មាត្រា 11-2 (2) នៃច្បាប់សញ្ជាតិ)។
- ការដាក់ជូនលិខិតបញ្ជាក់ការលះបង់ចោលសញ្ជាតិ
· នៅពេលបុគ្គលដែលស្ថិតនៅក្រោមកថាខណ្ឌរង 3 ខាងលើ បំពេញតាមនីតិវិធីនៃការលះបង់ចោលសញ្ជាតិបរទេស គាត់ត្រូវដាក់ជូនលិខិតបញ្ជាក់ការលះបង់ចោលសញ្ជាតិរបស់ខ្លួន ជាដើម ជូនទៅរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ដោយគ្មានការពន្យារពេលឡើយ (មាត្រា 13 (2) នៃសេចក្តីសម្រេចអនុវត្តច្បាប់សញ្ជាតិ)។
· បុគ្គលដែលបានដាក់ជូនលិខិតបញ្ជាក់ការលះបង់ចោលសញ្ជាតិតាមបទបញ្ញត្តិខាងលើ ត្រូវបានចេញជូន លិខិតបញ្ជាក់ជាលាយលក្ខណ៍អក្សរអំពីការលះបង់ចោលសញ្ជាតិបរទេសដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (មាត្រា 11 (2) នៃសេចក្តីសម្រេចអនុវត្តច្បាប់សញ្ជាតិ)។
ការរាយការណ៍អំពីបញ្ជីឈ្មោះអ្នកស្នាក់នៅ

កាតព្វកិច្ចត្រូវរាយការណ៍
- បុគ្គលដែលបានទទួលសញ្ជាតិនៃសាធារណៈរដ្ឋកូរ៉េ ហើយបានបំពេញតាមនីតិវិធីនៃការលះបង់ចោលសញ្ជាតិ បរទេសរបស់ខ្លួន ត្រូវដាក់ជូនរបាយការណ៍ចុះបញ្ជីឈ្មោះជាអ្នករស់នៅ នៅឯការិយាល័យ Eup/Myeon/Dong ដែលមានដែនសមត្ថកិច្ចលើការស្នាក់អាស្រ័យរបស់ខ្លួន ដោយស្របតាមច្បាប់ស្តីពីការចុះបញ្ជីឈ្មោះអ្នកស្នាក់នៅ (មាត្រា 6 (1) និង 8 នៃច្បាប់ស្តីពីការចុះបញ្ជីឈ្មោះអ្នកស្នាក់នៅ)។

ឯកសារត្រូវដាក់ជូន
- នៅពេលដាក់ជូនរបាយការណ៍ចុះបញ្ជីឈ្មោះជាអ្នករស់នៅ បុគ្គលនោះត្រូវដាក់ជូន ① ឯកសារថតចម្លង លិខិតជូនដំណឹងអំពីការអនុញ្ញាតឱ្យចូលសញ្ជាតិ ② លិខិតបញ្ជាក់ដែលចាំបាច់ ③ ការបញ្ជាក់ ជាលាយលក្ខណ៍អក្សរអំពីការលះបង់ចោលសញ្ជាតិបរទេស (ការបញ្ជាក់ជាលាយលក្ខណ៍អក្សរអំពីការលះបង់ចោលសញ្ជាតិបរទេសដែលបានពន្យារពេល ជាដើម។

ការចេញជូនលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះអ្នកស្នាក់នៅ
- លិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះអ្នកស្នាក់នៅ ត្រូវចេញក្នុងរយៈពេលពី 10 ទៅ 14 ថ្ងៃ បន្ទាប់ពី ការដាក់ជូនរបាយការណ៍អំពីការចុះបញ្ជីឈ្មោះអ្នកស្នាក់នៅ។
ការប្រគល់ជូនលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះជនបរទេស

កាតព្វកិច្ចចំពោះការប្រគល់ជូនលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះជនបរទេស
- ប្រសិនបើជនបរទេសបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ជនបរទេសនោះត្រូវប្រគល់ជូនលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះជនបរទេសរបស់ខ្លួនទៅប្រធានមន្ទី ដែលមានយុត្តាធិការលើទីកន្លែងរស់នៅរបស់ខ្លួន (សេចក្តីយោង មាត្រា 37 (2) នៃ「ច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍」និង 「ក្រឹត្យពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍」មាត្រា 46 (2) លេខ 1) ។

ការកំណត់ពេលវេលា និងបែបបទនៃការប្រគល់ជូន
- បុគ្គលខ្លួនឯងផ្ទាល់ និងស្វាមីឬភរិយា មាតាបិតា អ្នកគាំទ្រហេតុការណ៍ពិត បងប្អូនបង្កើត មន្រ្តីទទួលបន្ទុករបាយការណ៍ ឬអ្នករស់នៅរួមគ្នារបស់ខ្លួន ត្រូវប្រគល់ជូនលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះជនបរទេសរបស់ខ្លួន នៅក្នុងរយៈពេល 30 ថ្ងៃ ក្រោយថ្ងៃដាក់ជូនបញ្ជីឈ្មោះអ្នកស្នាក់នៅ(វាក្យខណ្ឌ 1 មាត្រា 46 (2) និងមាត្រា 89 (1) នៃសេចក្តីសម្រេចអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។

ឯកសារត្រូវប្រគល់ជូន
- នៅពេលប្រគល់ជូនលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះជនបរទេសនោះ បុគ្គលនេះត្រូវប្រគល់ជូនឯកសារថតចម្លង លិខិតជូនដំណឹងស្ដីពីការអនុញ្ញាតឱ្យចូលសញ្ជាតិ លិខិតបញ្ជាក់ដែលចាំបាច់ និងលិខិតបញ្ជាក់ការចុះបញ្ជី ឈ្មោះអ្នកស្នាក់នៅរបស់ខ្លួនផងដែរ។

ការពិន័យរដ្ឋបាលក្នុងករណីមានការរំលោភបំពាន
- បុគ្គលណាដែលខកខានមិនបានប្រគល់ជូនលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះជនបរទេសរបស់ខ្លួន ដែលរំលោភបំពានលើបទបញ្ញត្តិទាំងឡាយ ត្រូវទទួលពិន័យរដ្ឋបាលដែលមានទឹកប្រាក់លើសពី 100,000 KRW (វ៉ុន) ឬមិនលើសពី 1 លាន KRW (វ៉ុន) (កថាខណ្ឌរង 1 មាត្រា 100 (2)នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍ និងកថាខណ្ឌរង 2 ក្នុងតារាងភ្ជាប់ 2(ជ) នៃ「សេចក្តីសម្រេចអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍」)។
ការទទួលបានសញ្ជាតិឡើងវិញពីសាធារណរដ្ឋកូរ៉េ

អត្ថន័យនៃប្រព័ន្ធរាយការណ៍អំពីការទទួលបានសញ្ជាតិឡើងវិញ
- នៅពេលបុគ្គលម្នាក់ដែលបានបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ លះបង់ចោលសញ្ជាតិបរទេស របស់ខ្លួន នៅក្នុងរយៈពេលមួយឆ្នាំ ក្រោយពីការបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េរបស់ខ្លួននោះ បុគ្គលនេះអាចទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េម្ដងទៀតនៅពេលរាយការណ៍ជូនទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (មាត្រា 11 (1) នៃច្បាប់សញ្ជាតិ)។
- បុគ្គលនេះអាចទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េម្ដងទៀត តាមរយៈការរាយការណ៍តែប៉ុណ្ណោះ ដោយមិន ចាំបាច់ឆ្លងកាត់នីតិវិធីនៃការអនុញ្ញាតសម្រាប់ការទទួលបានសញ្ជាតិឡើងវិញឡើយ។

នីតិវិធីរាយការណ៍អំពីការទទួលបានសញ្ជាតិឡើងវិញ
- បុគ្គលណាដែលមានបំណងទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េឡើងវិញ ត្រូវប្រគល់ជូនរបាយការណ៍អំពី ការទទួលសញ្ជាតិ (ទម្រង់បែបបទ 1 នៃបទបញ្ជាអនុវត្តច្បាប់សញ្ជាតិ) និងឯកសារដូចខាងក្រោមជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ [「សេចក្តីសម្រេចអនុវត្តច្បាប់សញ្ជាតិ 」មាត្រា 15 (1) 「បទបញ្ជាអនុវត្ត ច្បាប់សញ្ជាតិ」មាត្រា 10 និង 「សេចក្តីណែនាំកិច្ចការសញ្ជាតិ」 មាត្រា 17]
1. លិខិតបញ្ជាក់នានាដែលពាក់ព័ន្ធនឹងកំណត់ត្រាសាច់ញាតិក្រុមគ្រួសារ ឬឯកសារដែលបញ្ជាក់ពីការទទួល សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ;
2. ឯកសារដែលបញ្ជាក់ពីការលះបង់ចោលសញ្ជាតិបរទេស និងការកំណត់កាលបរិច្ឆេទរបស់វា;
3. ឯកសារដែលតម្រូវឱ្យមានសម្រាប់កាករជូនដំណឹងអំពីការទទួលសញ្ជាតិតាមមាត្រា 93 នៃច្បាប់ស្តីពីការចុះបញ្ជីឈ្មោះញាតិភាពក្រុមគ្រួសារជាដើម និងសម្រាប់ការរៀបចំបញ្ជីឈ្មោះសាច់ញាតិក្រុមគ្រួសារជាដើម ដែលកំណត់ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។