របាយការណ៍អាពាហ៍ពិពាហ៍នៅសាធារណរដ្ឋកូរ៉េ

នីតិវិធីទូទៅសម្រាប់របាយការណ៍អាពាហ៍ពិពាហ៍
- ក្នុងករណីជនជាតិវៀតណាម រៀបការជាមួយជនជាតិកូរ៉េក្នុងប្រទេសកូរ៉េ គូរស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ ត្រូវរាយការណ៍អំពីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយស្របតាមនីតិវិធីដែលកំណត់ក្នុង “តម្រូវការទាមទារនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍” នៃ <ការរៀបអាពាហ៍ពិពាហ៍អន្តរជាតិទូទៅ -ការរៀបអាពាហ៍ពិពាហ៍អន្តរជាតិ -លក្ខខ័ណ្ឌនៃការរៀបអាពាហ៍ពិពាហ៍អន្តរជាតិ>។
- ដើម្បីបញ្ជាក់ថាប្តីឬប្រពន្ធជនជាតិវៀតណាម បំពេញតាមតម្រូវការទាមទារទាំងអស់សម្រាប់ការៀបអាពាហ៍ ពិពាហ៍ដែលកំណត់ដោយច្បាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនោះ គាត់ត្រូវដាក់ជូនឯកសារបញ្ជាក់ ដូចខាងក្រោម៖

ការដាក់ជូនលិខិតបញ្ជាក់នានាដែលតម្រូវឱ្យមានសម្រាប់ការរៀបអាពាហ៍ពិពាហ៍
- នៅពេលដាក់ជូនរបាយការណ៍អាពាហ៍ពិពាហ៍ គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ត្រូវភ្ជាប់ឯកសារដូចខាងក្រោម ដែលបង្ហាញថាប្តីឬប្រពន្ធជនជាតិវៀតណាមបំពេញតាមតម្រូវការទាមទារសម្រាប់ការរៀបអាពាហ៍ពិពាហ៍ដែលកំណត់ដោយច្បាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
1. លិខិតបញ្ជាក់ដែលត្រូវការជាមុនសម្រាប់ការរៀបអាពាហ៍ពិពាហ៍ដែលចេញដោយឯកអគ្គរដ្ឋទូត វៀតណាម ឬកុងស៊ូលនៅកូរ៉េខាងត្បូង (សំណុំបែបបទ 9 នៃគោលការណ៍ណែនាំអំពីដំណើរការរដ្ឋបាលសម្រាប់ការរៀបអាពាហ៍ពិពាហ៍រវាងជនជាតិកូរ៉េ និងជនជាតិវៀតណាម)
2. ឯកសារដែលបញ្ជាក់ពីសញ្ជាតិប្តីឬប្រពន្ធជនជាតិវៀតណាម (ឯកសារថតចម្លងដែលបានបញ្ជាក់អំពីបញ្ជី ឈ្មោះសាច់ញាតិក្រុមគ្រួសារ សំបុត្រកំណើត លិខិតឆ្លងដែនថតចម្លងជាដើម តាមច្បាប់នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម) និងការបកប្រែឯកសាររបស់ពួកគេជាភាសាកូរ៉េ
- ដោយយោងតាមច្បាប់អាពាហ៍ពិពាហ៍និងក្រុមគ្រួសារនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាយុដែលអាច រៀបការបានសម្រាប់បុរសគឺ 20 ឆ្នាំ និងស្ត្រី 18 ឆ្នាំ។ ប្រសិនបើជនជាតិវៀតណាមមានអាយុតិចជាងអាយុដែល អាចរៀបការបាន ដោយគិតចាប់ពីថ្ងៃរាយការណ៍នោះ របាយការណ៍អាពាហ៍ពិពាហ៍មិនអាចទទួលយកបានទេ ទោះបីជាមានការយល់ព្រមរៀបអាពាហ៍ពិពាហ៍ដែលរៀបចំដោយមាតាបិតារបស់គាត់ដែលបានដាក់ជូនរបាយការណ៍ឱ្យត្រួតពិនិត្យក៏ដោយ ។ល។
របាយការណ៍អាពាហ៍ពិពាហ៍នៅប្រទេសវៀតណាម

នីតិវិធីទូទៅសម្រាប់របាយការណ៍អាពាហ៍ពិពាហ៍
- ទោះបីជាជនជាតិកូរ៉េ និងជនជាតិវៀតណាម បានរៀបអាពាហ៍ពិពាហ៍នៅប្រទេសវៀតណាមស្របតាមបែបបទ ដែលអនុម័តដោយប្រទេសវៀតណាមក៏ដោយ ក៏ពួកគេត្រូវរាយការណ៍អំពីអាពាហ៍ពិពាហ៍របស់ពួកគេស្របតាម ច្បាប់រដ្ឋប្បវេណីនៃសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យឋានៈអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីឈ្មោះ សាច់ញាតិក្រុមគ្រួសារនៃពលរដ្ឋកូរ៉េផងដែរ។

ការផ្ទៀងផ្ទាត់អាពាហ៍ពិពាហ៍
- ការដាក់ជូនលិខិតបញ្ជាក់សាច់ញាតិក្រុមគ្រួសារ
· នៅពេលដាក់ជូនរបាយការណ៍អាពាហ៍ពិពាហ៍ត្រូវភ្ជាប់ជូនឯកសារថតចម្លងដែលបានបញ្ជាក់អំពីលិខិតអាពាហ៍ពិពាហ៍ដែលចេញដោយប្រធានគណៈកម្មាធិការប្រជាជនដែលមានសមត្ថកិច្ចលើអាសយដ្ឋានចុងក្រោយរបស់ប្តីឬប្រពន្ធជនជាតិវៀតណាម(ឬលំនៅដ្ឋាន) នៅប្រទេសវៀតណាមនិងការបកប្រែភាសាលិខិតបញ្ជាក់ជាភាសាកូរ៉េ(សំណុំបែបបទ5 និង6 នៃគោលការណ៍ណែនាំអំពីដំណើរការរដ្ឋបាលសម្រាប់ការរៀបអាពាហ៍ពិពាហ៍រវាងជនជាតិកូរ៉េនិងជនជាតិវៀតណាម)។(យោងមាត្រាទី35(1)「ច្បាប់ស្តីអំពីការចុះបញ្ជីទំនាក់ទំនងគ្រួសារ」 និងមាត្រាទី30(2)「វិន័យស្តីអំពីការចុះបញ្ជីទំនាក់ទំនងគ្រួសារ」)
- ទីកន្លែងដាក់ជូនលិខិតបញ្ជាក់សាច់ញាតិក្រុមគ្រួសារ
· ទីកន្លែងពលរដ្ឋកូរ៉េរស់នៅប្រទេសវៀតណាម បានរៀបចំលិខិតបញ្ជាក់ឯកសារសម្រាប់ការរៀបអាពាហ៍ពិពាហ៍ ដែលទាក់ទងនឹងរបាយការណ៍តាមបែបបទដែលអនុម័តនៅប្រទេសវៀតណាមនោះ គាត់ត្រូវដាក់ជូនឯកសារ ថតចម្លងដែលបានបញ្ជាក់អំពីលិខិតបញ្ជាក់ឯកសារមួយច្បាប់ជូនទៅប្រធានបេសកកម្មការទូតកូរ៉េនៅបរទេសដែលមានសមត្ថកិច្ចនៅតំបន់ពាក់ព័ន្ធក្នុងរយៈពេល 3 ខែ (មាត្រា 35 (1) នៃច្បាប់ស្តីពីការចុះបញ្ជីឈ្មោះ ញាតិភាពក្រុមគ្រួសារ ជាដើម។