របាយការណ៍អាពាហ៍ពិពាហ៍នៅសាធារណរដ្ឋកូរ៉េ

នីតិវិធីទូទៅសម្រាប់របាយការណ៍អាពាហ៍ពិពាហ៍
- គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ ត្រូវរាយការណ៍អំពីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយស្របតាមនីតិវិធីដែល កំណត់ក្នុង “តម្រូវការទាមទារនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍” នៃ <ព័ត៌មានទូទៅអំពីការរៀបអាពាហ៍ពិពាហ៍ អន្តរជាតិ ដែលមានតម្រូវការទាមទារអាពាហ៍ពិពាហ៍អន្តរជាតិ សម្រាប់អាពាហ៍ពិពាហ៍អន្តរជាតិ>។
- ដើម្បីបញ្ជាក់ថាប្តីឬប្រពន្ធបរទេសបំពេញតាមតម្រូវការទាមទារទាំងអស់សម្រាប់ការរៀបអាពាហ៍ពិពាហ៍ដែល កំណត់ដោយច្បាប់នៃប្រទេសរបស់ខ្លួននោះ គាត់ត្រូវដាក់ជូនឯកសារបញ្ជាក់ដូចខាងក្រោម៖
1. ឯកសារដែលបញ្ជាក់ពីទំនាក់ទំនងរវាងជនបរទេស និងច្បាប់នៃប្រទេសរបស់ខ្លួនដែលត្រូវអនុវត្តសម្រាប់ ការរៀបអាពាហ៍ពិពាហ៍ (បញ្ជីឈ្មោះសាច់ញាតិក្រុមគ្រួសារ សំបុត្រកំណើត លិខិតឆ្លងដែនថតចម្លងលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះផ្សេងទៀតតាមច្បាប់នៃប្រទេសរបស់ខ្លួន ជាដើម) ។
2. ឯកសារដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ជនបរទេស ហើយបង្ហាញថាគាត់បំពេញ តាមតម្រូវការទាមទារសម្រាប់ការរៀបអាពាហ៍ពិពាហ៍។
- ឯកសារបន្ថែមលើលិខិតបញ្ជាក់នានាដែលតម្រូវឱ្យមានសម្រាប់ការរៀបអាពាហ៍ពិពាហ៍
· ករណីដែលប្រទេសរបស់ជនបរទេស មិនអាចចេញលិខិតបញ្ជាក់នានាដែលកំណត់នៅក្នុងចំណុច 2 នោះទេ គាត់អាចដាក់ជូនលិខិតសម្បថជាលាយលក្ខណ៍អក្សរ បន្ទាប់ពីការធ្វើសច្ចាប្រណិធាននៅចំពោះមុខកុងស៊ុល នៃប្រទេសរបស់ខ្លួននៅប្រទេសកូរ៉េ ។ល។
· ករណីជនបរទេសមិនអាចប្រគល់ជូនលិខិតបញ្ជាក់នានាដែលកំណត់នៅក្នុងចំណុច 2 ឬលិខិតសម្បថជាលាយលក្ខណ៍អក្សរបានទេ គាត់ត្រូវរៀបចំឯកសារដែលបញ្ជាក់ថា គាត់មិនអាចទទួលបានលិខិតបញ្ជាក់ទាំងនោះទេ ប៉ុន្តែត្រូវបំពេញតាមតម្រូវការទាមទារបរិបទសម្រាប់ការរៀបអាពាហ៍ពិពាហ៍ដែលមានចែងក្នុង ច្បាប់នៃប្រទេសរបស់ខ្លួន ហើយត្រូវមានលិខិតបញ្ជាក់ទាំងនោះ ដែលទទួលស្គាល់ជាផ្លូវការ។ បន្ទាប់មកគាត់ អាចដាក់ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ខ្លួន (ដូចជាសំបុត្រកំណើត លិខិតឆ្លងដែនថតចម្លង ជាដើម) ឬលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះជនបរទេស (សរសេរព័ត៌មានអត្តសញ្ញាណរបស់ខ្លួន ជាលាយលក្ខណ៍អក្សរនៅក្នុងបញ្ជីចុះឈ្មោះជនបរទេស) ជំនួសវិញ។
- ប្រសិនបើឯកសារនានាត្រូវបានរៀបចំជាភាសាបរទេសនោះ ត្រូវភ្ជាប់ជូនឯកសារដែលបកប្រែហើយ (មាត្រា 30 (2) នៃបទបញ្ញត្តិស្តីពីការចុះបញ្ជីឈ្មោះញាតិភាពក្រុមគ្រួសារ ជាដើម) ។
របាយការណ៍អាពាហ៍ពិពាហ៍នៅបរទេស

នីតិវិធីទូទៅសម្រាប់របាយការណ៍អាពាហ៍ពិពាហ៍
- ទោះបីជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ និងជនបរទេសដែលបានរៀបអាពាហ៍ពិពាហ៍នៅបរទេសដោយស្របតាម នីតិវិធីនៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួនក៏ដោយ ក៏ពួកគេត្រូវរាយការណ៍អំពីអាពាហ៍ពិពាហ៍របស់ពួកគេស្របតាម ច្បាប់រដ្ឋប្បវេណីនៃសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យឋានៈអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីឈ្មោះ សាច់ញាតិក្រុមគ្រួសារនៃពលរដ្ឋកូរ៉េផងដែរ។

ការផ្ទៀងផ្ទាត់អាពាហ៍ពិពាហ៍
- ការដាក់ជូនលិខិតបញ្ជាក់សាច់ញាតិក្រុមគ្រួសារ
· នៅពេលដាក់ជូនរបាយការណ៍អាពាហ៍ពិពាហ៍គូស្វាមីភរិយាត្រូវភ្ជាប់ជូនលិខិបញ្ជាក់ឯកសារ( ឯកសារថតចម្លងដែលបានបញ្ជាក់អំពីលិខិតបញ្ជាក់អាពាហ៍ពិពាហ៍មួយច្បាប់ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលពួកគេបានរៀបអាពាហ៍ពិពាហ៍និងការបកប្រែភាសារលិខិតបញ្ជាក់អាពាហ៍ពិពាហ៍) ដែលបង្ហាញពីឋានៈអាពាហ៍ពិពាហ៍របស់ពួកគេដែលទទួលស្គាល់នៅបរទេសជាទីកន្លែងដែលពួកគេបានរៀបការ។(យោងមាត្រាទី35(1)「ច្បាប់ស្តីអំពីការចុះបញ្ជីទំនាក់ទំនងគ្រួសារ」 និងមាត្រាទី30(2)「វិន័យស្តីអំពីការចុះបញ្ជីទំនាក់ទំនងគ្រួសារ」)
- ទីកន្លែងដាក់ជូនលិខិតបញ្ជាក់សាច់ញាតិក្រុមគ្រួសារ
· ទីកន្លែងពលរដ្ឋកូរ៉េរស់នៅបរទេស បានរៀបចំលិខិតបញ្ជាក់ឯកសារសម្រាប់ការរៀបអាពាហ៍ពិពាហ៍ដែល ទាក់ទងនឹងរបាយការណ៍តាមបែបបទដែលបានអនុម័តនៅបរទេសនោះ គាត់ត្រូវដាក់ជូនឯកសារថតចម្លង ដែលបានបញ្ជាក់អំពីលិខិតបញ្ជាក់ឯកសារមួយច្បាប់ជូនទៅប្រធានបេសកកម្មការទូតកូរ៉េនៅបរទេសដែលមានសមត្ថកិច្ចនៅតំបន់ពាក់ព័ន្ធក្នុងរយៈពេល 3 ខែ (មាត្រា 35 (1) នៃច្បាប់ស្តីពីការចុះបញ្ជីឈ្មោះ ញាតិភាពក្រុមគ្រួសារ ។ល។