តម្រូវការទាមទារបរិបទសម្រាប់ការរៀបអាពាហ៍ពិពាហ៍

តម្រូវការទាមទារបរិបទសម្រាប់ការរៀបអាពាហ៍ពិពាហ៍នៅពេលច្បាប់រដ្ឋប្បវេណីនៃសាធារណរដ្ឋកូរ៉េ គឺជាច្បាប់ដែលអាចអនុវត្តបាន
1. ភាគីទាំងពីរត្រូវយល់ព្រមរៀបការ; (កថាខណ្ឌរង 1 មាត្រា 815 នៃច្បាប់រដ្ឋប្បវេណី) ។
2. ភាគីទាំងពីរ ត្រូវមានអាយុដែលអាចរៀបការបាន (18 ឆ្នាំ) (មាត្រា807 នៃច្បាប់រដ្ឋប្បវេណី)។
※ នៅពេលកំណត់អាយុដែលអាចរៀបការបាន ជាថ្ងៃកំណើតដែលបុគ្គលណាម្នាក់កើត ត្រូវរាប់បញ្ចូល។
3. ករណីបុគ្គលដែលស្ថិតក្រោមអាណាព្យាបាលជាអនីតិជនឬមនុស្សពេញវ័យ រៀបអាពាហ៍ពិពាហ៍នោះ គាត់ត្រូវឆ្លងកាត់នីតិវិធីនៃការយល់ព្រមដូចខាងក្រោម (មាត្រា 808 នៃច្បាប់រដ្ឋប្បវេណី) ។
A. អនីតិជន (អាយុក្រោម 19 ឆ្នាំ) ត្រូវទទួលការការយល់ព្រមពីមាតាបិតាទាំងពីរ ដើម្បីរៀបការ។ ប្រសិនបើ មាតាឬបិតាមួយមិនអាចអនុវត្តសិទ្ធិស្តីពីការយល់ព្រមនោះ អនីតិជនត្រូវទទួលបានការយល់ព្រមពីមាតាឬបិតាផ្សេងទៀត ហើយប្រសិនបើមាតាឬបិតាអាចអនុវត្តសិទ្ធិស្តីពីការយល់ព្រមនោះ អនីតិជន ត្រូវទទួលបានការយល់ព្រមពីអាណាព្យាបាលអនីតិជនរបស់គាត់ ( មាត្រា 808 (1) នៃច្បាប់រដ្ឋប្បវេណី) ។
B. បុគ្គលដែលស្ថិតក្រោមអាណាព្យាបាលជាមនុស្សពេញវ័យ អាចរៀបអាពាហ៍ពិពាហ៍មុនទទួលបាន ការយល់ព្រមពីឪពុកម្តាយឬអាណាព្យាបាលមនុស្សពេញវ័យរបស់ខ្លួន(មាត្រា 808 (2) នៃច្បាប់រដ្ឋប្បវេណី)។
4. ការរៀបអាពាហ៍ពិពាហ៍នេះ មិនត្រូវចាត់ទុកថាជាអាពាហ៍ពិពាហ៍ដែលមានជាប់ខ្សែលោហិតជាមួយគ្នាឡើយ (មាត្រា 809 នៃច្បាប់រដ្ឋប្បវេណី) ។
5. ការរៀបអាពាហ៍ពិពាហ៍នេះ មិនត្រូវចាត់ទុកថាជាបុគ្គលដែលមានប្តីឬប្រពន្ធពីរឡើយ (មាត្រា 810 នៃច្បាប់រដ្ឋប្បវេណី) ។
តម្រូវការទាមទារនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍
- ដើម្បីឱ្យអាពាហ៍ពិពាហ៍ចូលជាធរមាននោះ ភាគីទាំងឡាយដែលរៀបអាពាហ៍ពិពាហ៍ត្រូវរាយការណ៍អំពី អាពាហ៍ពិពាហ៍របស់ពួកគេ ដោយស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការចុះបញ្ជីឈ្មោះញាតិភាពក្រុមគ្រួសារ (មាត្រា 812 (1) នៃច្បាប់រដ្ឋប្បវេណី) ។
※ នៅពេលមន្ត្រីទទួលខុសត្រូវទទួលយករបាយការណ៍អាពាហ៍ពិពាហ៍នោះ អាពាហ៍ពិពាហ៍នេះចូលជាធរមាន ទោះបីជាឋានៈអាពាហ៍ពិពាហ៍មិនចុះបញ្ជីក្នុងបញ្ជីឈ្មោះសាច់ញាតិក្រុមគ្រួសារក៏ដោយ។
- ចំណុចខាងក្រោមនេះ គឺជានីតិវិធី និងបែបបទនៃរបាយការណ៍អាពាហ៍ពិពាហ៍។
· កម្មវត្ថុនៃរបាយការណ៍អាពាហ៍ពិពាហ៍
√ គូស្វាមីភរិយាទាំងពីររៀបអាពាហ៍ពិពាហ៍ ត្រូវរាយការណ៍អំពីអាពាហ៍ពិពាហ៍របស់ខ្លួនដោយផ្ទាល់ (មាត្រា 812 (2) នៃច្បាប់រដ្ឋប្បវេណី) ។
· ទីកន្លែងនៃរបាយការណ៍អាពាហ៍ពិពាហ៍
√ របាយការណ៍អាពាហ៍ពិពាហ៍អាចដាក់នៅទីកន្លែងចុះបញ្ជីឈ្មោះនៃបញ្ជីឈ្មោះសាច់ញាតិក្រុមគ្រួសាររបស់ពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ដែលជាប្តីប្រពន្ធរបស់ជនបរទេស ឬកន្លែងស្នាក់នៅ ឬអាសយដ្ឋានបច្ចុប្បន្នរបស់ គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ (មាត្រា 20 (1) នៃច្បាប់ស្តីពីការចុះបញ្ជីឈ្មោះញាតិភាពក្រុមគ្រួសារ ជាដើម។
· បញ្ហានានាដែលត្រូវបញ្ចូលក្នុងរបាយការណ៍អាពាហ៍ពិពាហ៍ ជាដើម។
√ បញ្ហាខាងក្រោមនេះ ត្រូវបញ្ចូលក្នុងរបាយការណ៍អាពាហ៍ពិពាហ៍៖ ប្រសិនបើមានករណីការខកខានដែល មានចែងក្នុងកថាខណ្ឌរង 3, កិច្ចព្រមព្រៀងរបស់គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់ជូនផងដែរ៖ (មាត្រា 71 នៃច្បាប់ស្តីពីការចុះបញ្ជីឈ្មោះញាតិភាពក្រុមគ្រួសារ ជាដើម)
1. ឈ្មោះ នាមត្រកូលដើម ថ្ងៃខែឆ្នាំកំណើត លេខបញ្ជីឈ្មោះអ្នកស្នាក់នៅ និងទីកន្លែងចុះបញ្ជីឈ្មោះ គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍;
※ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ និងលេខចុះបញ្ជីជនបរទេស នៅពេលភាគីណាម្នាក់ដែលរៀប អាពាហ៍ពិពាហ៍ជាជនបរទេស
2. ឈ្មោះ ទីកន្លែងចុះបញ្ជីឈ្មោះ និងលេខបញ្ជីឈ្មោះអ្នកស្នាក់នៅរបស់មាតាបិតា និងមាតាបិតាចិញ្ចឹមរបស់គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍;
3. ការពិតដែលថាគូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ យល់ព្រមចំពោះនាមត្រកូលកូនរបស់ពួកគេ (មាត្រា 781 (1) នៃច្បាប់រដ្ឋប្បវេណី);
4. ការពិតដែលថាការរៀបអាពាហ៍ពិពាហ៍នេះ មិនត្រូវចាត់ទុកថាជាអាពាហ៍ពិពាហ៍ដែលមានជាប់ខ្សែលោហិត ជាមួយគ្នាឡើយ (មាត្រា 809 (1) នៃច្បាប់រដ្ឋប្បវេណី)។
· បែបបទនៃរបាយការណ៍អាពាហ៍ពិពាហ៍
√ របាយការណ៍អាពាហ៍ពិពាហ៍ ត្រូវដាក់ជូនជាលាយលក្ខណ៍អក្សរដោយមានការចុះហត្ថលេខារួមគ្នានៃ គូស្វាមីភរិយាទាំងពីរ និងសាក្សីមនុស្សពេញវ័យពីរនាក់ (មាត្រា 812 (2) នៃច្បាប់រដ្ឋប្បវេណី)។