តើអាពាហ៍ពិពាហ៍អន្តរជាតិជាអ្វី?

និយមន័យនៃអាពាហ៍ពិពាហ៍អន្តរជាតិ
- ជាទូទៅអាពាហ៍ពិពាហ៍អន្តរជាតិ សំដៅចំពោះ “អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីដែលមានសញ្ជាតិផ្សេងគ្នា”។ ដើម្បីឱ្យអាពាហ៍ពិពាហ៍អន្តរជាតិមានសុពលភាពស្របច្បាប់នោះ ការរៀបអាពាហ៍ពិពាហ៍ត្រូវបំពេញតាមតម្រូវការទាមទារនីតិវិធីទាំងសងខាង ដូចជាអាយុដែលអាចរៀបការ ការហាមឃាត់ពីការរៀបអាពាហ៍ពិពាហ៍ដែលមានជាប់ខ្សែលោហិតជាមួយគ្នា និងការហាមឃាត់ពីការរៀបអាពាហ៍ពិពាហ៍បុគ្គលដែលមានប្ដីឬប្រពន្ធពីរ និងតម្រូវការទាមទារនីតិវិធី ដូចជារបាយការណ៍អាពាហ៍ពិពាហ៍ជាដើម។
ការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់
- សាធារណរដ្ឋកូរ៉េ ទទួលស្គាល់អាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ សិទ្ធិ និងកាតព្វកិច្ចចំពោះអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ត្រូវបានទទួលស្គាល់ដោយភាគខ្លះចំពោះជនបរទេសដែលមានប្តីឬប្រពន្ធមិនផ្លូវការជាមួយពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ។