CAMBODIA

ការផ្លាស់ប្តូរទីលំនៅ
ការគណនាអត្រាអគ្គិសនី
ការគណនា និងការបង់ប្រាក់
- នៅថ្ងៃផ្លាស់ប្តូរទីលំនៅចាកចេញនោះ វាជាការចាំបាច់ ត្រូវរាយការណ៍អំពីការពិនិត្យមើលកុងទ័រឬឧបរកណ៍វាស់អគ្គិសនីបច្ចុប្បន្នជូនទៅមជ្ឈមណ្ឌលសៃប័រខេអេអាស៊ីអូ (KEPCO Cyber Center) តាមលេខ (☎ 123) ឬការិយាល័យសាខាខេអេអាស៊ីអូ KEPCO ដែលមានសមត្ថកិច្ច ហើយបន្ទាប់មកបង់អត្រាប្រាក់ដូចដែលលោកអ្នកចូលចិត្ត (ដោយប្រើកាតឥណទាន ឬដកប្រាក់ពីគណនីដែលលោកអ្នកបានកំណត់)។
ការដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិដែលកំណត់ទុកមុន
- ក្នុងករណីដែលអ្នកប្រើប្រាស់ផ្លាស់ប្តូរអគ្គិសនីដោយសារការផ្លាស់ប្តូរទីលំនៅនោះ ភាគីទាំងពីរ (ភាគីដែលនឹងផ្លាស់ប្តូរទីលំនៅចូលរស់នៅ និងភាគីមួយទៀតដែលនឹងផ្លាស់ប្តូរទីលំនៅចេញទៅរស់នៅកន្លែងផ្សេងទៀត)ត្រូវរាយការណ៍ជូនទៅការិយាល័យខេអេអាស៊ីអូ KEPCO ក្នុងរយៈពេល 14 ថ្ងៃ នៃថ្ងៃផ្លាស់ប្តូរទីលំនៅនេះ។(មាត្រា 12 (1) នៃកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់អគ្គីសនី)
- បន្ទាប់ពីការផ្លាស់ប្តូរទីលំនៅចេញ លោកអ្នកអាចដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិដែលកំណត់ទុកមុន ដោយការហៅទូរស័ព្ទទៅមជ្ឈមណ្ឌលអតិថិជនខេអេអាស៊ីអូ (KEPCO Customer Center) តាមលេខ (☎ 123) (ប្រសិនបើលោកអ្នកមិនមានទីលំនៅក្នុងពហុគ្រួសារ ដែលស្ថិតនៅក្នុងផ្ទះខុនដូតែមួយ ឬផ្ទះខុនដូមានកិច្ចសន្យារួមគ្នា) ។
- ពេលដែលបុគ្គលម្នាក់នឹងផ្លាស់ប្តូរទីលំនៅចូលរស់នៅស្នើសុំវិក្កយបត្រអគ្គិសនីដាច់ដោយឡែកដោយសារតែមានការផ្លាស់ប្តូរអ្នកប្រើប្រាស់ជាលទ្ធផលនៃការផ្លាស់ប្តូរទីលំនៅថ្លៃគិតយកលើអគ្គិសនី នឹងត្រូវបានគណនា ហើយចេញវិក្កយប័ត្រគិតថ្លៃសម្រាប់អ្នកប្រើប្រាស់មុននិងថ្មីដោយឡែករៀងខ្លួនដោយឈរលើមូលដ្ឋាននៃ កាលបរិច្ឆេទនៃការផ្លាស់ប្តូរអ្នកប្រើប្រាស់ (តួសេចក្តីចម្បងនៃមាត្រាទី 12(3) នៃកិច្ចព្រមព្រៀងបទដ្ឋានស្តីអំពីការផ្គត់ផ្គង់អគ្គិសនី)។
- យ៉ាងណាមិញ ក្នុងករណីនៃការដាក់ពាក្យ ក្រោយពីកាលបរិច្ឆេទនៃការផ្លាស់ប្តូរ សម្រាប់ការចេញវិក្កយប័ត្រគិតថ្លៃសម្រាប់អ្នកប្រើប្រាស់នីមួយៗនោះចំនួននៃអគ្គិសនីដែលប្រើប្រាស់សម្រាប់ខែដែលកាលបរិច្ឆេទនៃការផ្លាស់ប្តូរស្ថិតនៅក្នុងនោះនឹងត្រូវបានកំណត់ដោយមានការពិគ្រោះជាមួយ អ្នកប្រើប្រាស់ ពីមុននិង ថ្មី ហើយការគិតយកថ្លៃនឹងត្រូវបាន គណនា និងចេញវិក្កយប័ត្រ ដោយយោងទៅតាមនោះ (ខចែងនៃមាត្រាទី 12(3)នៃកិច្ចព្រមព្រៀងបទដ្ឋានស្តីអំពីការផ្គត់ផ្គង់អគ្គិសនី)។