CAMBODIA

កិច្ចសន្យាជួលផ្ទះ
នៅក្នុងកិច្ចសន្យាជួលផ្ទះ ម្ចាស់ផ្ទះជួលយល់ព្រមអនុញ្ញាតឱ្យអ្នកជួលប្រើប្រាស់ផ្ទះ និងទទួលបានប្រាក់ចំណេញពីផ្ទះជួល ហើយអ្នកជួលផ្ទះយល់ព្រមបង់ថ្លៃជួលផ្ទះ។ អ្នកជួលផ្ទះនានា ត្រូវបានការពារយ៉ាងពិសេសដោយច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ។
រយៈពេលនៃកិច្ចសន្យាជួលផ្ទះ ត្រូវមានយ៉ាងតិច 2 ឆ្នាំ។ ពាក់ព័ន្ធនឹងកិច្ចសន្យាជួល ដែលរយៈពេលជួលផ្ទះមិនបានកំណត់ ឬបានកំណត់រយៈពេលតិចជាង 2 ឆ្នាំនោះ រយៈពេលនៃកិច្ចសន្យាជួលបែបនេះ ត្រូវចាត់ទុកថាមានរយៈពេលយ៉ាងតិច 2 ឆ្នាំ ដរាបណាអ្នកជួលផ្ទះត្រូវការ។ ក្នុងករណីដែលកិច្ចសន្យាត្រូវបានបន្តធ្វើថ្មីឡើងវិញនោះ ររយៈពេលនៃកិច្ចសន្យាជួលត្រូវមាន 2 ឆ្នាំ ហើយអ្នកជួលផ្ទះអាចជូនដំណឹងដល់ម្ចាស់ផ្ទះជួលនៅពេលណាមួយអំពីការបញ្ចប់កិច្ចសន្យានេះ។
ការផ្លាស់ប្តូរទីលំនៅ
ដោយសារប្រជាពលរដ្ឋភាគច្រើន ផ្លាស់ប្តូរទីកន្លែងរស់នៅដែលមានយ៉ាងតិចម្តងក្នុងជីវិតរបស់ពួកគេនោះ ពួកគេត្រូវការយល់ដឹងដោយខ្លួនឯងអំពីបញ្ហាផ្លូវច្បាប់ដែលអាចធ្វើបាន ហើយបញ្ហាទាំងនោះអាចទាក់ទងនឹងការផ្លាស់ប្តូរទីលំនៅរបស់ពួកគេ និងបៀបដោះស្រាយបញ្ហា។

មាតិកានេះ ផ្ដល់ជូនបញ្ជីត្រួតពិនិត្យអំពីអ្វីជាការកត់សម្គាល់ដែលទាក់ទងនឹងផ្ទះសម្បែងមុន និងក្រោយពីលោកអ្នកផ្លាស់ប្តូរទីកន្លែងរស់នៅដោយពិតប្រាកដនោះ ជម្លោះអាចកើតមានឡើង និងរបៀបដោះស្រាយជម្លោះក្នុងគោលបំណងដើម្បីជួយប្រជាពលរដ្ឋរស់នៅដោយសន្តិភាពនៅក្នុងលំនៅដ្ឋានថ្មីរបស់ពួកគេដោយមិនដាក់បន្ទុកលើការខូចខាតដែលមិនចាំបាច់ តាមរយៈការចាត់វិធានការសមស្របឡើយ។