CAMBODIA

ការផ្លាស់ប្តូរទីលំនៅ
បញ្ជីផ្ទៀងផ្ទាត់ការផ្លាស់ប្តូរទីលំនៅ
ចំណុចដែលត្រូវធ្វើរយៈពេល 2 សប្តាហ៍មុនពេលចាកចេញផ្លាស់ប្តូរទីលំនៅ
- នៅពេលកំណត់កាលវិភាគផ្លាស់ប្តូរទីលំនៅ លោកអ្នកត្រូវការចុះហត្ថលេខាជាមួយក្រុមហ៊ុនបម្រើសេវាកម្មផ្លាស់ប្តូរទីលំនៅដែលមានអាជ្ញាប័ណ្ណ។
- នៅពេលចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនដែលមានឯកទេសក្នុងការវេចខ្ចប់អីវ៉ាន់ និងការផ្លាស់ប្តូរទីលំនៅនោះ លោកអ្នកត្រូវការប្រើប្រាស់កិច្ចសន្យាតាមស្ដង់ដារ។
- រៀបចំអីវ៉ាន់ដាក់នៅយ៉រ លើដំបូល និងនៅទីកន្លែងរក្សាទុកសម្រាប់ការវេចខ្ចប់អីវ៉ាន់។
- បោះចោលអីវ៉ាន់ដែលមិនចាំបាច់។
ចំណុចដែលត្រូវធ្វើរយៈពេល 1 សប្តាហ៍មុនពេលចាកចេញផ្លាស់ប្តូរទីលំនៅ
- សូមទាក់ទងមកការិយាល័យរដ្ឋបាល ដើម្បីរៀបចំឱ្យមានការប្រើប្រាស់ជណ្តើរយន្ត ឬរថយន្តមានជណ្តើរក្នុងករណីការផ្លាស់ប្តូរទីលំនៅទៅផ្ទះខុនដូជាន់ខ្ពស់ជាង
- ជូនដំណឹងធនាគារ ក្រុមហ៊ុនកាតឥណទាន និងការិយាល័យប្រៃសណីយ៍អំពីការផ្លាស់ប្តូរអាសយដ្ឋានរបស់អ្នក។
- រាយការណ៍អំពីការផ្លាស់ប្តូរអាសយដ្ឋាននៅការិយាល័យប្រៃសណីយ៍។
- ការទូទាត់គណនីជាមួយការិយាល័យរដ្ឋបាលនៃផ្ទះខុនដូរបស់អ្នកបច្ចុប្បន្ន សម្រាប់វិក្កយបត្រទឹក វិក្កយបត្រអគ្គិសនីនិងវិក្កយបត្រប្រើប្រាស់សេវាប្រចាំថ្ងៃ។
- ស្នើសុំឱ្យឈប់ផ្គត់ផ្គង់កាសែត និងទឹកដោះគោ។
ចំណុចដែលត្រូវធ្វើរយៈពេលពីរបីថ្ងៃ មុនពេលចាកចេញផ្លាស់ប្តូរទីលំនៅ
- សូមពិនិត្យមើលកន្លែងស៊កឬដោតបន្តចរន្តអគ្គិសនី ទំហំបន្ទប់ និងទីតាំងបង្អួចផ្ទះថ្មី។
- ការរៀបចំប្លង់គ្រឿងសង្ហារឹមសម្រាប់ផ្ទះថ្មី។
- នៅក្នុងផ្ទះចាស់របស់អ្នក ត្រូវដកចេញប្រដាប់ដាក់នៅកែងជញ្ជាំង ធ្នើរ វាំងនន របាំ ដែលបានដំឡើងជាបណ្តោះអាសន្នជាដើម ។
- រៀបចំអាងឬធុងចិញ្ចឹមត្រី អាងដាំរុក្ខជាតិ សម្រាប់ការវេចខ្ចប់។
ចំណុចដែលត្រូវធ្វើរយៈពេល 1 ថ្ងៃ មុនពេលចាកចេញផ្លាស់ប្តូរទីលំនៅ
- រៀបចំអ្វីៗទាំងអស់ ត្រៀមខ្លួនរួចរាល់វេចខ្ចប់សម្រាប់អ្នកជញ្ជូនអីវ៉ាន់។
- បង្ហូរទឹកចេញពីម៉ាស៊ីនបោកខោអាវ លាងសម្អាតទូទឹកកក និងរៀបចំប្រព័ន្ធបំពង់ឬទុយោទឹកឧបករណ៍ ម៉ាស៊ីនត្រជាក់ និងទូទឹកកក ដែលត្រៀមខ្លួនជាស្រេចសម្រាប់ការចាកចេញផ្លាស់ប្តូរទីលំនៅ។
- រក្សារបស់មានតម្លៃ និងសាច់ប្រាក់នៅកន្លែងដែលមានសុវត្ថិភាពដាច់ដោយឡែក។
- ត្រូវឱ្យក្រុមហ៊ុនឧស្ម័នឬហ្គាសរបស់អ្នក ផ្តាច់ការផ្គត់ផ្គង់សេវាកម្ម។
ចំណុចដែលត្រូវធ្វើនៅថ្ងៃចាកចេញផ្លាស់ប្តូរទីលំនៅ
- សូមប្រាកដថាអ្វីៗបានត្រៀមខ្លួនជាស្រេចសម្រាប់ការវេចខ្ចប់ ផ្ទះត្រូវបានសម្អាត និងរបស់របរផ្ទាល់ខ្លួនត្រូវបានរក្សាទុកដោយសុវត្ថិភាព។
- សូមពិនិត្យមើលក្បាលឬសន្ទះបិទបើកឧស្ម័នឬហ្គាស
- ត្រូវបានបិទដំណើរការ និងសេវាអគ្គិសនី និងទឹកត្រូវបានបិទផ្តាច់។
ចំណុចដែលត្រូវធ្វើ បន្ទាប់ពីការផ្លាស់ប្តូរទីលំនៅចូលផ្ទះថ្មី
- រៀបចំដំឡើងឬតភ្ជាប់សេវាអ៊ីនធឺណិត/ទូរស័ព្ទ និងប្រដាក់ប្រដារម៉ាស៊ីនត្រជាក់ និងគ្រឿងប្រើប្រាស់ផ្សេងទៀតដែលបានដំឡើងឬដាក់នៅទីកន្លែងរបស់ពួកគេ។
- ដាក់បាយការណ៍អំពីការផ្លាស់ប្តូរទីលំនៅជូនទៅមជ្ឈមណ្ឌលបម្រើសេវាកម្មសហគមន៍មូលដ្ឋាន។
- រៀបចំលិខិតបញ្ជាក់ផ្នែកច្បាប់ (អំពីកាលបរិច្ឆេទដែលបានកំណត់) ចំពោះកិច្ចសន្យាជួលផ្ទះប្រចាំខែ/ផ្ទះដ្យេអូនសេ (jeonseឬផ្ទះខុនដូដែលអ្នកជួលផ្ទះមានប្រាក់កក់សរុបតាមតម្លៃទីផ្សាររបស់អ្នក។
- រៀបចំការផ្ទេរកូនរបស់អ្នកទៅសាលារៀនថ្មី។