CAMBODIA

ការផ្លាស់ប្តូរទីលំនៅ
ការស្វែងរកមជ្ឈមណ្ឌលថែរក្សាកុមារពេលថ្ងៃ និងសាលាមត្តេយ្យ
ការស្វែងរកមជ្ឈមណ្ឌលថែរក្សាកុមារពេលថ្ងៃ និងមត្តេយ្យសាលា
- លោកអ្នកអាចស្វែងរកព័ត៌មានលម្អិតនៅក្នុង <ការផ្តល់ពត៌មានសាលាមត្តេយ្យ( http://e-childschoolinfo.moe.go.kr )-ឆែកមណ្ឌលថែកុមារ·សាលាមត្តេយ្យ> បាន។
ព័ត៌មានអំពីរថយន្តសាលា
- សូមប្រាកដថារថយន្ដសាលាដែលកូនលោកអ្នក កំពុងប្រើប្រាស់មានយ៉ាងតិច 9 កៅអី (ដោយគិតពិចារណាថាកុមារម្នាក់អង្គុយ 1 កៅអី )។ (ផ្នែកមុននៃ មាត្រា 52 (3) នៃច្បាប់ចរាចរណ៍ផ្លូវគោក ផ្នែកមុននៃមាត្រា 34 នៃវិធានអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក)
- សូមប្រាកដថា រថយន្ដសាលាដែលកូនលោកអ្នក កំពុងប្រើប្រាស់មានពណ៌លឿង ហើយ ផ្ដល់ជូនខ្សែក្រវ៉ាត់សុវត្ថិភាពត្រឹមត្រូវ។ (「អនុក្រិត្យស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក」 មាត្រា 31-1 , 「បទបញ្ញតិពាក់ព័ន្ធនឹងមុខងារ និង 「បទដ្ឋានយានយន្ត ឬ គ្រឿងបន្លាស់យានយន្ត」 មាត្រា 19(8) ឬ មាត្រា27(6) )
- សូមប្រាកដថារថយន្ដសាលាដែលកូនលោកអ្នកកំពុងប្រើប្រាស់ ត្រូវចេញថ្លៃដោយសេវាធានារ៉ាប់រង ឬត្រូវធានារ៉ាប់រងដោយសមាគមជំនួយទៅវិញទៅមកក្នុងគោលបំណងដើម្បីទូទាត់សងយ៉ាងពេញលេញចំពោះការខូចខាតពីគ្រោះថ្នាក់ចរាចរណ៍។ (មាត្រា 31-3 នៃសេចក្តីសម្រេចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក)
ការពិនិត្យមើលតំបន់ការពារកុមារ
- ពាក្យថា "តំបន់ការពារកុមារ" មានន័យថា ការកំណត់ និងការការពារផ្នែកជាក់លាក់នៃផ្លូវជុំវិញមជ្ឈមណ្ឌលថែទាំកុមារ ឬសាលាមត្តេយ្យ ឬកន្លែងផ្សេងទៀត ឬទីតាំងដែលកុមារមកញឹកញាប់ ដូចដែលបានកំណត់ដោយបទបញ្ញតិ្ត ដែលអភិបាលក្រុងពិសេស អភិបាលក្រុងនៃទីក្រុង អភិបាលនៃខេត្តគ្រប់គ្រងដោយខ្លួនឯងពិសេសរបស់ Jeju ឬប្រធាន Si/Gun (មិនរាប់បញ្ចូលអភិបាលខេត្តនៃទីក្រុងធំ) ទុកថាជាការចាំបាច់ដើម្បីការពារកុមារពីគ្រោះថ្នាក់ចរាចរណ៍ (មាត្រា 12 (1) នៃច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា 14 នៃវិធានអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក)។