CAMBODIA

ការផ្លាស់ប្តូរទីលំនៅ
ការទិញផ្ទះទើបសាងសង់ថ្មី ឬការទិញផ្ទះតាមការលក់ដេញថ្លៃ
ការទិញផ្ទះ/ផ្ទះខុនដូថ្មី ដែលសាងសង់ដោយក្រុមហ៊ុនសំណង់ឯកជន
- “ការទិញផ្ទះទើបសាងសង់ថ្មី ដែលសាងសង់ដោយក្រុមហ៊ុនសំណង់ឯកជន” សំដៅលើផ្ទះដែលមិនមែនសាងសង់ដោយស្ថាប័នរដ្ឋាភិបាល ឬដោយក្រុមហ៊ុនសំណង់រដ្ឋ ដែលជំនួសដោយការសាងសង់ និងការចែកចាយសំណង់លំនៅដ្ឋានដោយក្រុមហ៊ុនសំណង់ឯកជន។
ការទិញផ្ទះ/ផ្ទះខុនដូថ្មី ដែលសាងសង់ដោយគម្រោងរដ្ឋ
- “ផ្ទះ/ផ្ទះខុនដូថ្មី ដែលសាងសង់ និងលក់ដោយគម្រោងរដ្ឋ” សំដៅលើផ្ទះមួយដែលមានទំហំ 85 ម2 ឬតូចជាងនេះដែលសាងសង់ ឬជួសជុលឡើងវិញដោយស្ថាប័នរដ្ឋាភិបាល ឬក្រុមហ៊ុនសាជីវកម្មរដ្ឋ ដោយមានការគាំទ្រមូលនិធិពីមូលនិធិលំនៅដ្ឋាននិងទីក្រុង។ (មាត្រា 2 (5) និង 2 (6) នៃច្បាប់លំនៅដ្ឋាន)
ការជួលលំនៅដ្ឋានរដ្ឋ
- “ការជួលលំនៅដ្ឋានរដ្ឋ” សំដៅលើលំនៅដ្ឋានទាំងនោះ ដែលសាងសង់ និងផ្គត់ផ្គង់ដោយស្ថាប័នរដ្ឋាភិបាល ឬក្រុមហ៊ុនសាជីវកម្មរដ្ឋ ដោយមានការគាំទ្រមូលនិធិពីមូលនិធិលំនៅដ្ឋាននិងទីក្រុង។ (មាត្រា 2-1, 2-1.2 និង 2-1.3 នៃច្បាប់ពិសេសស្តីពីលំនៅដ្ឋានរដ្ឋ) ច្បាប់នេះរាប់បញ្ចូលទាំងលំនៅដ្ឋានទាំងនោះ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនសាជីវកម្មភូមិបាលនិងលំនៅដ្ឋានកូរ៉េ និងការជួលផ្ទះរយៈពេលវែង (ផ្លាស់ប្តូរផ្ទះ) ដែលផ្គត់ផ្គង់ដោយសាជីវកម្មសហគមន៍និងលំនៅដ្ឋានទីក្រុងសេអ៊ូល។
- ប្រភេទលំនៅដ្ឋានដែលផ្គត់ផ្គង់ក្រុមហ៊ុនសាជីវកម្មភូមិបាលនិងលំនៅដ្ឋានកូរ៉េ (KLHC)

ប្រភេទលំនៅដ្ឋាន

មាតិកាសំខាន់ៗ

ការជួល

លំនៅដ្ឋានជាតិ

ការជួលលំនៅដ្ឋានរដ្ឋ សំដៅលើលំនៅដ្ឋានដែលសាងសង់និង ជួល (រយៈពេល 30 ឆ្នាំ) ដោយរដ្ឋាភិបាលថ្នាក់កណ្តាល/មូលដ្ឋាន ឬKLHC ឬ ក្រុមហ៊ុនសាជីវកម្មរដ្ឋនៅតាមមូលដ្ឋាន។លំនៅដ្ឋានទាំងនេះ មានលក្ខណៈពិសេសដោយតំលៃជួលមិនថ្លៃ និង មិនអាចលក់ដូរទៅឱ្យអ្នកផ្សេងទៀតឡើយ។

ការជួល

លំនៅដ្ឋានរដ្ឋ

ការជួលលំនៅដ្ឋានរដ្ឋ 5(10) ឆ្នាំ៖ លំនៅដ្ឋានបង់រំលោះដល់អ្នកត្រូវចូលមករស់នៅដែលនឹងលក់បន្ទាប់ពីរយៈពេលកិច្ចសន្យាជួល5 (10) ឆ្នាំៈ

-លំនៅស្ថានជួបជាដំណាក់កាលៈ អ្នកដែលត្រូវចូលមកស្នាក់នៅបង់ប្រាក់មួយផ្នែក(30%)នៃតំលៃផ្ទះ ត្រឹមថ្ងៃចូលមកនៅ ក្នុងរយៈពេលជួលផ្ទះ(10ឆ្នាំ)នៃចំនួនទឹកប្រាក់ដែលមិនទាន់បង់។

-ការជួលលំនៅដ្ឋានរដ្ឋ50 ឆ្នាំ៖ លំនៅដ្ឋានទាំងនេះ គឺ លំនៅដ្ឋានដែលសាងសង់ដើម្បីជំនួសឱ្យលំនៅដ្ឋានជួលអចិន្រ្តៃយ៍និងដែលផ្គត់ផ្គង់ដោយ KLHC ឬ រដ្ឋាភិបាលមូលដ្ឋាន ដោយមានការគាំទ្រពីមូលនិធិរដ្ឋ។ លំនៅដ្ឋានទាំងនេះនឹងមិនអាចលក់បន្តបានឡើយ។

ការជួល

លំនៅដ្ឋាន

អចិន្រ្តៃយ៍

ផ្ទះនីមួយៗក្នុងចំណោមផ្ទះទាំងនោះមានទំហំ 26.34 ម2 - 42.68 ម2 ហើយផ្ទះទាំងនេះត្រូវបានរចនាឡើងដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប។ចំនួនផ្ទះសរុប 190,000 ខ្នង ដោយបូករួមបញ្ចូលផ្ទះចំនួន 140,000 ដែលផ្គត់ផ្គង់ដោយKLHC។

លំនៅដ្ឋានជួលដាច់ក្នុងរយៈពេលវែង

លំនៅដ្ឋានសំរាប់ជួល តាមរបៀបនៃការជួលដាច់ក្នុងរយៈពេល20ឆ្នាំដែលរដ្ឋាករស្វយ័តថ្នាក់ក្រោមជាតិបានសាងសង់ ឬ បានជាវសម្រាប់ជាលំនៅដ្ឋានជួលដោយយោងទៅតាមគោលការណ៍ជាតិ ថ្នាក់ខេត្ត អង្គភាពលំនៅដ្ឋានដីធ្លីកូរ៉េ ឬ មានត្រា49 នៃច្បាប់រដ្ឋាករស្វយ័តថ្នាក់ក្រោមជាតិ។

<ប្រភពឯកសារ៖ ក្រុមហ៊ុនសាជីវកម្មលំនៅដ្ឋាននិងដីធ្លីប្រទេសកូរ៉េ ការចែកចាយសំណង់លំនៅដ្ឋាន ប្រភេទផ្តល់ជូន>
- ផ្ទះជួលរយៈពេលវែង (ផ្លាស់ប្តូរផ្ទះ) ដែលផ្គត់ផ្គង់ដោយសាជីវកម្មសហគមន៍និងលំនៅដ្ឋានទីក្រុងសេអ៊ូល។
· រយៈពេលជួលផ្ទះទាំងនេះ (ផ្លាស់ប្តូរផ្ទះ) មានរយៈពេលរហូតដល់ 20 ឆ្នាំ។ តម្លៃផ្ទះដ្យេអូនសេ (jeonse) ឬផ្ទះខុនដូដែលអ្នកជួលផ្ទះមានប្រាក់កក់សរុបតាមតម្លៃទីផ្សារ (ការទូទាត់ប្រាក់កក់ពេញលេញ ដែលមិនស្មុគ្រស្មាញសម្រាប់ការជួលផ្ទះ) របស់ពួកគេ មានប្រហែល 80% នៃកម្រិតតំបន់ជិតខាងរបស់ពួកគេ។
ការកំណត់លក្ខខណ្ឌលើការលក់ផ្ទះជួល
- លោកអ្នកមិនត្រូវលក់ផ្ទះជួលខាងក្រោម រហូតដល់ក្រោយពីរយៈពេលជួលដែលបានកំណត់ដូចខាងក្រោម។ (មាត្រា50.2 (1) នៃច្បាប់ពិសេសស្តីពីលំនៅដ្ឋានរដ្ឋ មាត្រា 54 (1) នៃសេចក្តីសម្រេចអនុវត្តច្បាប់ពិសេសស្តីពីលំនៅដ្ឋានរដ្ឋ)
1. សម្រាប់ការជួលលំនៅដ្ឋានអចិន្រ្តៃយ៍៖ 50 ឆ្នាំ
2. សម្រាប់ការជួលលំនៅដ្ឋានជាតិ៖ 30 ឆ្នាំ
3. សម្រាប់ Haengbok Jutaek (ផ្ទះសប្បាយរីករាយ) 30 ឆ្នាំ
4. លំនៅដ្ឋានជួលសាធារណៈចម្រុះ៖ 30 ឆ្នាំ
5. សម្រាប់លំនៅដ្ឋានដ្យេអូនសេ (jeonse) រយៈពេលវែង៖ 20 ឆ្នាំ
6. ចំពោះការជួលលំនៅដ្ឋានរដ្ឋ មិនត្រូវបានចែងនៅចំណុចពីមុន 1 ដល់ 5 ដែលមានរយៈពេលកិច្ចសន្យាជួល10 ឆ្នាំ៖ 10 ឆ្នាំ
7. សម្រាប់ការជួលលំនៅដ្ឋានរដ្ឋផ្សេងទៀត៖ 5 ឆ្នាំ