CAMBODIA

កិច្ចសន្យាជួលផ្ទះ
មូលហេតុនៃការបញ្ចប់កិច្ចសន្យាជួលផ្ទះ
ការផុតកំណត់ជួល
- ប្រសិនបើរយៈពេលនៃកិច្ចសន្យាជួល ត្រូវបានកំណត់នោះ កិច្ចសន្យាជួលនេះ ត្រូវបានបញ្ចប់នៅខណៈពេលកិច្ចសន្យាជួល ត្រូវផុតកំណត់។
- ករណីមានហេតុផលណាមួយចំពោះការលុបចោលកិច្ចសន្យា ដូចជារយៈពេលជួលត្រូវបានកំណត់ បើមានលក្ខខណ្ឌពិសេសសម្រាប់ការទប់ស្កាត់សិទ្ធិលុបចោលកិច្ចសន្យាត្រូវបានធ្វើឡើង បើអ្នកជួលផ្ទះត្រូវបានប្រកាសថាក្ស័យធន ជាដើមនោះ កិច្ចសន្យាជួលអាចត្រូវបានលុបចោលនៅអំឡុងពេលកិច្ចសន្យាតាមរយៈលិខិតជូនដំណឹងអំពីការលុបចោលកិច្ចសន្យា (មាត្រា 636 និង 637 នៃច្បាប់រដ្ឋប្បវេណី)។
- ប្រសិនបើម្ចាស់ផ្ទះជួលបានជូនដំណឹងដល់អ្នកជួលផ្ទះអំពីការបដិសេធចំពោះការបន្តធ្វើថ្មីឡើវិញ ឬបានផ្តល់លិខិតជូនដំណឹងដល់អ្នកជួលផ្ទះឱ្យមានប្រសិទ្ធភាពថា គាត់អាចមិនបន្តធ្វើថ្មីឡើវិញចំពោះកិច្ចសន្យាដោយគ្មានការផ្លាស់ប្តូរណាមួយនៅក្នុងលក្ខខណ្ឌ ដែលមានរយៈពេល 6 ខែ ដល់ 2 ខែ មុនអាណត្តិកិច្ចសន្យាជួលត្រូវផុតកំណត់នោះ កិច្ចសន្យាជួលផ្ទះត្រូវបញ្ចប់បានគ្រប់ពេលវេលានៅក្នុងករណីរយៈពេលជួល ត្រូវផុតកំណត់ (មាត្រា 6 (1) នៃច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ)។
លិខិតជូនដំណឹងអំពីការលុបចោលកិច្ចសន្យា
- ប្រសិនបើកិច្ចសន្យាជួល ត្រូវបានបន្តធ្វើថ្មីឡើវិញ​ដោយមានន័យមិនច្បាស់លាស់នោះ អ្នកជួលផ្ទះអាចលុបចោលកិច្ចសន្យានេះនៅពេលណាក៏បាន។ ប្រសិនបើអ្នកជួលជូនដំណឹងអំពីការលុបចោលកិច្ចសន្យាជួលនោះ ការបញ្ចប់នេះត្រូវចូលជាធរមាននៅពេលផុតកំណត់រយៈពេល 3 ខែ ដោយគិតចាប់ពីកាលបរិច្ឆេទម្ចាស់ផ្ទះជួលបានទទួលលិខិតជូនដំណឹងនេះ (មាត្រា 4 (1) និង 6-2 នៃច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ)។
- ករណីអ្នកជួលផ្ទះ​ ឬម្ចាស់ផ្ទះជួលបានរៀបចំលក្ខខណ្ឌពិសេសសម្រាប់ការទប់ស្កាត់សិទ្ធិលុបចោលកិច្ចសន្យានៅខណៈពេលមានការសម្រេចលើកិច្ចសន្យាជួលនោះ គាត់អាចលុបចោលកិច្ចសន្យានៅអំឡុងពេលអាណត្តិកិច្ចសន្យា បន្ទាប់ពីការបង្ហាញហេតុផលដែលមិនអាចចៀសបាន ទោះបីជាការពិតដែលថាកិច្ចសន្យាជួលមានរយៈពេលកំណត់នៃការជួលក៏ដោយ។ ចំពោះករណីបែបនេះ កិច្ចសន្យាជួលត្រូវបានលុបចោលនៅពេលផុតកំណត់រយៈពេល 1 ខែ ដោយគិតចាប់ពីកាលបរិច្ឆេទនៅពេលម្ចាស់ផ្ទះជួលបានទទួលលិខិតជូនដំណឹងអំពីការលុបចោលកិច្ចសន្យា (មាត្រា 635 និង 636 នៃច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ)។
ការក្ស័យធនអ្នកជួលផ្ទះ
- ប្រសិនបើអ្នកជួលផ្ទះត្រូវបានប្រកាសថាក្ស័យធននោះ ទាំងម្ចាស់ផ្ទះជួល ឬអ្នកទទួលគ្រប់គ្រងការក្ស័យធន អាចជូនដំណឹងអំពីការលុបចោលកិច្ចសន្យាជួលនាពេលអនាគតដែលពាក់ព័ន្ធនឹងការនៅសេសសល់អាណត្តិមិនទាន់ផុតកំណត់ ទោះបីជាការពិតដែលថាកិច្ចសន្យាជួលនេះ មានរយៈពេលកំណត់នៃការជួលក៏ដោយ។ ចំពោះករណីបែបនេះ កិច្ចសន្យាជួលត្រូវបានបញ្ចប់នៅពេលផុតកំណត់រយៈពេល 6 ខែ ដោយគិតចាប់ពីកាលបរិច្ឆេទនៅពេលអ្នកជួលផ្ទះបានទទួលលិខិតជូនដំណឹងអំពីការលុបចោលកិច្ចសន្យា (មាត្រា 637 (1) នៃច្បាប់រដ្ឋប្បវេណី)។
- ក្នុងករណីបែបនេះ ភាគីណាមួយមិនអាចទាមទារសំណងការខូចខាតដែលកើតឡើងពីការលុបចោលកិច្ចសន្យាជួលនាពេលអនាគត ដែលពាក់ព័ន្ធនឹងការនៅសេសសល់អាណត្តិមិនទាន់ផុតកំណត់ (មាត្រា 637 (2) នៃច្បាប់រដ្ឋប្បវេណី)។
ការលុបចោលកិច្ចសន្យាបន្ទាន់
- ប្រសិនបើមានការខកខានដែលស្ថិតក្រោមមូលហេតុណាមួយដូចខាងក្រោមនោះ កិច្ចសន្យាជួលអាចត្រូវលុបចោលនៅអំឡុងពេលនៃអាណត្តិកិច្ចសន្យា ទោះបីជាការពិតដែលថា កិច្ចសន្យាជួលនេះមានរយៈពេលកំណត់នៃការជួលក៏ដោយ។ ក្នុងករណីបែបនេះការបញ្ចប់កិច្ចសន្យា ត្រូវចូលជាធរមាននៅពេលមានការប្រកាសអំពីបំណងចំពោះការលុបចោលកិច្ចសន្យារបស់ភាគីមួយ ដែលឈានដល់ការសម្រេចលើភាគីផ្សេងទៀត។
· ករណីដែលអ្នកជួលផ្ទះ អាចលុបចោលកិច្ចសន្យាជួល៖
√ ប្រសិនបើម្ចាស់ផ្ទះជួលអនុវត្តសកម្មភាពថែរក្សាជំទាស់ទៅនឹងឆន្ទៈរបស់អ្នកជួលផ្ទះ ហើយអ្នកជួលផ្ទះមិនអាចមានលទ្ធភាពសម្រេចគោលបំណង ដែលក្នុងនោះកិច្ចសន្យាជួលត្រូវបានទទួល (មាត្រា 625 នៃច្បាប់រដ្ឋប្បវេណី)។
√ ប្រសិនបើផ្នែកនៃផ្ទះមានកិច្ចសន្យាជួល មិនអាចប្រើប្រាស់បាន ឬមិនអាចទទួលបានប្រាក់ចំណេញពីផ្ទះមានកិច្ចសន្យាជួល ដោយសារតែការបាត់បង់ ឬមូលហេតុផ្សេងទៀតក្រៅពីកំហុសរបស់អ្នកជួលនោះ ផ្នែកដែលនៅសល់នៃផ្ទះមានកិច្ចសន្យាជួល មិនមានគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យអ្នកជួលសម្រេចបានគោលបំណងដែលក្នុងនោះកិច្ចសន្យាជួលបានធ្វើឡើង (មាត្រា 627 នៃច្បាប់រដ្ឋប្បវេណី)។
√ ប្រសិនបើឋានៈម្ចាស់ផ្ទះជួល ត្រូវបានផ្ទេរសិទ្ធិ (សេចក្តីសម្រេចរបស់តុលាការកំពូល ចុះនៅថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 1998, លិខិតបញ្ជាក់ការបញ្ចប់សិទ្ធិលេខ No. 2001Da 64615)។
· ករណីដែលម្ចាស់ផ្ទះជួល អាចលុបចោលកិច្ចសន្យាជួល៖
√ ប្រសិនបើអ្នកជួលផ្ទះ ផ្ទេរសិទ្ធិនៃកិច្ចសន្យាជួល ឬកិច្ចសន្យាជួលបន្តរបស់ខ្លួនចំពោះផ្ទះមានកិច្ចសន្យាជួល ដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះជួល (មាត្រា 629 (2) នៃច្បាប់រដ្ឋប្បវេណី);
√ ប្រសិនបើអ្នកជួលផ្ទះខកខានមិនបង់ថ្លៃជួលផ្ទះរហូតដល់ចំនួនពីរលើក ឬច្រើនជាងនេះ (មាត្រា 640 នៃច្បាប់រដ្ឋប្បវេណី និងមាត្រា 6 (3) នៃច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ)។
√ អ្នកជួលផ្ទះមិនប្រើប្រាស់និងទទួលបានប្រាក់ចំណេញពីផ្ទះមានកិច្ចសន្យាជួលតាមលក្ខណៈបែបនេះ ដែលកំណត់ដោយកិច្ចសន្យា ឬតាមប្រភេទផ្ទះ (ការអនុវត្តនៃមាត្រា 610 (1) និង 654 នៃច្បាប់រដ្ឋប្បវេណី ដែលស្ថិតក្រោមមាត្រា 654 នៃច្បាប់ដូចគ្នា);
√ ប្រសិនបើអ្នកជួលផ្ទះ រំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះកាតព្វកិច្ចដែលស្ថិតក្រោមកិច្ចសន្យាជួល។