CAMBODIA

កិច្ចសន្យាជួលផ្ទះ
ការបន្តធ្វើថ្មីឡើវិញនៃកិច្ចសន្យាជួលតាមរយៈកិច្ចព្រមព្រៀងរវាងភាគីចំពោះកិច្ចសន្យា
ការបន្តធ្វើថ្មីឡើវិញនៃកិច្ចសន្យាតាមរយៈកិច្ចព្រមព្រៀង
- ម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះអាចយល់ព្រមបន្តធ្វើថ្មីឡើងវិញចំពោះកិច្ចសន្យាជួលដោយមានការផ្លាស់ប្តូរលក្ខខណ្ឌ ការកំណត់អាណត្តិកិច្ចសន្យា ជាដើម ឬដែលស្ថិតក្រោមលក្ខខណ្ឌដូចគ្នានៃកិច្ចសន្យាជួលដែលមានស្រាប់ពីមុន ប្រហែលនៅពេលខណៈអាណត្តិកិច្ចសន្យាជួល ត្រូវផុតកំណត់។
ប្រសិទ្ធភាពនៃការបន្តធ្វើថ្មីឡើវិញតាមរយៈកិច្ចព្រមព្រៀង
- ប្រសិទ្ធភាពនៃការបន្តធ្វើថ្មីឡើវិញតាមរយៈកិច្ចព្រមព្រៀង ត្រូវបានកំណត់តាមរយៈព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង។
- ការបន្តធ្វើថ្មីឡើវិញតាមរយៈកិច្ចព្រមព្រៀងដោយមានការផ្លាស់ប្តូរលក្ខខណ្ឌនៃកិច្ចសន្យាជួល មិនត្រូវជំទាស់នឹងភាគីទី 3 ដែលមានចំណាប់អារម្មណ៍លើការជួលដែលមានស្រាប់ពីមុនចំពោះការកំណត់អាណត្តិនៃលក្ខខណ្ឌដែលបានផ្លាស់ប្តូរ។ ករណីប្រាក់កក់ធានាសម្រាប់កិច្ចសន្យាជួលផ្ទះឡើងថ្លៃនោះ អ្នកជួលផ្ទះត្រូវទទួលបានកាលបរិច្ឆេទកំណត់លើកិច្ចសន្យាជួលក្នុងគោលបំណងដើម្បីទទួលបានសិទ្ធិទូទាត់សំណងតាមចំណូលចិត្តពីកូនបំណុល។