CAMBODIA

កិច្ចសន្យាជួលផ្ទះ
ការទទួលស្នងជំនួសសិទ្ធិនៃកិច្ចសន្យាជួល
ករណីអ្នកជួលផ្ទះទទួលមរណភាពដោយគ្មានអ្នកស្នងជំនួស
- ប្រសិនបើអ្នកជួលផ្ទះទទួលមរណភាពដោយគ្មានអ្នកស្នងជំនួសនោះ បុគ្គលណាម្នាក់ដែលមានការទាក់ទងដៃគូរស់នៅជាមួយគ្នាដោយមិនរៀបការណ៍តាមច្បាប់ ហើយបានរស់នៅរួមគ្នាជាមួយអ្នកជួលផ្ទះនៅក្នុងផ្ទះមានកិច្ចសន្យាជួលនោះ ត្រូវទទួលសិទ្ធិជំនួស និងកាតព្វកិច្ចអ្នកជួលផ្ទះតែម្នាក់ឯង (មាត្រា 9 (1) នៃច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ)។
※ “ការរស់នៅជាមួយគ្នា” មានន័យថារស់នៅរួមគ្នាជាមួយអ្នកជួលផ្ទះក្នុងនាមជាសមាជិកគ្រួសារ។
- ប្រសិនបើអ្នកជួលផ្ទះទទួលមរណភាព ហើយគ្មានបុគ្គលណាម្នាក់ដែលមានការទាក់ទងដៃគូរស់នៅជាមួយគ្នាដោយមិនរៀបការណ៍តាមច្បាប់ ហើយបានរស់នៅរួមគ្នាជាមួយអ្នកជួលផ្ទះក្នុងនាមជាសមាជិកគ្រួសារនៅក្នុងផ្ទះមានកិច្ចសន្យាជួលនោះ ទ្រព្យសម្បត្តិដែលទទួលស្នងជំនួស ដែលរួមមានសិទ្ធិនៃកិច្ចសន្យាជួល ត្រូវប្រគល់ទ្រព្យសម្បត្តិ្តជូនរដ្ឋ (មាត្រា 1058 (1) នៃច្បាប់រដ្ឋប្បវេណី)។
ករណីអ្នកជួលផ្ទះទទួលមរណភាព និងមានអ្នកស្នងជំនួស
- ករណីអ្នកស្នងជំនួសបានរស់នៅរួមគ្នាជាមួយអ្នកជួលផ្ទះក្នុងនាមជាសមាជិកគ្រួសារនៅផ្ទះមានកិច្ចសន្យាជួលនៅពេលមរណភាពរបស់អ្នកជួលផ្ទះនោះ សិទ្ធិជួលមិនត្រូវបានស្នងជំនួសដោយបុគ្គលដែលមានការទាក់ទងដៃគូរស់នៅជាមួយគ្នាដោយមិនរៀបការណ៍តាមច្បាប់ ប៉ុន្តែដោយអ្នកស្នងជំនួស (មាត្រា 1000, 1001 និង 1003 នៃច្បាប់រដ្ឋប្បវេណី)។
- ករណីអ្នកជួលផ្ទះបានទទួលមរណភាព បើអ្នកស្នងជំនួសមិនបានរស់នៅរួមគ្នាជាមួយអ្នកជួលផ្ទះក្នុងនាមជាសមាជិកគ្រួសារនៅផ្ទះមានកិច្ចសន្យាជួល នៅពេលមរណភាពរបស់គាត់ បុគ្គលណាដែលមានការទាក់ទងដៃគូរស់នៅជាមួយគ្នាដោយមិនរៀបការណ៍តាមច្បាប់ ជាមួយអ្នកជួលផ្ទះ និង សាច់ញាតិនៅក្នុងកម្រិតទី 2 នៃទំនាក់ទំនងជាមួយគ្នា ដែលបានរស់នៅរួមគ្នាជាមួយគាត់នៅផ្ទះជួល ត្រូវទទួលស្នងជំនួសសិទ្ធិនិងកាតព្វកិច្ចជួលរួមគ្នា (មាត្រា 9 (2) នៃច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ)។