CAMBODIA

កិច្ចសន្យាជួលផ្ទះ
ការកំណត់លក្ខខណ្ឌជួលបន្ត
ទស្សនៈនៃការជួលបន្ត
- ការជួលផ្ទះបន្ត គឺជាកិច្ចសន្យាដែលអ្នកជួលផ្ទះអនុញ្ញាតិឱ្យភាគីទី 3 ប្រើប្រាស់ផ្ទះមានកិច្ចសន្យាជួល និងទទួលបានប្រាក់ចំណេញពីផ្ទះ ដោយផ្អែកលើសិទ្ធិជួលរបស់ខ្លួន។
ការកំណត់លក្ខខណ្ឌជួលបន្ត
- កិច្ចសន្យាជួលផ្ទះបន្ត មានសុពលភាព ហើយត្រូវទទួលបានតាមរយៈកិច្ចសន្យារវាងម្ចាស់ផ្ទះជួលបន្ត (អ្នកជួលផ្ទះដើម) និងអ្នកជួលផ្ទះបន្ត (អ្នកជួលថ្មី) ដោយមិនគិតពីការយល់ព្រមពីម្ចាស់ផ្ទះជួលឡើយ។ ទោះយ៉ាងណាក៏ដោយ ក៏អ្នកជួលផ្ទះមិនអាចជួលបន្តវត្ថុជួលដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះជួលឡើយ។ ប្រសិនបើអ្នកជួលផ្ទះរំលោភបំពានលើវត្ថុជួលនោះ ម្ចាស់ផ្ទះជួលអាចលុបចោលកិច្ចសន្យាជួលនេះ (មាត្រា 629 នៃច្បាប់រដ្ឋប្បវេណី)។