CAMBODIA

កិច្ចសន្យាជួលផ្ទះ
របាយការណ៍ផ្លាស់ទីលំនៅចូលរស់នៅ និងការទទួលបានកាលបរិច្ឆេទកំណត់
មេគ្រួសារ ត្រូវដាក់របាយការណ៍ផ្លាស់ទីលំនៅចូលរស់នៅជូនទៅប្រធាន ស៊ី/ហ្គុន/ហ្គុ Si/Gun/Gu ដែលមានដែនសមត្ថកិច្ចលើទីលំនៅថ្មីក្នុងរយៈពេល 14 ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលគាត់ផ្លាស់ទៅផ្ទះថ្មី (មាត្រា 16 (1) នៃច្បាប់ស្តីពីការចុះបញ្ជីអ្នកស្នាក់នៅ)។
- បុគ្គលណាដែលខកខានដាក់របាយការណ៍ផ្លាស់ទីលំនៅចូលរស់នៅក្នុងរយៈពេល 14 ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលគាត់ផ្លាស់ទីលំនៅទៅផ្ទះថ្មី ដោយគ្មានមូលហេតុត្រឹមត្រូវនោះ ត្រូវទទួលទោសទណ្ឌដោយការពិន័យរដ្ឋបាលដែលមានទឹកប្រាក់មិនលើសពី 50,000 វ៉ុន (មាត្រា 40 (4) នៃច្បាប់ស្តីពីការចុះបញ្ជីអ្នកស្នាក់នៅ)។
មានការណែនាំឱ្យនាំយកកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរ និងទទួលបានកាលបរិច្ឆេទកំណត់ នៅពេលដាក់បាយការណ៍ផ្លាស់ទីលំនៅចូលរស់នៅ ដើម្បីទទួលបានសិទ្ធិទូទាត់សំណងតាមចំណូលចិត្តចំពោះប្រាក់កក់ធានាសម្រាប់កិច្ចសន្យាជួលផ្ទះ។