CAMBODIA

កិច្ចសន្យាជួលផ្ទះ
ការជ្រើសរើសក្រុមហ៊ុនបម្រើសេវាកម្មផ្លាស់ទីលំនៅ ការដោះស្រាយជម្លោះដែលពាក់ព័ន្ធ
ការសម្រេចលើប្រភេទផ្លាស់ទីលំនៅ
- ករណីមានការផ្លាស់ទីលំនៅដោយក្រុមហ៊ុនបម្រើសេវាកម្មផ្លាស់ទីលំនៅទូទៅនោះ អតិថិជនវេចខ្ចប់អីវ៉ាន់ និងរៀបចំការដឹកជញ្ជូនអីវ៉ាន់របស់ខ្លួន និងអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ ដែលដឹកជញ្ជូនអីវ៉ាន់ (តាមន័យនេះសំដៅចំពោះ “អ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ”) ប្រគល់ជូនអីវ៉ាន់តាមគោលដៅ។
- ចំពោះការផ្លាស់ទីលំនៅដោយក្រុមហ៊ុនបម្រើសេវាកម្មផ្លាស់ទីលំនៅដែលមានសេវាពេញលេញនោះ អតិថិជនស្នើសុំការវេចខ្ចប់ និងការរៀបចំអីវ៉ាន់ពីអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ ហើយអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅយកចិត្តទុកដាក់លើដំណើរការផ្លាស់ទីលំនៅទាំងអស់ ដែលរួមទាំងការវេចខ្ចប់ ការដឹកជញ្ជូន និងការរៀបចំអីវ៉ាន់ផងដែរ។
ការស្នើសុំការប៉ាន់ស្មានតម្លៃពីអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ
- នៅពេលអតិថិជនស្នើសុំការប៉ាន់ស្មានតម្លៃពីអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ បន្ទាប់ពីការសម្រេចលើប្រភេទផ្លាស់ទីលំនៅនោះ ប្រតិបត្តិករអាជីវកម្មរៀបចំគម្រោង និងចេញការប៉ាន់ស្មានតម្លៃ (មាត្រា 4 នៃ កិច្ចព្រមព្រៀងតាមស្តង់ដារនៃថ្លៃដឹកជញ្ជូនអីវ៉ាន់)។
ការជ្រើសរើសអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ
- បន្ទាប់ពីទទួលបានការប៉ាន់ស្មានតម្លៃពីអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅជាច្រើន និងធ្វើការប្រៀបធៀបការប៉ាន់ស្មានតម្លៃនោះ អតិថិជនត្រូវជ្រើសរើសអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ។ មានការណែនាំឱ្យជ្រើសរើសអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅដែលមានសិទ្ធិអនុញ្ញាតដោយរដ្ឋមន្រ្តីក្រសួងហេដ្ឋារចនាសម្ព័ន្ធដីធ្លី និងគមនាគមន៍ ដោយសារមានការងាយស្រួលទទួលបានសំណងចំពោះការខូចខាតណាមួយដែលកើតមានឡើងនៅអំឡុងពេលដំណើរការផ្លាស់ទីលំនៅ។
· សូមចូលទៅគេហទំព័រសមាគមអ្នកដឹកជញ្ជូនអីវ៉ាន់បន្តដែលមានថ្លៃដឹកជញ្ជូននៅកូរ៉េ (www.kffa.or.kr) និងស្វែងរកអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ សូមសាកសួរការិយាល័យ ស៊ី/ហ្គុន/ហ្គុ Si/Gun/Gu ឬស្នើសុំឯកសារថតចម្លងនៃលិខិតអនុញ្ញាតឱ្យធ្វើកិច្ចការដឹកជញ្ជូនអីវ៉ាន់តាមរថយន្តដឹកទំនិញពីអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ នៅពេលលោកអ្នកទទួលបានការប៉ាន់ស្មានតម្លៃ ឬសម្រេចលើកិច្ចសន្យា ដើម្បីពិនិត្យមើលថាតើអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅនេះ មានសិទ្ធិអនុញ្ញាតឬអត់។
ការរៀបចំកិច្ចសន្យាដឹកជញ្ជូនអីវ៉ាន់ដែលមានថ្លៃដឹកជញ្ជូនជាលាយលក្ខណ៍អក្សរ
- មានការណែនាំឱ្យរៀបចំកិច្ចសន្យាដឹកជញ្ជូនអីវ៉ាន់ជាលាយលក្ខណ៍អក្សរក្នុងគោលបំណងដើម្បីទទួលបានសំណងចំពោះការបាត់បង់ណាមួយ ដែលកើតមានឡើងដោយសារការមិនបំពេញតាមកិច្ចសន្យា និងការខូចខាតលើការដឹកជញ្ជូនអីវ៉ាន់។
ការផ្លាស់ទីលំនៅ
- ការទូទាត់ប្រាក់កក់កិច្ចសន្យា និងការគិតថ្លៃដឹកជញ្ជូន
· ករណីការចេញកិច្ចសន្យាជាលាយលក្ខណ៍អក្សរនោះ អ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ អាចគិតថ្លៃប្រាក់កក់តាមកិច្ចសន្យាដែលស្មើនឹង 10% នៃចំនួនទឹកប្រាក់សរុបនៃការគិតថ្លៃដឹកជញ្ជូនអីវ៉ាន់ (មាត្រា 6 នៃកិច្ចព្រមព្រៀងតាមស្តង់ដារនៃ ថ្លៃដឹកជញ្ជូនអីវ៉ាន់)។
· អតិថិជនមិនត្រូវបង់ថ្លៃសេវាកម្មបន្ថែម ដូចជាប្រាក់រង្វាន់ ជាដើម ដោយមិនគិតពីប្រភេទក្រៅពីការគិតថ្លៃដឹកជញ្ជូនអីវ៉ាន់ និងការគិតថ្លៃដឹកជញ្ជូនអីវ៉ាន់លើសកម្រិតឡើយ (មាត្រា 8 (3) នៃកិច្ចព្រមព្រៀងដឹកជញ្ជូនអីវ៉ាន់តាមស្តង់ដារ)។
ការលុបចោលកិច្ចសន្យាដឹកជញ្ជូនអីវ៉ាន់ និងសំណងលើការខូចខាត
- ការលុបចោលកិច្ចសន្យាដឹកជញ្ជូនអីវ៉ាន់
· ករណីអតិថិជនលុបចោលកិច្ចសន្យាដោយសារមូលហេតុនានាដែលអាចដាក់បន្ទុកចំណាយលើខ្លួនឯងនោះ គាត់ត្រូវចេញសងចំពោះការខូចខាតជូនអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅដែលពាក់ព័ន្ធ (មាត្រា 9 (1) នៃកិច្ចព្រមព្រៀងតាមស្តង់ដារនៃថ្លៃដឹកជញ្ជូនអីវ៉ាន់)។
· ករណីអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ លុបចោលកិច្ចសន្យាដោយមូលហេតុនានាដែលបង្កឡើងដោយខ្លួននោះ ត្រូវចេញសំណងដល់អតិថិជនដែលពាក់ព័ន្ធចំពោះការខូចខាតនានា។ ប្រសិនបើអតិថិជនបានបង់ប្រាក់កក់កិច្ចសន្យារួចហើយនោះ អ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ ត្រូវប្រគល់ប្រាក់កក់កិច្ចសន្យាបែបនេះ បន្ថែមទៅនឹងសំណងចំពោះការខូចខាតនានា (មាត្រា 9 (2) នៃកិច្ចព្រមព្រៀងដឹកជញ្ជូនអីវ៉ាន់តាមស្តង់ដារ)។
- ការទទួលខុសត្រូវរបស់អ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅចំពោះការខូចខាតនានា
· លុះត្រាតែអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ អាចបញ្ជាក់ថាអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅបែបនេះ និយោជិតរបស់ខ្លួន និងបុគ្គលិកផ្សេងទៀតដែលជួលឱ្យបម្រើការងារដឹកជញ្ជូនអីវ៉ាន់ មិនត្រូវធ្វេសប្រហែសចំពោះការវេចខ្ចប់អីវ៉ាន់ ការដឹកជញ្ជូន ការរក្សាទុកឬការស្តុកទុក ការរៀបចំជាដើម ទើបត្រូវសន្មតថាមានការទទួលខុសត្រូវសំណងលើការខូចខាតចំពោះអតិថិជនដែលពាក់ព័ន្ធ (មាត្រា 14 (1) និង (2) នៃកិច្ចព្រមព្រៀងដឹកជញ្ជូនអីវ៉ាន់តាមស្តង់ដារ)។
· ករណីមានការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការប្រគល់អីវ៉ាន់យឺតយ៉ាវ ដែលបណ្តាលមកពីការធ្វេសប្រហែសដោយចេតនា ឬការធ្វេសប្រហែសដែលខ្ជីខ្ជារ ដែលបង្កឡើងដោយអ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅ ឬនិយោជិតរបស់ខ្លួន ជាដើម ឬអតិថិជនបញ្ជាក់ពីចំនួនការខូចខាតពិតប្រាកដ ដែលបណ្តាលមកពីការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការប្រគល់អីវ៉ាន់យឺតយ៉ាវនោះ អ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅត្រូវចេញសំណងចំពោះការខូចខាតនានាដល់អតិថិជននៅក្នុងរយៈពេលកំណត់នៃការខូចខាតធម្មតា (មាត្រា 393 នៃច្បាប់រដ្ឋប្បវេណី និងមាត្រា 14 (3) នៃកិច្ចព្រមព្រៀងដឹកជញ្ជូនអីវ៉ាន់តាមស្តង់ដារ)។
- ការសម្រុះសម្រួលជម្លោះចំពោះការទទួលខុសត្រូវរបស់អ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅចំពោះការខូចខាតនានា
· អតិថិជនអាចសាកសួរទីភ្នាក់ងារអតិថិជននៅកូរ៉េ (www.kca.go.kr), អង្គភាពរបស់អ្នកប្រើប្រាស់ ជាដើម សម្រាប់ការសម្រុះសម្រួលជម្លោះដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់អ្នកប្រតិបត្តិបម្រើការងារផ្លាស់ទីលំនៅដឹកជញ្ជូនអីវ៉ាន់តាមរថយន្តដឹកទំនិញចំពោះការខូចខាតដែលបណ្តាលមកពីការបាត់បង់ ការបំផ្លាញ ឬការប្រគល់ជូនការដឹកជញ្ជូនអីវ៉ាន់យឺតយ៉ាវ (មាត្រា 7 នៃច្បាប់ស្តីពីកិច្ចការជំនួញដឹកជញ្ជូនអីវ៉ាន់តាមរថយន្តដឹកទំនិញ)។
※ សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចសន្យាដឹកជញ្ជូនអីវ៉ាន់ដែលមានថ្លៃដឹកជញ្ជូន សូមចូលទៅគេហទំព័រសមាគមអ្នកដឹកជញ្ជូនអីវ៉ាន់បន្តដែលមានថ្លៃដឹកជញ្ជូននៅកូរ៉េ (www.kffa.or.kr) ។