CAMBODIA

កិច្ចសន្យាជួលផ្ទះ
ការពិនិត្យមើលភាគីនានាចំពោះកិច្ចសន្យា
ការពិនិត្យមើលភាគីនានាចំពោះកិច្ចសន្យា
- ភាគីនានាចំពោះកិច្ចសន្យាជួល គឺជាម្ចាស់ផ្ទះជួល ​និងអ្នកជួលផ្ទះ។ ជាទូទៅម្ចាស់ផ្ទះជួលគឺជាម្ចាស់កម្មសិទ្ធិផ្ទះមានកិច្ចសន្យាជួល ប៉ុន្តែបុគ្គលដែលមានសិទ្ធិអនុញ្ញាតឱ្យមានការចំណាយលើផ្ទះ ឬមានសិទ្ធិស្របច្បាប់ចំពោះកិច្ចសន្យាជួលផ្ទះ អាចជាម្ចាស់ផ្ទះជួល (សេចក្តីសម្រេចរបស់តុលាការកំពូល ចុះថ្ងៃទី 23 ខែមេសា ឆ្នាំ 1999, សំណុំរឿងលេខ No. 98Da 49753)។
- ករណីបុគ្គលម្នាក់សម្រេចលើកិច្ចសន្យាជាមួយម្ចាស់ផ្ទះ ត់ត្រូវពិនិត្យមើលថាតើព័ត៌មានដែលបានសរសេរនៅក្នុងលិខិតបញ្ជាក់នៃការចុះបញ្ជីលំនៅដ្ឋានរបស់ម្ចាស់កម្មសិទ្ធិ គឺស្របតាមព័ត៌មានផ្ទាល់ខ្លួនអំពីម្ចាស់កម្មសិទ្ធិដែលបានចុះបញ្ជីឬអត់។ ករណីបុគ្គលម្នាក់សម្រេចលើកិច្ចសន្យាជាមួយភ្នាក់ងាររបស់ម្ចាស់ផ្ទះ គាត់ត្រូវពិនិត្យមើលលិខិតផ្ទេរសិទ្ធិ និងលិខិតបញ្ជាក់បោះត្រាផ្ទាល់ខ្លួន។