ក្រុមគ្រួសារពហុវប្បធម៌ដែលអនុវត្តដោយការឧបត្ថម្ភគាំទ្រដោយច្បាប់ស្តីពីក្រុមគ្រួសារពហុវប្បធម៌
- ពាក្យ "គ្រួសារពហុវប្បធម៍" មានន័យថាក្រុមគ្រួសារណាមួយក្នុងចំណោមក្រុមគ្រួសារដូចខាងក្រោម (កថាខណ្ឌរង 1 មាត្រា 2 នៃច្បាប់ស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌)៖
1. គ្រួសារដែលមានជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍ដែលមានចែងក្នុងកថាខណ្ឌរង 3 មាត្រា 2 នៃគោលការណ៍ច្បាប់ស្តីពីការចាត់ទុកជនបរទេសដែលរស់នៅសាធារណរដ្ឋកូរ៉េ និងបុគ្គលដែលបានទទួល សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ចាប់តាំងពីពេលមានកំណើតដែលស្របមាត្រា 2 ដល់ 4 នៃច្បាប់សញ្ជាតិ;
2. គ្រួសារដែលមានបុគ្គលបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ដែលស្របតាមមាត្រា 3 និង 4 នៃច្បាប់សញ្ជាតិ និងបុគ្គលដែលបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ចាប់តាំងពីពេលមានកំណើតដែលស្របតាមមាត្រា 2 ដល់ 4 នៃច្បាប់ដែលបានថ្លែងរួចមកហើយ;
- លើសពីនេះបទបញ្ញត្តិស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌ ត្រូវអនុវត្តចំពោះសមាជិកក្រុមគ្រួសារ ពហុវប្បធម៌ ដែលចិញ្ចឹមកូនដែលកើតនៅក្នុងចំណងអាពាហ៍ពិពាហ៍ជាក់ស្ដែងរវាងជនបរទេស និងពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ (មាត្រា 14 នៃច្បាប់ស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌)។
- ទោះបីជាក្រុមគ្រួសារពហុវប្បធម៌បានបែកបាក់គ្នាដោយសារតែការលែងលះប្តីប្រពន្ធ ឬមូលហេតុផ្សេងទៀត ក៏ដោយ ក៏ច្បាប់ស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌ នៅតែត្រូវបានអនុវត្តចំពោះកុមារៗដែលធ្លាប់ ជាសមាជិកគ្រួសារពីមុនផងដែរ (មាត្រា 14-2 នៃច្បាប់ស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌)។
※ សូមចូលមើលគេហទំព័រ (
https://m.easylaw.go.kr/MOM) និងចូលទៅក្រុមគ្រួសារពហុវប្បធម៌ សម្រាប់ព័ត៌មានបន្ថែមអំពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌។