CAMBODIA

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
ការទទួលមរតកទ្រព្យសម្បត្តិរបស់ប្តីឬប្រពន្ធដែលបានស្លាប់ ក្នុងករណីច្បាប់រដ្ឋប្បវេណីនៃសាធារណរដ្ឋកូរ៉េ គឺជាច្បាប់ដែលអាចអនុវត្តបាន
ចំពោះការទទួលមរតក បុគ្គលក្លាយជាអ្នកទទួលមរតកតាមរបៀបដូចខាងក្រោម ហើយជានិច្ចកាល ប្ដីឬប្រពន្ធ ត្រូវជាអ្នកទទួលមរតក (មាត្រា 1000 (1) នៃច្បាប់រដ្ឋប្បវេណី)។
1. កូនចៅជំនាន់ក្រោយដែលជាប់ខ្សែស្រឡាយអ្នកស្នងមរតក (សំដៅចំពោះកូនចៅជំនាន់ក្រោយដែលជាប់ខ្សែ ស្រឡាយទទួលមរតកផ្ទាល់ កូនប្រុស កូនស្រី ចៅៗ ចៅទួត ជាដើម)។
2. មនុស្សចាស់ជំនាន់មុនដែលជាប់ខ្សែស្រឡាយអ្នកស្នងមរតក (សំដៅចំពោះមនុស្សចាស់ជំនាន់មុនដែល ជាប់ខ្សែស្រឡាយទទួលមរតកផ្ទាល់ ឪពុកម្តាយ ជីដូនជីតា ជាដើម)។
3. បងប្អូនប្រុស និងបងប្អូនស្រីអ្នកស្នងមរតក;
4. សាច់ញាតិដូចជាបងប្អូនជីដូនមួយ ក្មួយស្រី ក្មួយប្រុស មីង ពូ បងប្អូនបង្កើត ជាដើម​ នៅក្នុងលំដាប់ អ្នកស្នងមរតកកម្រិតទីបួន។
របៀបនៃការទទួលមរតករបស់ប្តីឬប្រពន្ធ
- ប្តីឬប្រពន្ធដែលមានជីវិតរស់នៅជាអ្នកស្នងមរតក ជានិច្ចកាលជាអ្នកទទួលមរតក។ ប្រសិនបើអ្នកស្នងមរតក មានកូនចៅជំនាន់ក្រោយដែលជាប់ខ្សែស្រឡាយ និងមនុស្សចាស់ជំនាន់មុនដែលជាប់ខ្សែស្រឡាយនោះ ប្តីប្រពន្ធជាអ្នកទទួលមរតករួមគ្នា តាមរបៀបដែលអ្នកទទួលមរតកដែលបានរៀបរាប់រួចមកហើយ។ ប្រសិនបើគ្មានអ្នកទទួលមរតកទេ ប្តីឬប្រពន្ធជាអ្នកទទួលមរតកតែម្នាក់ឯង (មាត្រា 1003 (1) នៃច្បាប់រដ្ឋប្បវេណី)។
ការបែងចែកមរតកដែលកំណត់ដោយច្បាប់
- ការបែងចែមរតកដែលទទួលបានដោយប្ដីប្រពន្ធដែលមានជីវិតរស់នៅជាអ្នកស្នងមរតក ត្រូវកើនឡើង 50 ភាគរយលើចំណែកទទួលមរតកនៃកូនចៅជំនាន់ក្រោយដែលជាប់ខ្សែស្រឡាយរបស់អ្នកស្នងមរតក នៅពេលប្ដីប្រពន្ធទទួលបានមរតករួមគ្នាកូនចៅជំនាន់ក្រោយ ឬ 50 ភាគរយលើចំណែកទទួលមរតកនៃមនុស្សចាស់ជំនាន់មុនដែលជាប់ខ្សែស្រឡាយនៃអ្នកស្នងមរតក នៅពេលប្ដីប្រពន្ធទទួលបានមរតករួមគ្នាជាមួយមនុស្សចាស់ ជំនាន់មុនដែលជាប់ខ្សែស្រឡាយបែបបនេះ (មាត្រា 1009 (2) នៃច្បាប់រដ្ឋប្បវេណី)។