ការឧបត្ថម្ភធនឬជំនួយជាប្រាក់ថែទាំកុមារសម្រាប់ក្រុមគ្រួសារពហុវប្បធម៌
ភាពមានសិទ្ធិស្របច្បាប់
- ការឧបត្ថម្ភធនថែទាំកូនសម្រាប់ក្រុមគ្រួសារពហុវប្បធម៌ត្រូវបានផ្តល់ជូនដល់កូនៗនៃក្រុមគ្រួសារពហុវប្បធម៌ ដែលមានចែងនៅក្នុងកថាខណ្ឌរង 1 មាត្រា2 នៃច្បាប់ស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌ ដែលជាកូនរៀន ថ្នាក់មត្តេយ្យអាយុក្រោមប្រាំមួយឆ្នាំ(ក្រសួងសុខាភិបាល និងសុខុមាលភាព) នៃសេវាកម្មថែទាំកុមារឆ្នាំ 2023)។
- កូនដែលមិនកើតមកពីជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍ (រួមមានអ្នកទាំងនោះដែលបានទទួល សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ តាមរយៈការទទួលស្គាល់ ឬការអនុញ្ញាតឱ្យចូលសញ្ជាតិ) នៃក្រុមគ្រួសារ ពហុវប្បធម៌ ដែលមានកំណត់ក្នុងកថាខណ្ឌរង 1 មាត្រា 2 នៃច្បាប់ស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌ និងបុគ្គលដែលបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ តាមមាត្រា 2 ដល់ 4 នៃច្បាប់សញ្ជាតិ ប៉ុន្តែក្នុងចំណោម ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍នៃក្រុមគ្រួសារពហុវប្បធម៌ និងអតីតប្តីឬប្រពន្ធរបស់គាត់ ត្រូវមានសិទ្ធិទទួលបានការឧបត្ថម្ភថែទាំកូន ប្រសិនបើកូនរស់នៅជាមួយក្រុមគ្រួសារពហុវប្បធម៌ក្នុងនាមជា សមាជិកក្រុមគ្រួសារ។ កូនត្រូវមានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ដើម្បីមានសិទ្ធិទទួលបានការឧបត្ថម្ភថែទាំកូន។
- នៅពេលកូនមានសិទិ្ធចូលសាលារៀន (កើតនៅចន្លោះថ្ងៃទី1 ខែមករា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016) ពន្យារពេលចូលសាលារៀននោះ គាត់អាចទទួលបានការឧបត្ថម្ភថែទាំកូនសម្រាប់កូនរៀនថ្នាក់មត្តេយ្យដែលមានអាយុក្រោមប្រាំមួយឆ្នាំ។ក្នុងករណីមានការពន្យារពេលចូលសាលារៀននោះ ការឧបត្ថម្ភ ថែទាំកូនសម្រាប់កូនរៀនថ្នាក់មត្តេយ្យដែលមានអាយុក្រោមប្រាំមួយឆ្នាំត្រូវផ្តល់ជូនបានតែមួយដងប៉ុណ្ណោះ ក្នុងករណីនេះ ការឧបត្ថម្ភវគ្គបណ្តុះបណ្តាលនូរីគឺមិនអាចលើសពី3ឆ្នាំបានឡើយ។
លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស
- ការឧបត្ថម្ភថែទាំកូន ត្រូវផ្តល់ជូនដោយមិនគិតពីកម្រិតប្រាក់ចំណូលរបស់អាណាព្យាបាលឡើយ។
- កូនដែលកើតមកពីជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍ (រួមមានអ្នកទាំងនោះដែលបានទទួល សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ តាមរយៈការទទួលស្គាល់ឬការអនុញ្ញាតឱ្យចូលសញ្ជាតិ) នៃក្រុមគ្រួសារពហុវប្បធម៌ ដែលមានកំណត់ក្នុងកថាខណ្ឌរង 1 មាត្រា 2 នៃច្បាប់ស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌ និងបុគ្គលដែលបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ តាមមាត្រា 2 ដល់ 4 នៃច្បាប់សញ្ជាតិ ត្រូវមាន សិទ្ធិទទួលបានការឧបត្ថម្ភថែទាំកូនដោយមិនគិតថាតើកូននេះរស់នៅជាមួយក្រុមគ្រួសារពហុវប្បធម៌ឡើយ។
- ទោះជាយ៉ាងណាក៏ដោយ ក៏កូនមិនត្រូវមានសិទ្ធិទទួលបានការឧបត្ថម្ភថែទាំក្រុមគ្រួសារពហុវប្បធម៌ឡើយ ប្រសិនបើជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍ស្ថិតក្នុងករណីណាមួយដូចខាងក្រោម៖
· ក្នុងករណីជនអន្តោប្រវេសន៍ជាបុរសតាមរយៈការរៀបអាពាហ៍ពិពាហ៍ដែលបានកើតនៅខណៈពេលមនុស្សចាស់ជំនាន់មុនដែលជាប់ខ្សែស្រឡាយរបស់ខ្លួន បានស្នាក់នៅបរទេសដោយគ្មានគោលបំណងរស់នៅក្នុងប្រទេសដែលជាប់ពាក់ព័ន្ធជាអចិន្ត្រៃយ៍ ហើយក្លាយជាបុគ្គលដែលមានសញ្ជាតិច្រើន តាមរយៈការទទួលបានសញ្ជាតិបរទេស បានក្លាយជាជនបរទេស ដោយមានការលះបង់ចោលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ដោយមានគោលបំណងគេចវេះពីការចូលបម្រើសេវាកម្មយោធា;
· ករណីពលរដ្ឋជាបុរសនៃសាធារណរដ្ឋកូរ៉េ បានក្លាយជាជនបរទេសតាមរយៈការទទួលបានសញ្ជាតិបរទេស ហើយមានការបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ដោយមានគោលបំណងគេចវេះពីការចូលបម្រើសេវាកម្មយោធា;
· ជនជាតិកូរ៉េណាដែលមានសញ្ជាតិបរទេស ដែលមានចែងក្នុងកថាខណ្ឌរង 2 មាត្រា 2 នៃច្បាប់អន្តោប្រវេសន៍ និងឋានៈស្របច្បាប់នៃជនជាតិកូរ៉េនៅបរទេស ដែលបានរស់នៅបរទេសតិចជាង 15 ឆ្នាំ។
- កូនដែលមិនកើតមកពីជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍ (រួមមានអ្នកទាំងនោះដែលបាន ទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ តាមរយៈការទទួលស្គាល់ ឬការអនុញ្ញាតឱ្យចូលសញ្ជាតិ) នៃក្រុមគ្រួសារ ពហុវប្បធម៌ ដែលមានកំណត់ក្នុងកថាខណ្ឌរង 1 មាត្រា 2 នៃច្បាប់ស្តីពីការឧបត្ថម្ភក្រុមគ្រួសារពហុវប្បធម៌ និងបុគ្គលដែលបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ តាមមាត្រា 2 ដល់ 4 នៃច្បាប់សញ្ជាតិ ប៉ុន្តែក្នុងចំណោម ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍នៃក្រុមគ្រួសារពហុវប្បធម៌ និងអតីតប្តីឬប្រពន្ធរបស់គាត់ ត្រូវមានសិទ្ធិទទួលបានការឧបត្ថម្ភថែទាំកូន ប្រសិនបើកូនរស់នៅជាមួយក្រុមគ្រួសារពហុវប្បធម៌ក្នុងនាមជា សមាជិកក្រុមគ្រួសារ។ កូនត្រូវមានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ដើម្បីមានសិទ្ធិទទួលបានការឧបត្ថម្ភថែទាំកូន។
ឯកសារត្រូវដាក់ជូន
- នៅពេលវាយតម្លៃលើភាពមានសិទ្ធិស្របច្បាប់នៃអ្នកដាក់ពាក្យសុំនោះ សាច់ញាតិក្រុមគ្រួសាររបស់ពួកគេជាដើម ត្រូវបានត្រួតពិនិត្យមើលតាមរយៈប្រព័ន្ធព័ត៌មានសន្ដិសុខសង្គម Haengbok-e eum (ការស្រាវជ្រាវ ក្រុមគ្រួសា និងបញ្ជីសាច់ញាតិក្រុមគ្រួសារ)។ ប្រសិនបើព័ត៌មានបែបនេះ មិនអាចត្រួតពិនិត្យមើលតាម aengbok-e eum បានទេ អ្នកដាក់ពាក្យសុំត្រូវដាក់ជូនឯកសារបញ្ជាក់ដោយផ្ទាល់។
- ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍ដែលមានបំណងដាក់ពាក្យសុំប្រាក់ឧបត្ថម្ភថែទាំកូន ត្រូវដាក់ ជូនលិខិតបញ្ជាក់ទំនាក់ទំនងអាពាហ៍ពិពាហ៍ និងលិខិតបញ្ជាក់ការចុះបញ្ជីឈ្មោះជនបរទេស។
※ ប័ណ្ណរាយការណ៍អំពីទីកន្លែងស្នាក់នៅរបស់ជនជាតិកូរ៉េដែលមានសញ្ជាតិបរទេស ឬឯកសារនានា ដូចជាលិខិតបញ្ជាក់ការងារជាដើម ដែលបញ្ជាក់ថាអ្នកដាក់ពាក្យសុំ ត្រូវបានលើកលែងពីការចុះបញ្ជីឈ្មោះ ជនបរទេសតាមមាត្រា 31 (1) នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍ អាចជំនួសដោយលិខិតបញ្ជាក់ការចុះបញ្ជី ឈ្មោះជនបរទេស។
- ក្នុងចំណោមជនអន្តោប្រវេស៍តាមរយៈការរៀបអាពាហ៍ពិពាហ៍នោះ ជនជាតិកូរ៉េណាដែលមានសញ្ជាតិបរទេស (អ្នកទាំងនោះដែលបានដាក់ជូនប័ណ្ណរាយការណ៍អំពីទីកន្លែងស្នាក់នៅ និងជនបរទេសដែលបានចុះបញ្ជីឈ្មោះ មួយចំនួន) ដែលមានកំណត់នៅក្នុងកថាខណ្ឌរង 2 មាត្រា 2 នៃច្បាប់អន្តោប្រវេសន៍ និងឋានៈស្របច្បាប់នៃ ជនជាតិកូរ៉េនៅបរទេស ត្រូវបញ្ជាក់ថាខ្លួនបានស្នាក់នៅបរទេសយ៉ាងតិច 15 ឆ្នាំ ដោយមានដាក់ជូនលិខិតបញ្ជាក់ អំពីការចូល និងការចាកចេញពីប្រទេសកូរ៉េ។