ការទទួលបានប័ណ្ណបើកបរយានយន្តនៃសាធារណរដ្ឋកូរ៉េ
នីតិវិធីនៃការធ្វើតេស្តទទួលប័ណ្ណបើកបរយានយន្ត
- ការធ្វើតេស្តទទួលប័ណ្ណបើកបរយានយន្ត ត្រូវបានបែងចែកយ៉ាងច្រើន ដូចជាការធ្វើតេស្តសម្បទា ការធ្វើតេស្តសរសេរ ការធ្វើតេស្តវគ្គសិក្សាបើកបរ និងការប្រឡងបើកបរយានយន្តលើផ្លូវ។ បុគ្គលម្នាក់ត្រូវធ្វើតេស្តទាំងអស់បែបនេះ ដើម្បីទទួលបានប័ណ្ណបើកបរយានយន្ត (មាត្រា 83 នៃច្បាប់ចរាចរណ៍ផ្លូវគោក)។
ការលើកលែងពីការធ្វើតេស្តទទួលប័ណ្ណបើកបរយានយន្ត
- បុគ្គលទាំងឡាយដែលកំណត់ឱ្យមានការលើកលែងពីការធ្វើតេស្តទទួលប័ណ្ណបើកបរយានយន្ត
· · ក្នុងចំណោមអ្នកដែលមានប័ណ្ណបើកបរបរទេស ① អ្នកដែលបំពេញការចុះបញ្ជីនិវាសដ្ឋាន ឬទីលំនៅក្នុងសារធារណរដ្ឋកូរ៉េ ② បានចុះបញ្ជីឈ្មោះជាជនបរទេសឬបានលើកលែងពីការចុះបញ្ជីឈ្មោះជាជនបរទេសឬ ③ ទទួលស្គាល់ជនភៀសខ្លួន ④ រាយការណ៍ពីនិវាសដ្ឋានឬទីលំនៅរបស់ខ្លួននៅក្នុងសាធារណរដ្ឋកូរ៉េ ជាជនជាតិកូរ៉េនៅក្រៅប្រទេស ត្រូវបាន លើកលែងពីផ្នែកនៃការធ្វើតេស្តទទួលប័ណ្ណបើកបរ យានយន្ត (កថាខណ្ឌរង 3 មាត្រា 84 (1) នៃច្បាប់ចរាចរណ៍ផ្លូវគោក។
- វិសាលភាពនៃការលើកលែងបុគ្គលទាំងឡាយ ដែលមានប័ណ្ណបើកបរបរទេសពីការធ្វើតេស្តទទួលប័ណ្ណបើកបរយានយន្ត
· ក្នុងករណីដែលជនបរទេសដែលមានប័ណ្ណបើកបរបរទេស មានបំណងទទួលបានប័ណ្ណបើកបរយានយន្តនៃសាធារណរដ្ឋកូរ៉េនោះគាត់អាចត្រូវបានលើកលែងពីផ្នែកនៃការធ្វើតេស្តទទួលប័ណ្ណបើកបរយានយន្តនិងវិសាលភាពនៃការលើកលែងមានខុសៗគ្នាអាស្រ័យលើថាតើប្រទេសដែលចេញប័ណ្ណបើកបរបរទេសនោះរាប់បញ្ចូលក្នុងប្រទេសនានាដែលទទួលស្គាល់ប័ណ្ណបើកបរកូរ៉េឬអត់។ (អត្ថបទសំខាន់នៃមាត្រា 84 (2) នៃ 「ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក」 មាត្រា 52 (1) និងភ្ជាប់ជាមួយតារាងទី 3 នៃ 「ក្រឹត្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក」)
※ តើប្រទេសណាខ្លះ ដែលទទួលស្គាល់ប័ណ្ណបើកបរកូរ៉េ?
ប្រទេសនានាដែលទទួលស្គាល់ការលើកលែងប័ណ្ណបើកបរកូរ៉េចំពោះអ្នកទាំងនោះ ដែលផ្តល់ឲ្យប័ណ្ណបើកបរ យានយន្តនៃសាធារណរដ្ឋកូរ៉េដែលទទួលបានពីការធ្វើតេស្តប័ណ្ណបើកបរយានយន្ត(សូមមើលអត្ថបទនៃ មាត្រា 84 (2) នៃ「ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក」)។
※ សូមចូលមើលគេហទំព័រ និងចូលទៅ "ប័ណ្ណបើកបរ" តាមរយៈ <ការរៀបចំប័ណ្ណបើកបរ អ្វីដែលត្រូវធ្វើដើម្បីបើកបរយានយន្តនៅបរទេស> ដូច្នេះត្រូវមានការ ត្រួតពិនិត្យមើលប្រទេសនានាដែលទទួលស្គាល់ ប័ណ្ណបើកបរកូរ៉េ។
※ ប័ណ្ណបើកបរបរទេសដែលផ្តល់ឲ្យដោយអ្នកទាំងនោះ ដែលមានឋានៈស្នាក់នៅបណ្តោះអាសន្នសម្រាប់ គោលបំណងការទូត (A-1), កិច្ចការផ្លូវការ (A-2), កតិកាសញ្ញាឬកិច្ចព្រមព្រៀង (A-3), ការផ្ទេរបុគ្គលិកក្នុងក្រុមហ៊ុន (D-7) ), ការវិនិយោគសាជីវកម្ម (D-8), ពាណិជ្ជកម្ម/ការគ្រប់គ្រង (D-9), សាស្រ្តាចារ្យឬគ្រូបង្រៀន (E-1), ការស្រាវជ្រាវ (E-3), ការផ្ទេរបច្ចេកវិទ្យា (E-4), ជនបរទេសដែលមាន សមត្ថភាពពិសេស (E-7) ឬជនជាតិកូរ៉េនៅបរទេស (F-4) ដូចមានប្រកាសក្នុងតារាងភ្ជាប់ 1 នៃ សេចក្តីសម្រេចអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍, ប្តីឬប្រពន្ធនិងកូនពួកគេដែលមិនទាន់រៀបការដែលមានអាយុ 19 ឆ្នាំ ឬតិចជាងនេះ ត្រូវបានចាត់ទុកថា បានចេញដោយអាជ្ញាធរនៃប្រទេសនានា ដែលទទួលស្គាល់ប័ណ្ណបើកបរកូរ៉េ (មាត្រា 84 (2) និង នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រា 52 (2) នៃសេចក្តីសម្រេចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក) ។
ការចេញប័ណ្ណបើកបរយានយន្ត
- បុគ្គលដែលបានធ្វើតេស្តទទួលប័ណ្ណបើកបរយានយន្តនោះ ត្រូវបានគេចេញនិងទទួលបានប័ណ្ណបើកបរយានយន្ត ពីប្រធានស្ថានីយប៉ូលីស ឬអាជ្ញាធរចរាចរណ៍ផ្លូវគោកដែលបានធ្វើតេស្តទទួលប័ណ្ណបើកបរ ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីថ្ងៃដែលគាត់បានធ្វើតេស្ត។ គាត់មិនអាចបើកបរយានយន្តបានទេ មុនពេលទទួលបានប័ណ្ណបើកបរ (មាត្រា 77 (1) នៃបទបញ្ជាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក)។
- អ្នកដែលកាន់ប័ណ្ណបើកបរបរទេសត្រូវបានលើកលែងពីការប្រឡងប័ណ្ណបើកបរខ្លះហើយ ក្នុងករណីបុគ្គលដែលមានប័ណ្ណបើកបរបរទេស ទទួលបានប័ណ្ណបើកបរនៃសាធារណរដ្ឋកូរ៉េនោះ ប័ណ្ណបើកបរបរទេសរបស់គាត់ ត្រូវបានដកយកដោយអាជ្ញាធរចរាចរណ៍ផ្លូវគោក (មាត្រា 84 (3) នៃ「ច្បាប់ចរាចរណ៍ផ្លូវគោក」)។
ប័ណ្ណបើកបរអន្តរជាតិ
ការបើកបរយានយន្តដោយប្រើប័ណ្ណបើកបរអន្តរជាតិ ឬប័ណ្ណបើកបរដែលបានទទួលស្គាល់ទៅវិញទៅមក
- បុគ្គលណាដែលទទួលបានប័ណ្ណបើកបរអន្តរជាតិ ឬប័ណ្ណបើកបរដែលបានទទួលស្គាល់ទៅវិញទៅមក អាចបើកបរយានយន្តដោយប្រើប្រាស់ប័ណ្ណបើកបរអន្តរជាតិ ឬប័ណ្ណបើកបរដែលបានទទួលស្គាល់ទៅវិញទៅមកបែបនេះបានតែក្នុងរយៈពេល 1 ឆ្នាំប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃដែលបុគ្គលនោះចូលក្នុងសាធារណរដ្ឋកូរ៉េ ដោយមិនចាំបាច់ទទួលបានប័ណ្ណបើកបរនៃសាធារណរដ្ឋកូរ៉េឡើយ។ ក្នុងករណីបែបនេះ ប្រភេទយានយន្ត ដែលបុគ្គលម្នាក់អាចបើកបរ ត្រូវបានកំណត់ចំពោះប្រភេទរថយន្តដែលរាប់បញ្ចូលក្នុងប័ណ្ណបើកបរអន្តរជាតិ ឬប័ណ្ណបើកបរដែលបានទទួលស្គាល់ទៅវិញទៅមក (មាត្រា 96 (1) នៃច្បាប់ចរាចរណ៍ផ្លូវគោក)។
ការដាក់ពាក្យសុំចេញប័ណ្ណបើកបរអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ
-បុគ្គល (មិនរាប់បញ្ចូលអ្នកដែលទទួលបានប័ណ្ណបើកបរជិះកង់ម៉ូតូ និងអនុវត្តប័ណ្ណបើកបរ)ដែលទទួលបានប័ណ្ណបើកបរនៃសាធារណៈរដ្ឋកូរ៉េ ហើយមានបំណងទទួលបានប័ណ្ណបើកបរ អន្ដរជាតិនោះ ត្រូវតែដាក់ពាក្យស្នើសុំប័ណ្ណបើកបរអន្តរជាតិជាមួយ ភ្ជាប់រូបថត1សន្លឹក (ទម្រង់បែបបទភ្ជាប់លេខ 59 នៃ 「វិធានធរមាននៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក」) ទៅស្នងការនៃទីភ្នាក់ងារប៉ូលីសក្រុង/ខេត្ត ឬអាជ្ញាធរចរាចរណ៍ផ្លូវគោកដើម្បីទទួលបានប័ណ្ណបើកបរអន្តរជាតិពី ស្នងការនៃទីភ្នាក់ងារប៉ូលីសក្រុង/ខេត្ត ឬអាជ្ញាធរចរាចរណ៍ផ្លូវគោក (មាត្រាទី 98 (1,3) នៃ “វិធានធរមាននៃច្បាប់ចរាចរណ៍ផ្លូវគោក”)។
ប្រសិទ្ធភាពនៃប័ណ្ណបើកបរអន្ដរជាតិ
- រយៈពេលដែលត្រូវចេញ ប្រសិទ្ធភាពនៃប័ណ្ណបើកបរអន្តរជាតិ ត្រូវមានរយៈពេល 1 ឆ្នាំដោយគិតចាប់ពីកាលបរិច្ឆេទដែលចេញប័ណ្ណបើកបរអន្តរជាតិ (មាត្រា 98 (2) នៃច្បាប់ចរាចរណ៍ផ្លូវគោក)។
- ប័ណ្ណបើកបរអន្ដរជាតិ ត្រូវបញ្ឈប់ឱ្យមានប្រសិទ្ធភាព នៅពេលប្រសិទ្ធភាពនៃប័ណ្ណបើកបរនៃសាធារណរដ្ឋកូរ៉េ ចំពោះបុគ្គលពាក់ព័ន្ធ ដែលត្រូវចេញប័ណ្ណបើកបរអន្ដរជាតិជូនអ្នកដែលបាត់បង់ ឬដកហូតប័ណ្ណបើកបរ។ លើសពីនេះប្រសិទ្ធភាពនៃប័ណ្ណបើកបរអន្តរជាតិ ត្រូវបានបញ្ឈប់បណ្តោះអាសន្ននៅអំឡុងពេលការផ្អាក ប្រសិទ្ធភាពនៃប័ណ្ណបើកបរនៃសាធារណរដ្ឋកូរ៉េរបស់បុគ្គលពាក់ព័ន្ធ ដែលត្រូវចេញប័ណ្ណបើកបរអន្ដរជាតិជូនអ្នកដែលត្រូវបញ្ឈប់បណ្តោះអាសន្ន (មាត្រា 98 (3) និង (4) នៃច្បាប់ចរាចរណ៍ផ្លូវគោក)។