ការធានារ៉ាប់រងសំណងគ្រោះថ្នាក់ឧស្សាហកម្ម
ការទិញសេវាកម្មធានារ៉ាប់រងសំណងគ្រោះថ្នាក់ឧស្សាហកម្ម
- ការដាក់ពាក្យសុំសម្រាប់ជនបរទេស
· ការធានារ៉ាប់រងសំណងគ្រោះថ្នាក់ឧស្សាហកម្ម ត្រូវអនុវត្តចំពោះជនបរទេសនានា ដែលមានការងារធ្វើនៅតាម ស្ថាប័នជំនួញ ឬកន្លែងធ្វើការនៅសាធារណរដ្ឋកូរ៉េ (លើកលែងតែស្ថាប័នជំនួញដែលកំណត់តាមការគិតពិចារណាលើកម្រិតហានិភ័យ ទំហំ ទីកន្លែងជាដើម)។
គ្រោះថ្នាក់បណ្តាលមកពីការងារ
- បុគ្គលិកដែលរងគ្រោះពីការរងរបួស ជំងឺ ពិការភាព ឬស្លាប់ដែលបណ្តាលមកពីការធ្វើការងារ ត្រូវទទួលបានសំណងតាមច្បាប់ធានារ៉ាប់រងសំណងគ្រោះថ្នាក់ឧស្សាហកម្ម(មាត្រា 5 កថាខណ្ឌរង 1 នៃច្បាប់ធានារ៉ាប់រងសំណងគ្រោះថ្នាក់ឧស្សាហកម្ម)។
- បើមានរបួស ជំងឺ ឬពិការភាពដែលកើតឡើង ឬស្លាប់ដោយមូលហេតុណាមួយដូចខាងក្រោម ត្រូវចាត់ទុកថាជាគ្រោះថ្នាក់ការងារ(មាត្រា37 កថាខណ្ឌ១ អត្ថបទដើម)។
1. គ្រោះថ្នាក់កំពុងធ្វើការ
A. គ្រោះថ្នាក់ណាមួយដែលកើតឡើងនៅពេលបុគ្គលិកបំពេញភារកិច្ចតាមកិច្ចសន្យាការងាររបស់ខ្លួន ឬគ្រោះថ្នាក់ផ្សេងទៀតដែលកើតឡើងដោយចៃដន្យ;
B. គ្រោះថ្នាក់ណាមួយដែលកើតឡើងនៅពេលបុគ្គលិកប្រើកន្លែងដែលផ្តល់ជូនដោយម្ចាស់អាជីវកម្មរបស់ខ្លួន ដោយសារតែភាពមិនប្រក្រតីណាមួយ ឬការគ្រប់គ្រងទីកន្លែងដែលមិនយកចិត្តទុកដាក់បែបនេះ ជាដើម;
C. គ្រោះថ្នាក់ណាមួយដែលកើតឡើងនៅពេលបុគ្គលិកធ្វើដំណើរទៅឬមកពីកន្លែងធ្វើការ ដោយ ប្រើមធ្យោបាយ ធ្វើដំណើរដែលផ្តល់ជូនដោយម្ចាស់អាជីវកម្មរបស់ខ្លួន ឬមធ្យោបាយធ្វើដំណើរ ស្រដៀងគ្នាផ្សេងទៀត ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងដោយម្ចាស់អាជីវកម្មរបស់ខ្លួន;
D. គ្រោះថ្នាក់ណាមួយដែលកើតឡើងនៅពេលបុគ្គលិកចូលរួមក្នុងព្រឹត្តការណ៍ដែលឧបត្ថម្ភគាំទ្រ ឬ ក្រោមការដឹកនាំដោយម្ចាស់អាជីវកម្មរបស់ខ្លួន ឬរៀបចំព្រឹត្តិការណ៍បែបនេះ;
E. គ្រោះថ្នាក់ណាមួយដែលកើតឡើងនៅអំឡុងពេលការឈប់សម្រាក ដោយសារតែទង្វើមួយដែលចាត់ទុកថា ស្ថិតនៅក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងដោយម្ចាស់អាជីវកម្មរបស់ខ្លួន;
F. គ្រោះថ្នាក់ណាមួយដែលកើតឡើង ដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន។
2. ជំងឺបណ្តាលមកពីការងារ
A. ជំងឺណាមួយដែលបណ្តាលមកពីការប្រើឬការប្រគល់ ឬដាក់ឱ្យត្រូវចំភ្នាក់ងារចម្លងរោគរាងកាយ សារធាតុគីមី ធូលី មេរោគបង្កជំងឺ ការងារដែលដាក់បន្ទុកលើរាងកាយរបស់គាត់ ឬភ្នាក់ងារចម្លងរោគ ផ្សេងទៀត ដែលបង្ក បញ្ហានានាដល់សុខភាពរបស់គាត់នៅពេលអនុវត្តការងាររបស់គាត់;
B. ជំងឺណាមួយដែលបង្កឱ្យរងរបួសបណ្តាលមកពីការងារ;
C. ជំងឺដែលកើតឡើងដោយសារស្ត្រេសផ្នែកស្មារតីនៅកន្លែងការងារ ឬ ដោយសារ ការំខាននៅក្នុងកន្លែងការងារ ការប្រើប្រាស់ពាក្យសំដីអសុរសរបស់អតិថិជនដែលអនុលោមតាម 「ច្បាប់ស្តីពីបទដ្ឋានការងារ」 មាត្រា76-2
D. គ្រោះថ្នាក់ណាមួយផ្សេងទៀត ដែលបណ្តាលមកពីការជាប់ទាក់ទងនឹងភារកិច្ចរបស់ខ្លួន។
3. គ្រោះថ្នាក់ពេលធ្វើដំណើរទៅនិងត្រឡប់ពីធ្វើការ
ក. គ្រោះថា្នក់ដែលកើតឡើងនៅពេលធ្វើដំណើរទៅនិងត្រឡប់ពីធ្វើការក្រោមការគ្រប់គ្រងរបស់និយោជកដូចជាការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលផ្តល់ដោយនិយោជកឬមធ្យោបាយធ្វើដំណើរដែលប្រហាក់ប្រហែលនោះជាដើម។
ខ. ក្រៅពីនេះគ្រោះថ្នាក់ដែលកើតឡើងនៅពេលទៅនិងត្រឡប់ពីធ្វើការតាមផ្លូវនិងវិធីធម្មតា
ប្រភេទ និងព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង
- អត្ថប្រយោជន៍នៃការធានារ៉ាប់រងសំណងគ្រោះថ្នាក់ឧស្សាហកម្មត្រូវបែងចែកជា 8 ប្រភេទ៖ ការធានារ៉ាប់រង ការថែទាំខាងវេជ្ជសាស្រ្ត ការបញ្ឈប់ការងារបណ្តោះអាសន្ន ពិការភាព ការថែទាំដោយគិលានុបដ្ឋាក អ្នកនៅរស់រានមានជីវិត ការរងរបួស និងប្រាក់សោធននិវត្តន៍ សំណងជំងឺ ការចំណាយលើបុណ្យសព និងការស្តារនីតិសម្បទា (មាត្រា 36 (1) នៃច្បាប់ធានារ៉ាប់រងសំណងគ្រោះថ្នាក់ឧស្សាហកម្ម)។
※ សូមចូលមើលគេហទំព័រក្រសួងការងារ និងកម្លាំងពលកម្ម (Ministry of Employment and Labor) (
http://www.moel.go.kr) សម្រាប់ព័ត៌មានបន្ថែមអំពីការធានារ៉ាប់រង សំណងគ្រោះថ្នាក់ឧស្សាហកម្ម។