CAMBODIA

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
តម្រូវការទាមទារសម្រាប់ការចូលសញ្ជាតិដែលមានការសម្របសម្រួល (កថាខណ្ឌរង 1 មាត្រា 5 និង 6 (2) នៃច្បាប់សញ្ជាតិ) ។
បុគ្គលដែលបានរៀបការជាមួយពលរដ្ឋនៃសាធារណៈ​រដ្ឋ​កូរ៉េ;
បុគ្គលដែលបានរស់នៅសាធារណៈ​រដ្ឋ​កូរ៉េ;
- រយៈពេលស្នាក់នៅបណ្តោះអាសន្ន
· អ្នកដាក់ពាក្យសុំត្រូវមានការស្នាក់អាស្រ័យនៅក្នុងសាធារណរដ្ឋកូរ៉េ ដែលមានរយៈពេលយ៉ាងតិច 2 ឆ្នាំជាប់ៗគ្នា ដោយបានរៀបការជាមួយពលរដ្ឋនៃសាធារណៈ​រដ្ឋ​កូរ៉េ។ ឬរយៈពេល 3 ឆ្នាំកន្លងផុតទៅ ចាប់តាំងពីគាត់បានរៀបការជាមួយពលរដ្ឋនៃសាធារណៈ​រដ្ឋ​កូរ៉េ ហើយមានការស្នាក់អាស្រ័យនៅក្នុង សាធារណរដ្ឋកូរ៉េ ដែលមានរយៈពេលយ៉ាងតិច 1 ឆ្នាំជាប់ៗគ្នា។
- ការគណនារយៈពេលស្នាក់នៅបណ្តោះអាសន្ន
· ថ្ងៃដែលអ្នកដាក់ពាក្យសុំបានបំពេញតាម ដំណើរការចុះបញ្ជីឈ្មោះជនបរទេសដោយស្របច្បាប់នោះ ត្រូវបានចាត់ទុកថាជាការចាប់ផ្តើមរយៈពេលស្នាក់នៅបណ្តោះអាសន្ន ចាប់តាំងពីនោះមកអ្នកដាក់ពាក្យសុំ ត្រូវស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលមានរយៈពេលយ៉ាងតិចពីរឆ្នាំជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាស្ថិតនៅក្រោមកថាខណ្ឌរងខាងក្រោមនេះ អ្នកដាក់ពាក្យសុំត្រូវបានចាត់ទុកថាបានស្នាក់នៅក្នុង សាធារណរដ្ឋកូរ៉េដែលមានរយៈពេលជាប់ៗគ្នា ដែលរួមមានរយៈពេលទាំងអស់ដែលគាត់បានស្នាក់នៅក្នុង ប្រទេសកូរ៉េ (មាត្រា 5 នៃបទបញ្ជាអនុវត្តច្បាប់សញ្ជាតិ)។
1. នៅពេលអ្នកដាក់ពាក្យសុំ បានទទួលលិខិតអនុញ្ញាតឱ្យចូលជាថ្មីទៅសាធារណរដ្ឋកូរ៉េមុនពេលផុត កំណត់រយៈពេលស្នាក់នៅដែលបានអនុញ្ញាតនោះ បានចាកចេញពីប្រទេសកូរ៉េ ហើយបានចូលជាថ្មី នៅក្នុងរយៈពេលដែលបានអនុញ្ញាត;
2. នៅពេលអ្នកដាក់ពាក្យសុំបានចាកចេញពីសាធារណរដ្ឋកូរ៉េជាបណ្តោះអាសន្ន ដោយសារតែគាត់មិន អាចបន្តរយៈពេលស្នាក់នៅរបស់គាត់ នៅអំឡុងពេលគាត់ស្នាក់នៅក្នុងប្រទេសកូរ៉េ ហើយបានចូលជាថ្មី ដោយមានទិដ្ឋាការចូលប្រទេសក្នុងរយៈពេល 1 ខែ;
3. នៅពេលរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ទទួលស្គាល់ថាការបន្ថែមរយៈពេលទាំងអស់ ដែលគាត់បាន ស្នាក់នៅក្នុង ប្រទេសកូរ៉េ គឺសមហេតុផលដោយសារតែមូលហេតុនានាដែលបានរៀបរាប់នៅក្នុង កថាខណ្ឌរង 1 និង 2 ឬមូលហេតុប្រហាក់ប្រហែលគ្នាផ្សេងទៀត។
- ករណីលើកលែងដែលទាក់ទងនឹងតម្រូវការទាមទារសម្រាប់រយៈពេលស្នាក់នៅបណ្តោះអាសន្ន
· ប្រសិនបើវាស្ថិតក្រោមកថាខណ្ឌរងណាមួយខាងក្រោមនេះ ហើយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ចាត់ទុកថាជាករណី ដែលសមហេតុផលនោះ អ្នកដាក់ពាក្យសុំដែលខកខានមិនបានបំពេញតាមតម្រូវការទាមទារសម្រាប់រយៈពេលស្នាក់នៅបណ្តោះអាសន្ន ដូចដែលបានរៀបរាប់ខាងលើនេះ អាចដាក់ពាក្យសុំលិខិតអនុញ្ញាតចូលសញ្ជាតិដែលមានការសម្របសម្រួល បន្ទាប់ពីគាត់បំពេញតាមតម្រូវការទាមទារចំពោះ រយៈពេលដែលនៅសល់។
1. នៅពេលអ្នកដាក់ពាក្យសុំមិនអាចជួយទ្រទ្រង់ចំណងអាពាហ៍ពិពាហ៍ដោយសារតែការស្លាប់ ឬ ការបាត់ខ្លួនប្តីឬប្រពន្ធជនជាតិកូរ៉េរបស់ខ្លួន ការលែងលះប្តីប្រពន្ធ ឬការបែកបាក់រស់នៅ ដោយឡែកពីគ្នា នៅពេលកំពុង រៀបការជាប្តីប្រពន្ធដែលបានរៀបរាប់រួចមកហើយ;
2. នៅពេលអ្នកដាក់ពាក្យសុំកំពុងមើលថែទាំកូនតូចដែលកើតនៅក្នុងចំណោមពួកគេ និងប្តីប្រពន្ធជនជាតិកូរ៉េ របស់ខ្លួន។
បុគ្គលដែលជាមនុស្សពេញវ័យ (អាយុចាប់ពី 19 ឡើងទៅ) ដោយស្របតាមច្បាប់រដ្ឋប្បវេណីនៃ សាធារណរដ្ឋកូរ៉េ;
បុគ្គលដែលត្រូវបានគេចាត់ទុកថាជាបុគ្គលដែលមានចរិយាល្អ;
បុគ្គលដែលអាចឧបត្ថម្ភទ្រទ្រង់ខ្លួនឯងបាន;
បុគ្គលដែលមានចំណេះដឹងជាមូលដ្ឋាន ជាពលរដ្ឋនៃសាធារណៈ​រដ្ឋ​កូរ៉េ;