CAMBODIA

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
ឋានៈស្នាក់នៅបណ្តោះអាសន្នរបស់ជនអន្ដោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
ឋានៈជាប្តីឬប្រពន្ធជនជាតិកូរ៉េ
- ប្រសិនបើជនបរទេសម្នាក់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ គាត់ទទួលបានឋានៈ ជាប្តីឬ ប្រពន្ធជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ។
- ប្រសិនបើជនបរទេសម្នាក់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋនៃសាធារណរដ្ឋកូរ៉េនៅក្នុងសាធារណរដ្ឋកូរ៉េ នោះ គាត់អាចប្តូរឋានៈស្នាក់នៅបណ្តោះអាសន្នរបស់គាត់ដែលមានស្រាប់ពីមុន ទៅជាប្រភេទទិដ្ឋាការ ស្នាក់នៅ (F-2) ដែលចេញជូនប្តីឬប្រពន្ធពលរដ្ឋកូរ៉េ។ ប្រសិនបើពួកគេរៀបអាពាហ៍ពិពាហ៍នៅក្រៅប្រទេស ប្តីឬប្រពន្ធជនបរទេស ទទួលបានប្រភេទទិដ្ឋាការស្នាក់នៅ (F-6) សម្រាប់ជនអន្តោប្រវេសន៍ដែលរៀបអាពាហ៍ពិពាហ៍។ ក្នុងករណីនេះ គាត់មិនចាំបាច់ប្តូរទិដ្ឋាការរបស់គាត់ឡើយ។
ប្រភេទទិដ្ឋាការស្នាក់នៅ (F-6) សម្រាប់ជនអន្តោប្រវេសន៍ដែលរៀបអាពាហ៍ពិពាហ៍
- អ្នកដាក់ពាក្យសុំដែលមានសិទ្ធស្រច្បាប់ចំពោះប្រភេទទិដ្ឋាការស្នាក់នៅ (F-6) សម្រាប់ជនអន្តោប្រវេសន៍ ដែលរៀបអាពាហ៍ពិពាហ៍ មានដូចខាងក្រោម (តារាងភ្ជាប់ 1 នៃសេចក្តីសម្រេចអនុវត្តច្បាប់ត្រួតពិនិត្យ អន្តោប្រវេសន៍)៖
1. ប្តីឬប្រពន្ធជនជាតិកូរ៉េ;
2. ឪពុកឬម្ដាយដែលចិញ្ចឹមកូនដែលកើតចេញពីចំណងអាពាហ៍ពិពាហ៍ (ដែលរួមមានការរៀបអាពាហ៍ពិពាហ៍មិនផ្លូវការ) ជាមួយនឹងជនជាតិម្នាក់ ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងយុត្ដិធម៌;
3. បុគ្គលដែលបានស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េជាប្តីឬប្រពន្ធនៃពលរដ្ឋកូរ៉េ ប៉ុន្តែមិនអាចបន្តចំណងអាពាហ៍ ពិពាហ៍ដោយសារតែការស្លាប់ឬការបាត់ខ្លួនប្ដីឬប្រពន្ធរបស់ខ្លួន ឬដោយសារមូលហេតុផ្សេងទៀតដែលមិនអាចដាក់បន្ទុកលើគាត់ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងយុត្ដិធម៌។