CAMBODIA

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
របាយការណ៍អាពាហ៍ពិពាហ៍នៅសាធារណរដ្ឋកូរ៉េ
នីតិវិធីទូទៅសម្រាប់របាយការណ៍អាពាហ៍ពិពាហ៍
- គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ ត្រូវរាយការណ៍អំពីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយស្របតាមនីតិវិធីដែល កំណត់ក្នុង “តម្រូវការទាមទារនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍” នៃ <ព័ត៌មានទូទៅអំពីការរៀបអាពាហ៍ពិពាហ៍អន្តរជាតិ ដែលមានតម្រូវការទាមទារអាពាហ៍ពិពាហ៍អន្តរជាតិ សម្រាប់អាពាហ៍ពិពាហ៍អន្តរជាតិ>។
ការដាក់ជូនលិខិតបញ្ជាក់នានាដែលតម្រូវឱ្យមានសម្រាប់ការរៀបអាពាហ៍ពិពាហ៍
- នៅពេលដាក់ជូនរបាយការណ៍អាពាហ៍ពិពាហ៍ គូស្វាមីភរិយាត្រូវភ្ជាប់លិខិតបញ្ជាក់ឯកសារ (លិខិតបញ្ជាក់ដែល បង្ហាញថាប្តីឬប្រពន្ធជនជាតិចិននៅលីវ ត្រូវចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ហើយត្រូវបញ្ជាក់ដោយក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឬការិយាល័យកិច្ចការបរទេសនៅ តាមខេត្ត តំបន់ស្វយ័ត និងទីក្រុងណាមួយ) ដែលបង្ហាញថាប្តីប្រពន្ធជនជាតិចិនបំពេញតាមតម្រូវការទាមទារ សម្រាប់ការរៀបអាពាហ៍ពិពាហ៍ ដែលមានចែងដោយច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន។